ស្ត្រីខ្មែរម្នាក់នេះជាម្ចាស់ quote ក្នុងរឿង «​រាជិនី​សារព័ត៌មាន​» របស់ TVB ហុងកុង

សម្រង់​សម្ដី​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​ម្នាក់​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​​ខ្សែ​ភាពយន្ត​រឿង ​«​រាជិនី​សារព័ត៌មាន​» ឬ Queen of News ។ ខ្សែ​ភាព​យន្ត​ដែល​លាត​ត្រដាង​ពី​វិស័យ​សារព័ត៌មាន​មួយ​នេះ​បាន​បញ្ចប់​ការ​ចាក់​បញ្ចាំង​របស់​ខ្លួន​ហើយ​នៅ​លើ​​​​ឆាណែល​យូធូប​​​ TVB​ Cambodia ។

«Though journalism is not a gun, it is infinitly powerful»​ ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា ​«​​ថ្វី​បើ​សារព័ត៌មាន​មិន​មែន​ជា​កាំភ្លើង ​តែ​វា​​ពិត​ជា​មាន​ឥទ្ធិពល​​គ្មាន​ទី​បញ្ចប់​»​ ​នេះជា​សម្រង់​សម្ដី​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ ផន​ បុប្ផា​ ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​វិនាទី​ដំបូង (៧​វិនាទី​មាស​) ​ក្នុង​ភាគ​ទី​២៥​ នៃ​រឿង​ «​រាជិនី​សារព័ត៌មាន​»​។​ តាម​ការ​បញ្ជាក់​ពី​ម្ចាស់​សាមី​ខ្លួន​អ្នក​នាង​ ផន ​បុប្ផា​​ មកកាន់ AMS Infotainment ថា​សម្រង់​សម្ដី​ឃ្លា​នោះ ​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​ចិន​តាម​រយៈ​អ្នក​សារព័ត៌មាន​ជន​ជាតិ​ចិន​ ដែល​សម្ភាស​អ្នកនាង​ក្នុង​កម្មវិធី​កាសែត​ GIJN​ នៅ​ក្រៅ​ប្រទេស​។​​​​

គួរ​ឱ្យ​ដឹង​ដែរ​ថា ​វគ្គ​នីមួយៗ​នៃ​ខ្សែ​រឿង​មួយ​នេះ​សុទ្ធ​តែ​បាន​ប្រើប្រាស់​សម្រង់​សម្ដី​របស់​បុគ្គល​ល្បី​ៗ ​និង​អ្នក​អាជីព​ក្នុង​វិស័យ​សារព័ត៌មាន​​តាំង​ពី​វគ្គ​ទី​១ ​រហូត​ដល់​វគ្គ​ទី​២៦​ ដែល​ជា​វគ្គ​បញ្ចប់​។​​​​​​​ សាច់​រឿង​ទាំង​មូល​​ត្រូវ​បាន​អ្នក​ដឹក​នាំ​រៀប​ចំ​ឱ្យ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​គួរ​ឱ្យ​ចង់​តាមដាន​ទស្សនា​​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​នៅ​ក្នុង​វិស័យ​​សារព័ត៌មាន​​។

ចុះ​តើ​ហេតុអ្វី​​សម្រង់​សម្ដី​មួយ​នេះ​ត្រូវ​បាន​ច្របាច់​បញ្ចូល​នៅ​ក្នុង​​ខ្សែ​ភាពយន្ត​ហុងកុង​ដ៏​ល្បី​មួយ​នេះ​ទៅ​វិញ​​?​ ក្រឡេក​ទៅ​មើល​សាច់​រឿង​ទាំង​មូល​ទាំង​តួ​អង្គ​សម្ដែង​ទាំង​សម្រង់​សម្ដី​សុទ្ធ​តែ​​អាច​ចាក់​ទម្លុះ​បេះដូង​អ្នក​ទស្សនា​​ឱ្យ​បាន​ជ្រាប​កាន់​តែ​ច្បាស់​នៅ​ក្នុង​វិស័យ​ និង​អាជីព​ជា​អ្នក​សារព័ត៌មាន​។​

​អ្នក​នាង​ ផន ​បុប្ផា​ ដែល​ជា​ម្ចាស់​សម្រង់​សម្ដី​ខាង​លើ​ គឺជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​មួយ​រូប​​។ ​អ្នក​នាង​ធ្លាប់​បាន​សរសេរ​អត្ថបទ​ឱ្យ​កាសែត​ធំ​ៗ​ និង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​​ Al Jazeera, Nikkei Asia, Rest of world, Vice Asia, VOA and Associated Press and editor for the Cambodia Daily and part-time lecturer​​​​​​​​។​ អ្នក​នាង​ក៏​ជា​ម្ចាស់​ពាន​រង្វាន់​​​ជា​អ្នក​សារព័ត៌មាន​ស្ត្រី​កម្ពុជា​ឆ្នើម​​កាល​ពី​ឆ្នាំ ​២០១៣ ​នៅ​ទី​ក្រុង​ញ៉ូវយ៉ក​​ និង​ជា​ម្ចាស់​ជយលាភី​ International Women’s Media Foundation’s 2023 Courage in Journalism Award for investigating illegal logging ផង​ដែរ​។

គួរឱ្យដឹងបន្ថែមទៀតថា នៅ​ពី​ក្រោយ​សន្ទុះ​នៃ​ការ​គាំទ្រ​ខ្សែ​រឿង​ដ៏​ល្បីល្បាញ​របស់​ហុង​កុង​មួយ​នេះ​ផលិតករ​បាន​បង្ហាញ​ពី​គោល​ជំហរ​ និង​បញ្ជាក់​យ៉ាង​ច្បាស់​ច្បាស់​ថា «​រាជិនី​សារព័ត៌មាន​» នឹង​មាន​វគ្គ​២​​ដែល​ការ​ថត​អាច​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​ ២០២៤​ ឬ​ដើម​ឆ្នាំ ​២០២៥​​៕

​​​​​​​​​​​​​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)