ព្រឹទ្ធាចារ្យ​ឆ្នើម ៩ រូប​ទទួល​បាន​ការ​ប្រោស​ប្រទាន​គោរមងារ «មត៌ក​មនុស្ស​រស់» ពី​ព្រះ​មហាក្សត្រ

ព្រឹទ្ធាចារ្យ​ឆ្នើម​ ៩ រូប​ ដែល​មាន​ជំនាញ​ច្បាស់លាស់​ផ្នែក​សិល្បៈ​បុរាណ​ ទទួល​បាន​ការ​ប្រោស​ប្រទាន​គោរមងារ​ថ្នាក់​ជាតិ​ ឬ​មត៌ក​មនុស្ស​រស់​ ដោយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នេះ​បើ​តាម​ការ​ប្រកាស​អបអរ​សាទរ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប: កាល​ពី​ថ្ងៃ​សុក្រ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ។

យោង​តាម​ព្រះរាជក្រឹត្យ ចុះថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បាន​ផ្ដល់​គោរមងារ​ថ្នាក់​ជាតិ​ជូន​ព្រឹទ្ធាចារ្យ​ចំនួន ៩ រូប​ ដែល​ឈាន​ចូល​វ័យ​ជរា​ទៅ​ហើយ និង​នៅ​​មាន​សមត្ថភាព​ផ្ដល់​ចំណេះដឹង​ដល់​សិល្បករ-សិល្ប​ការិនី​ជំនាន់​ក្រោយ។

១ គរុ​នាដកា គិន យិន កើត​នៅ​ថ្ងៃ​ទី ១៥ មិថុនា ១៩៣២ ជំនាញ​ល្ខោន​បុរាណ​វត្ត​គៀនស្វាយក្រៅ

២ ទេព​ហត្ថកោសល្យ ជា យុទ្ធា កើត​នៅ​ថ្ងៃ​ទី ១៩ មេសា ១៩៥៤មានជំនាញចម្លាក់ប្រាក់

៣ចម្មកាភិរក្ស ជៀន សុផាន កើត​នៅ​ថ្ងៃ​ទី ១៣ សីហា ១៩៧៨ ជំនាញ​ល្ខោន​ស្រមោល​ស្បែក​ធំ

៤ ពិភក្ដិតន្ដី ញុច ហឿន កើត​នៅ​ថ្ងៃ​ទី ៣ ធ្នូ ១៩៥៥ ជំនាញតន្ដ្រីជនជាតិដើមភាគតិច

៥ នាដកីនិម្មិត ណាន សាម័យ កើត​នៅ​ថ្ងៃ​ទី ៥ ឧសភា ១៩៦៣ របាំជនជាតិដើមភាគតិច

៦ បោរាណាចារ្យ ប៊ិន វិន កើត​នៅ​ថ្ងៃ​ទី ១០ សីហា ១៩៣៦ មានជំនាញអាចារ្យពិធីចូលម្លប់

៧ ទេពសោភ័ណ ម៉ក់ ជាង កើត​នៅ​ថ្ងៃ​ទី ១០ មេសា ១៩៥១ មានជំនាញតម្បាញហូលពិតាន

៨ ទេពវោហារ ឯល ពេជ កើត​នៅ​ថ្ងៃ​ទី ១០ មិថុនា ១៩៣៩ មានជំនាញចាប៉ីដងវែង

៩ មហានាដគរុវិជ្ជា អ៊ឹម ស្រួន កើត​នៅ​ថ្ងៃ​ទី ២ មិនា ១៩៤៣ មានជំនាញល្ខោនខោលវត្ដស្វាយអណ្ដែត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់