ចំណុចពិសេសៗធ្វើឲ្យ ឱក សុគន្ធកញ្ញា ទោះមានគ្រួសារនៅរក្សាទីផ្សារបានខ្ពស់មិនស្រកស្រុតឡើយ

កំពូល​តារា​ចម្រៀង​ស្រី​ល្បី​ទាំង​បទ​ចម្រៀង មាន​សន្ដានចិត្ត អត្តចរិត​ល្អ ហើយ​មិន​ចេះ​វាយឫក​ធ្វើឲ្យ​អ្នក​គាំទ្រ​ទាំង​ប្រុស​ទាំង​ស្រី​ចាស់​ក្មេង​ស្គាល់ ស្រលាញ់​ចូលចិត្ត គឺ ឱក សុគន្ធកញ្ញា។

តារា​ចម្រៀង​ស្រី​ដែល​មាន​ទឹក​ដម​​សំឡេង​ធ្ងន់ និង​បត់បែន​បាន​គ្រប់​ទម្រង់​រូប​នេះ​ស្ថិត​ក្នុង​វ័យ ៣៦ ជិត​ចូល ៣៧ ឆ្នាំ​រូប​នេះ ​មិន​ត្រឹម​តែ​មាន​ទេពកោសល្យ​ច្រៀង​ប៉ុណ្ណោះ​ទេ នាង​ក៏​តែង​ត្រូវ​មហាជន​លួច​សរសើរ​ពី​សមត្ថភាព​ក្នុង​ការ​តុបតែង​ខ្លួន​ដូចគ្នា មិន​ថា​ឡើង​ឆាក​ប្រគំ​តន្ត្រី,ចូលរួម​កម្មវិធី​អ្នក​សិល្បៈ ឬ​ជា​អ្នក​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ឡើយ អ្នក​ម្ដាយ​កូន​២ ដ៏​ស៊ីវិល័យ​រូបនេះ ពិតជា​រៀបចំ​បាន​យ៉ាង​សមសួន​គ្រប់​កាលៈទេសៈ។

មហាជន​ពិតជា​មាន​ចម្ងល់​ថា តើតារា​ចម្រៀង​ស្រី​វ័យ​ជ្រេ ដែល​ប្រឡូក​សិល្បៈ​តាំងពី​ក្មេង​វ័យ​ហេតុអ្វីនៅ​ទទួល​បាន​ការ​ស្រលាញ់ និង​គាំទ្រ​មិន​ចេះ​ដាច់​ បើ​ទោះ​ជា​រៀបការ និង​បង្កើត​កូន​ប្រុស​ដល់​ទៅ​២ រូប​​ បាន​យ៉ាង​ម៉េច? ខាងក្រោមនេះជាចំណុចពិសេសៗមួយ​ចំនួន​៖

១. មាន​មូលដ្ឋាន​គ្រឹះ​ត្រឹមត្រូវ

ឱក សុគន្ធកញ្ញា កើត​ចេញ​ពី​ពូជ​អ្នក​សិល្បៈ​ស្រាប់ និង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​តែម្ដង គឺ​បាន​ហ្វឹកហាត់​យ៉ាង​ត្រឹមត្រូវ។ ក្នុង​នោះ កញ្ញា ធ្លាប់​បាន​និយាយ​ថា ដោយសារ​មាន​មូលដ្ឋាន​គ្រឹះ​រាំ​របាំ​បុរាណ​ខ្មែរ ទើប​ធ្វើឲ្យ​នាង​អាច​រាំ​ចង្វាក់​បែប​សម័យ​បាន​យ៉ាង​រស់រវើក។ ពេល​ឡើង​សម្ដែង ឬច្រៀង​ម្ដង​ៗអ្នកនាង​ឆក់​បាន​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​ខ្លាំង​លើសលប់។ ព្រោះ​តែ​បទពិសោធន៍​ដ៏​ក្រាស់ក្រែល​នៃ​ការ​ប្រឡូក​សិល្បៈជាង ២០ ឆ្នាំ​មក​នេះ ធ្វើឲ្យ កញ្ញា មាន​ឱកាស​ក្លាយ​ជា​គ្រូ​បង្វឹក និង​គណៈកម្មការ​កម្មវិធី​ប្រកួត​សមត្ថភាព​ផ្សេង​ៗ ហើយ​បាន​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​ដល់​បេក្ខជន​គ្រប់​គ្នា។

