ក្នុងខែមិថុនាខាងមុខនេះសិល្បករជាច្រើនក្នុងវិស័យខេប៉ុបបានប្រកាសធ្វើការវិលមកឆាកតន្ត្រីវិញ។ តារាចម្រៀងល្បីៗជាច្រើនមានទាំងតារាទោល ក្រុមចម្រៀងបុរស ក្រុមចម្រៀងនារីទាំងរលកចាស់និងរលកថ្មីនឹងធ្វើឱ្យឆាកតន្ត្រីរដូវក្ដៅខាងមុខនេះពោរពេញទៅដោយភាពរំភើបញាប់ញ័រ។ ចង់ដឹងថាមានតារាណាខ្លះ តស់ទៅតាមដានទាំងអស់គ្នាតែម្ដង
១. B.I


តារាចម្រៀងរ៉េបប្រុស B.I នឹងត្រលប់មកវិញដោយមានការសហការពិសេសជាមួយតារារ៉េបស្រី HEIZE សម្រាប់បទចម្រៀងមានចំណងជើងថា “Ferris Wheel” ដែលជាបទនាំមុខពីអាល់ប៊ុមទី ៣ របស់លោក “WONDERLAND” ត្រៀមចេញនៅថ្ងៃទី ១ ខែមិថុនា។ ខណៈពេលនេះ B.I កំពុងផ្សព្វផ្សាយយ៉ាងសកម្មនៅលើគណនី Twitter (X) ផ្លូវការរបស់លោក សម្រាប់ការវិលត្រលប់មកឆាកតន្ត្រីវិញលើកដំបូងចាប់តាំងពីបទ “Tasty” កាលពីខែឧសភា ឆ្នាំ២០២៤។
២. ENHYPHEN
ថ្ងៃទី ៥ ខែមិថុនាគឺពេលវេលាសម្រាប់ ENGENES! ដោយ ENHYPHEN ត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៦ របស់ពួកគេមានចំណងជើងថា “DESIRE: UNLEASH” បន្ទាប់ពីទទួលបានជោគជ័យខ្លាំងជាមួយអាល់ប៊ុម “XO” កាលពីពេលកន្លងមក។ អ្នកគាំទ្ររំពឹងថា ENHYPHEN នឹងក្លាយជាសិល្បករដែលមានអ្នកទន្ទឹងរង់ចាំច្រើនបំផុតប្រចាំខែមិថុនា បន្ទាប់ពីបានឃើញវីដេអូ Teaser របស់ពួកគេ។
៣. ITZY
ក្រុមចម្រៀងស្រីដ៏មានទេពកោសល្យ ITZY នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៩ ខែមិថុនា ជាមួយអាល់ប៊ុមមួយមានចំណងជើងថា “Girls Will Be Girls”។ វីដេអូ Teaser ផ្លូវការរបស់ពួកគេបានចេញផ្សាយកាលពីពេលថ្មីៗ ដែលបានធ្វើឱ្យអ្នកគាំទ្រអន្ទះសាខ្លាំងបាត់ទៅហើយ។
៤. Doyoung ក្រុម NCT


សមាជិក NCT Doyoung នឹងធ្វើការ Comeback ទោលលើកដំបូងនៅថ្ងៃទី ៩ ខែមិថុនាដូចគ្នា។ អាល់ប៊ុមទោលដំបូងរបស់ Doyoung មានចំណងជើងថា “YOUTH” បានចេញនៅខែមេសា ឆ្នាំ ២០២៤។ ឥឡូវនេះ លោកនឹងរៀបចំការប្រគុំតន្ត្រីទោលឆ្នាំ ២០២៥ របស់ខ្លួនមានឈ្មោះថា “Doors” នៅថ្ងៃទី ១៤ និង ១៥ ខែមិថុនា នៅពហុកីឡដ្ឋាន Jamsil Indoor Stadium ទីក្រុងសេអ៊ូល ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មីនេះ។
៥. XLOV


ក្រុមចម្រៀងបុរសថ្មី XLOV នឹងធ្វើការត្រលប់មកឆាកតន្ត្រីវិញនៅថ្ងៃទី ១៣ ខែមិថុនា ជាមួយនឹងអាល់ប៊ុមទោលទីពីររបស់ពួកគេមានឈ្មោះថា “I ONE”។ ជាមួយបទចម្រៀងថ្មីចំនួនប្រាំមួយបទ XLOV មានការជឿជាក់ថានឹងអាចឆក់យកបេះដូងអ្នកគាំទ្រ ខណៈត្រៀមរៀបចំកម្មវិធីពិសេសសម្រាប់អ្នកគាំទ្រទៀតផង។
៦. Stray Kids

ក្រុមចម្រៀងជួរមុខពី JYP គឺ Stray Kids នឹងវាយលុកទីផ្សារប្រទេសជប៉ុនជាមួយនឹងអាល់ប៊ុមភាសាជប៉ុនខ្នាតតូចទីបីរបស់ពួកគេមានចំណងជើងថា “Hollow”។ បញ្ជីបទចម្រៀងមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ ប៉ុន្តែអ្នកគាំទ្រអាចរំពឹងថានឹងមាន Concept រដូវក្តៅដ៏ប្រណិតឆើតឆាយដោយផ្អែកលើរូបថត Teaser។
៧. LE SSERAFIM

ក្រុមចម្រៀងស្រី LE SSERAFIM ក៏នឹងព្យាយាមវាយលុកទីផ្សារប្រទេសជប៉ុនដែរជាមួយនឹងអាល់ប៊ុមទី ៤ របស់ពួកគេ ដែលនឹងចេញនៅថ្ងៃទី ២៤ ខែមិថុនា។ ជាងនេះទៅទៀត ពួកគេក៏នឹងទាក់ទាញអ្នកគាំទ្រជាមួយការប្រគំតន្ត្រី 2025 LE SSERAFIM TOUR ‘EASY CRAZY HOT’ នៅប្រទេសជប៉ុន។
៨. POW និង KATSEYE


ថ្ងៃទី ២៧ ខែមិថុនាគឺជាថ្ងៃសម្រាប់ក្រុមចម្រៀង Rookie ខណៈក្រុម POW និង KATSEYE នឹងធ្វើការត្រលប់មកវិញជាមួយអាល់ប៊ុមថ្មីរបស់ពួកគេ។ ក្នុងនោះក្រុមបុរស POW នឹងចេញអាល់ប៊ុមទីបីរបស់ពួកគេ “GRID” ហើយក្រុមនារី KATSEYE នឹងត្រលប់មកវិញជាមួយអាល់ប៊ុម EP ទីពីររបស់ពួកគេមានចំណងជើងថា “BEAUTIFUL CHAOS” បន្ទាប់ពីការផ្សព្វផ្សាយដោយជោគជ័យនៃបទ “GNARLY” ដែលធ្វើឱ្យពួកគេចាប់ផ្ដើមល្បីល្បាញជាអន្តរជាតិ ៕























Account
Security
Favourite Content