ប្រលោមលោកដ៏ល្បីរបស់កវីនិពន្ធ សុខ ចាន់ផល ដែលមានហ្វេនអានជាសៀវភៅរាប់ម៉ឺននាក់ ពេលនេះក្លាយជាភាពយន្តខ្នាតធំ និងត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ។ ព្រោះតែសៀវភៅប្រលោមលោកចេញកាលពីឆ្នាំ ២០១៨ កន្លងទៅ មានការគាំទ្រខ្លាំង ទើបធ្វើឲ្យអតីតអ្នកនិពន្ធចម្រៀងនៅហង្សមាសរូបនេះ សម្រេចផលិតចេញជាភាពយន្ត។

តាមពិតរឿងនេះត្រូវចាក់បញ្ចាំងយូរមកហើយ តែដោយសារសកលលោកជួបវិបត្តិ Covid-19 ទើបរឿងនេះពន្យារពេលមកដល់ ២០២៣ នេះ។ «សង្សារ ១៤ ថ្ងៃ» នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ គ្រប់រោងភាពយន្តទាំងអស់។ រឿងនេះផងដែរកវីនិពន្ធ សុខ ចាន់ផល លោកមិនត្រឹមតែជាអ្នកនិពន្ធរឿងប៉ុណ្ណោះទេ ថែមទាំងជាផលិតករទៀតផង។
គ្រាន់តែឃើញ Teaser ភ្លាម គាំទ្ររបស់លោកកាលនៅជាសៀវភៅ បង្ហាញអារម្មណ៍ត្រេកអរ និងបន់ឲ្យតែដល់ថ្ងៃចាក់បញ្ចាំងឆាប់ៗ ក៏ព្រោះសាច់រឿងបានទាក់ចិត្តអ្នកអានតាំងពីដំបូងម្ល៉េះ។ មួយវិញទៀតហ្វេនៗយល់ថា កាលនៅជាប្រលោមលោកល្អខ្លាំងហើយ អានជក់ចិត្តយំតាមសាច់រឿងទៅហើយ ចុះទម្រាំជាប្រលោមលោកទៀតនោះ។

សម្រាប់ភាពយន្តដែលយុវវ័យកំពុងទន្ទឹងរង់ចាំអស់ជាយូរមកហើយនោះ មានការចូលរួមសម្ដែងពីតារាប្រុសស្រីល្បីៗដូចជា កញ្ញា ស៊ឹម ស្រីនិច្ច,ហូរ សារៈ, សាន់នី និង លី សុខណេត ព្រមជាមួយតួអង្គជាច្រើនទៀត។ ចំពោះសាច់រឿងវិញ និយាយអំពីគូស្នេហ៍មួយគូ ហើយក៏បែកគ្នា និងត្រឡប់មកជួបគ្នាម្ដងទៀត ប៉ុន្តែបើចង់ដឹងសាច់រឿង «សង្សារ ១៤ ថ្ងៃ» ល្អដូចប្រឡោមលោកដែរ ឬទេកុំភ្លេចចូលរួមទស្សនាចាប់ពីថ្ងៃ ១៩ ខែនេះតទៅ គ្រប់រោងភាពយន្ត៕




























Account
Security
Favourite Content