២. ដាក់​មនោសញ្ចេតនា​ក្នុង​បទ​ចម្រៀង

សឹង​គ្រប់​បទ​ទាំងអស់​ដែល សុគន្ធកញ្ញា បាន​ច្រៀង​មិន​ថា​ជា​បទ​មនោសញ្ចេតនា ឬ​ញាក់​កន្ត្រាក់​អារម្មណ៍​ឡើយ សុទ្ធតែ​ដាក់​ការ​ខិតខំ និង​កម្លាំងកាយ​ចិត្ត​ចូល​ទៅ​ក្នុង​នោះ។ មិន​ត្រឹម​តែ​បទចម្រៀង​ឡើយ​ដែល​កំពូល​តារា​ស្រី​រូប​នេះ​ខំប្រឹង ចង្វាក់​ភ្លេង និង​ក្បាច់​រាំ​នីមួយ​ៗ កញ្ញា តែងតែ​ធ្វើការយ៉ាង​ផ្ចិតផ្ចង់ ​ហ្មត់ចត់ជាមួយ​អ្នក​ជំនាញ​គ្រប់​ផ្នែក ធ្វើឲ្យ​បទ​ចម្រៀង​នីមួយ​ៗ​ចេញ​មក​ល្អឥតខ្ចោះ ទាក់​ចិត្ត​អ្នក​ស្ដាប់​គ្រប់​គ្នា​មិន​ថា​អត្ថន័យ ឬ​សាច់​រឿង​ក្នុង MV ចម្រៀង​ឡើយ។

៣. ពូកែ​រៀបចំ​ខ្លួន

មិន​ថា​ក្នុង​បទ​ចម្រៀង ឬ​ជីវិត​ខាង​ក្រៅ​ឡើយ ឱក សុគ្ធកញ្ញា ពូកែ​រើស​ម៉ូដ​សម្លៀកបំពាក់​ខ្លាំង​ ព្រោះ​ស្គាល់​ពី​រូបរាង​ ពណ៌​សម្បុរខ្លួនឯងច្បាស់។ ទោះជា​តួអង្គ​ក្នុង​រឿង​​ជា​អ្នក​មាន ឬ​ក្រ ធាត់​ស្គម រូបរាង​ស្អាត ឬ​មិន​ស្អាត គឺ​តារា​ស្រី​រូបនេះចេះ​តុបតែង​ស៊ី​នឹង​សាច់​រឿង។ មិន​មែន​ពូកែ​តែ​រើស​​ម៉ូដ​សម្លៀកបំពាក់​ឡើយ សូម្បី​តែពណ៌ និង​​ម៉ូដ​សក់ ​​​គ្រឿង​អលង្ការ ឬ​របស់របរ​ផ្សេង​ៗ​ជាប់​ខ្លួន​ឡើយ​កំពូល​តារា​ស្រី​ម្នាក់នេះ លេចធ្លា​ជាង​អ្នក​ដទៃ​គ្រប់​ពេល។

ការ​រៀបចំ​ខ្លួន​​​មិន​សិចស៊ី មាន​របៀប សម​​​នាម​កំពូល​តារា​ចម្រៀង​ទៀត​នោះ នាំឲ្យ​ កញ្ញា ​មិន​ធ្លាប់​​ទទួល​បាន​ពាក្យ​រិះគន់​ពី​សំណាក់​មហាជន​ឡើយ មានតែ​ពាក្យ​កោតសរសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ពពោះ និង​សម្រាល​កូន​ទៅ​ហើយ​ក៏​នៅ​តែ​ស្លៀកពាក់សម​សួនគ្រប់​ពេល។ រហូត​អ្នក​គាំទ្រ​ដាក់​នាម​ថា តារា​ស្រី​ពូកែ​រៀបចំ​ខ្លួន​បំផុត ហើយ​សម្រាប់​ម៉ូដ​នីមួយ​ៗ​ដែល​នាង​ស្លៀកពាក់​ហើយ​នោះ មិត្ត​នារី​ៗ​ទាំង​ចាស់​ទាំង​ក្មេង​តែង​យក​គំរូ​តាម ជាពិសេស​សម្លៀកបំពាក់​បែប​បុរាណ​អាវ​ប៉ាក់​​សំពត់​បត់។

