ព្រឹទ្ធាចារ្យឆ្នើម ៩ រូប ដែលមានជំនាញច្បាស់លាស់ផ្នែកសិល្បៈបុរាណ ទទួលបានការប្រោសប្រទានគោរមងារថ្នាក់ជាតិ ឬមត៌កមនុស្សរស់ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នេះបើតាមការប្រកាសអបអរសាទរពីទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: កាលពីថ្ងៃសុក្រទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្ដល់គោរមងារថ្នាក់ជាតិជូនព្រឹទ្ធាចារ្យចំនួន ៩ រូប ដែលឈានចូលវ័យជរាទៅហើយ និងនៅមានសមត្ថភាពផ្ដល់ចំណេះដឹងដល់សិល្បករ-សិល្បការិនីជំនាន់ក្រោយ។
១ គរុនាដកា គិន យិន កើតនៅថ្ងៃទី ១៥ មិថុនា ១៩៣២ ជំនាញល្ខោនបុរាណវត្តគៀនស្វាយក្រៅ
២ ទេពហត្ថកោសល្យ ជា យុទ្ធា កើតនៅថ្ងៃទី ១៩ មេសា ១៩៥៤មានជំនាញចម្លាក់ប្រាក់

៣ចម្មកាភិរក្ស ជៀន សុផាន កើតនៅថ្ងៃទី ១៣ សីហា ១៩៧៨ ជំនាញល្ខោនស្រមោលស្បែកធំ
៤ ពិភក្ដិតន្ដី ញុច ហឿន កើតនៅថ្ងៃទី ៣ ធ្នូ ១៩៥៥ ជំនាញតន្ដ្រីជនជាតិដើមភាគតិច
៥ នាដកីនិម្មិត ណាន សាម័យ កើតនៅថ្ងៃទី ៥ ឧសភា ១៩៦៣ របាំជនជាតិដើមភាគតិច
៦ បោរាណាចារ្យ ប៊ិន វិន កើតនៅថ្ងៃទី ១០ សីហា ១៩៣៦ មានជំនាញអាចារ្យពិធីចូលម្លប់
៧ ទេពសោភ័ណ ម៉ក់ ជាង កើតនៅថ្ងៃទី ១០ មេសា ១៩៥១ មានជំនាញតម្បាញហូលពិតាន
៨ ទេពវោហារ ឯល ពេជ កើតនៅថ្ងៃទី ១០ មិថុនា ១៩៣៩ មានជំនាញចាប៉ីដងវែង
៩ មហានាដគរុវិជ្ជា អ៊ឹម ស្រួន កើតនៅថ្ងៃទី ២ មិនា ១៩៤៣ មានជំនាញល្ខោនខោលវត្ដស្វាយអណ្ដែត៕
























Account
Security
Favourite Content