៤. ការងារ​សង្គម

ក្រៅពី​ការងារ​សិល្បៈ​ដ៏​មមាញឹក​ហើយ​នោះ ម្ចាស់​បទ «ស្រលាញ់​គឺ​លះបង់» បាន​ចូលរួម​ការងារ​សង្គម​យ៉ាង​ច្រើន​ដូចជា​ការ​បរិច្ចាគ​ប្រាក់ និង​ចូលរួម​យុទ្ធនាការ​កៀរគរ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ច្រើន​រាប់​មិន​អស់។ មិន​​អស់​ត្រឹម​នេះ​ឡើយ កញ្ញា ក៏​ធ្លាប់​បរិច្ចាគ​ឈាម ព្រម​ទាំង​អំពាវនាវ​អ្នក​គាំទ្រ​ទៅ​បរិច្ចាគ​ឈាម​ជួយ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ ហើយ​នៅ​ការ​ឧបត្ថម្ភ​ដល់​កាកបាទក្រហម​កម្ពុជា និង​ចូលរួម​ការងារ​​សប្បុរសធម៌​ជួយ​ដល់​សិល្បករ​ចាស់​ជរា។

នៅ​​​មិន​ទាន់​អស់​ឡើយ ការងារ​សង្គម​រាប់​មិន​អស់​ទៀត​ដែល​តារា​ចម្រៀង​ស្រី​កំពូល​រូប​នេះ​ជួយ​ដល់​សង្គម​ជាតិ ដែល​នេះ​ជា​គំរូ​ល្អ​ដល់​ក្មេង​ជំនាន់​ក្រោយ​គ្រប់​រូប​យក​តម្រាប់​តាម ហើយ​ក៏​បាក់​ចិត្ត​ស្រលាញ់​នាង​ងើប​មិន​រួច។ ឱក សុគន្ធកញ្ញា ធ្លាប់​បាន​ជួយ​ដល់​អ្នក​ខ្វះខាត​មួយ​ចំនួន ទាំង​មិន​ចេញ​មុខ និង​ផ្សព្វផ្សាយ​ឲ្យ​មហាជន​ដឹង​ច្រើន​ដង​រួច​មក​ហើយ​ដែរ។

៥. លើក​ទឹកចិត្ត​អ្នក​ដទៃ

ឱក សុគន្ធកញ្ញា តែងតែ​ផ្ដែផ្ដាំ​ដល់​អ្នក​គាំទ្រ​មិន​ឲ្យ​ភ្លេច​ការ​សិក្សា​ឡើយ ហើយ​ក៏​តែងតែ​ជួយ​ដាស់តឿន​ដល់​យុវវ័យ​ឲ្យ​ខិតខំ​តស៊ូ​ក្នុង​ជីវិត។ ជាពិសេស​គឺ​ស្ត្រី​ភេទ​ដូច​គ្នា ដោយ​ពាក្យ​លើក​ទឹកចិត្ត​ល្អ​ៗ ដើម្បី​ធ្វើឲ្យ​ចិត្ត​កាយ​កាន់តែ​រឹងមាំ​មិន​ថា​តាម​រយៈ​បទ​ចម្រៀង និង​ពេល​ឡើង​ឆាក ឬ​ពេល​ជជែក​កម្សាន្ត​លើ​បណ្ដាញ​សង្គម​នោះ​ទេ។ ម្ចាស់​បទ «យុត្តិធម៌​គ្មាន​សម្រាប់​អ្នក​ស្មោះ» ក៏​ជា​រៀមច្បង​ក្នុង​រង្វង់​សិល្បៈ​ម្នាក់​ដែល​តែងតែ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ពេល​មិត្ត​រួម​អាជីព​ជួប​​ការ​រិះគន់ ​និង​ផ្ញើ​សារ​លើក​ទឹកចិត្ត គាំទ្រ​ដល់​អ្នក​តំណាង​ជាតិ​ណា​មួយ​ចេញ​ទៅ​ប្រកួត​កម្មវិធី​នៅ​ក្រៅ និង​ក្នុង​ប្រទេស។ ក្នុង​នោះ​សូម្បីតែ​ផ្នែក​កីឡា​ផ្សេង​ៗ ក៏​ភរិយា​លោក អ៊ឹង សុខលី បង្ហាញ​ការ​គាំទ្រ​គ្រប​់​កាលៈទេសៈ មិន​ថា​ប្រកួត​ចាញ់ ឬ​ឈ្នះ​ឡើយ។

៦. ដាក់​ខ្លួន​ជានិច្ច

តារា​ចម្រៀង​ស្រី​ដែល​មាន​ទេពកោសល្យ​ផ្នែក​ចម្រៀង​គ្រប់​ទម្រង់​មិន​ថា​សម័យ ឬ​បែប​បុរាណ​រូប​នេះ​ក៏​មាន​អ្នក​គាំទ្រ​ជា​តារា​ដូច​គ្នា​ទៀត​ផង។ ជាក់ស្ដែង​សូម្បីតែ មាស សុខសោភា ជា​គូប្រជែង​សមត្ថភាព​ដ៏​សំខាន់​ម្នាក់ ដែល​អ្នក​កាសែត​ជាច្រើន​ពី​មុន​ប្រៀបធៀប​សំឡេង និង​ទីផ្សារ​ការងារ​មិន​ឈប់​នោះ ក៏​ជា​មិត្ត​ម្នាក់​ដែល​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ដែរ​សោះ។ មិន​អស់​ត្រឹម​នេះ កញ្ញា ក៏​បាន​ចាត់​ទុក​អ្នក​រួម​អាជីព​ដូចគ្នា​ជា Idol ខ្លួន ហើយ​តែង​លើក​តម្កើង និង​សាទរ​ចំពោះ​សមិទ្ធផល​របស់​តារា​ដទៃ​ដូចគ្នា។ ដូច​កាល​ថ្មី​ៗ​នេះ​តារា​ស្រី​មាន​កូន​ប្រុស​ដល់​ទៅ​២ រូបនេះ​ប្រកាស​ធ្វើ Solo ខឺនសត មាន​ទាំង​អ្នក​រួម​អាជីព និង​អ្នក​គាំទ្រ​ចង់​ឃើញ​រូបភាព​នោះ​ឆាប់​ៗ។

រឿង​មួយ​វិញ​ទៀត​ដែល​ធ្វើឲ្យ​មាន​អ្នក​គាំទ្រ​គ្រប់​វ័យ គឺ​ដោយសារ​ប្អូន​ថ្លៃ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ និង​ផលិតកម្ម​ហង្សមាស ​រូប​នេះ​ជា​មនុស្ស​ចិត្ត​ល្អ មិន​ចេះ​ឆ្មើងឆ្មៃ ដាក់​ខ្លួន​ជានិច្ច មិន​ថា​ពេល​ជួបជុំ​មិត្ត​សិល្បករ ឬ​ជួប​អ្នក​គាំទ្រ នាង​តែង​លើក​ដៃ​សំពះ​មុន និង​សំពះ​តប​ទៅ​គេ​វិញ​គ្រប់​ពេល។

៧. មិន​ពឹង​សំណាង

ស្ត្រី​ម្នាក់​នេះ​ ពិតជា​ស័ក្ដិសម​ជា​គំរូ​អ្នក​ដទៃ​ពិត​ៗ ត្បិត​បាន​រៀបការ​ចូល​គ្រួសារ​ត្រកូល​ស្ដុកស្ដម្ភ ដែល​ស្វាមី​គឺជា​ប្អូន​ប្រុស​របស់​អគ្គនាយក​ហង្សមាស តែ​នាង​នៅ​បំពេញ​ការងារ​ខ្លួន​ជា​ធម្មតា​មិន​ថា​ចេញ​បទ​ចម្រៀង​ថ្មី, ឡើង​ឆាក​ប្រគំ​តន្ត្រី,ទទួល​ការ​ងារ​ជា​អ្នក​តំណាង,ការ​ទៅ​ច្រៀង​នៅ​កម្មវិធី​មង្គលការ, ការ​ឡាយ​លក់​សម្ភារៈ​ដែល​ជា​ប្រេន​ផ្ទាល់​ខ្លួន គឺ ឱក សុគន្ធកញ្ញា បន្ត​ធ្វើ​ការ​ជា​ធម្មតា។

បើ​ទោះ​ជា​សម្រាល​កូន​មិន​ទាន់​រឹង​ដៃ​ជើង​ផង​នោះ ក៏​ម្ចាស់​បទ «ទុក​ស្នាម​ថើប​មួយ​ក៏​បង​មិន​ព្រម» ចេញ​ទទួល​ការងារ​ភ្លាម​ដែរ ដោយ​មិន​ឲ្យ​ខកខាន​ឱកាស​ឡើយ បើ​ទោះ​ជា​អ្នកនាង និង​គ្រួសារ​សល់​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ កេរ្តិ៍ឈ្មោះ និង​ទ្រព្យ​សម្បត្តិ​មាន​ទាំង​អស់​ដែល ឱក សុគន្ធកញ្ញា មាន​មក​ដល់​ពេល​នេះ សុទ្ធតែ​ជា​ការ​ប្រឹងប្រែង​កសាង​ឡើង​មក​ដោយ​ខ្លួនឯង​ទាំងអស់។

៨. ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ

បើ​ទោះ​ជា​បច្ចុប្បន្ន កញ្ញា គឺជា​សិល្បករ​ផ្នែក​សម័យ តែ​តារា​ស្រី​រូប​នេះ​នៅតែ​ឆ្លៀត​ចូលរួម​ច្រៀង​បែប​បុរាណ និង​ប្រពៃណី​រាល់​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ,បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​អុំទូក​ជាដើម។ មិន​ត្រឹម​តែ​ចម្រៀង​ឡើយ អ្នក​ម៉ាក់​របស់ ឆលី រូប​នេះ​តុបតែង​បែប​បុរាណ ដើម្បី​លើកស្ទួយ និង​ជួយ​ផ្សព្វផ្សយ​ពី​វប្បធម៌​ដ៏​ល្អល្អះ​របស់​ខ្មែរ។ ម្យ៉ាង​ទៀត​រាល់​ពេល​សម្ដែង​លើ​ឆាក​ជាតិ ឬ​អន្តរជាតិ​តារា​ស្រី​ដែល​មាន​ឪពុក​ជា​តន្ត្រីករ​រូប​នេះ តែង​ឆ្លៀត​បញ្ចូល​ផ្នែក​ណា​មួយ​ដែល​ជា​សម្បត្តិ​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​ឲ្យ​ជាតិ​សាសន៍​ដទៃ​បាន​ឃើញ និង​ស្គាល់​ជានិច្ច។

ប៉ុន្មាន​ចំណុច​នេះ​មិន​ទាន់​អស់​ពាក្យ​បរិយាយ​ពី​គុណសម្បត្តិ​របស់ ឱក សុគន្ធកញ្ញា ដែល​​ជា​និមិត្តរូប​​ក្នុង​ដួងចិត្ត​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ឡើយ។ នៅ​មាន​រឿង​ល្អ​ៗ​ច្រើន​រាប់​មិន​អស់​ទៀត ដែល​តារា​ស្រី​កើត​ឆ្នាំ ១៩៨៧ រូប​នេះ​ធ្វើ នាង​ក៏​ជា​អ្នក​ម្ដាយ​សម័យ​ថ្មី​មាន​ការ​អប់រំ​ល្អ​ ចេះ​ដឹង​ខុស​ត្រូវ ដឹង​ខ្ពស់​ទាប និង​ចេះ​ដឹង​គុណ​ដល់​អ្នក​មាន​គុណ​ចំពោះ​ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *