វណ្ណដា ពិតជាមិនដែលធ្វើឲ្យហ្វេនខកបំណងក្នុងការរង់ចាំបទថ្មីខ្លួនឡើយ ដោយគ្រាន់តែក្នុងខែមេសានេះកំពូលតារារ៉េបរូបនោះបានទម្លាក់ ៣ បទ ហើយកំពុងតែជាប់ trending លើ YouTube ទាំងអស់តែម្ដង។

សម្រាប់ trending លេខ១លើ YouTube ដែលមានអ្នកស្ដាប់ច្រើនជាងគេនៅខ្មែរបានទៅលើបទ “កម្លោះស្រុកខ្មែរ” ដែលសហការជាមួយតារាចម្រៀង និងអ្នកលេងឧបករណ៍ភ្លេងបានគ្រប់ទម្រង់ វណ្ណថាន ហើយលេខ ២ បាន ទៅលើបទ “អីតែមិនអី” ដែលតារាប្រុសទើបបញ្ចប់ការសម្ដែងនៅ Rolling loud ទម្លាក់ថ្ងៃចូលឆ្នាំខ្មែរ។ ចំណែកបទ “HANUMAN NIGHTS” ចេញកាលពីដើមខែ៤ នោះ នៅតែជាប់ trending លេខ ៤ នៅឡើយ។
សម្រាប់បទថ្មីដែលចេញអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ពិតជាទទួលបានការគាំទ្រខ្លាំង ដោយកាលពីពេលចូលឆ្នាំកន្លងទៅបទ “កម្លោះស្រុកខ្មែរ” ត្រូវបានចាក់រាំលេងកម្សាន្តយ៉ាងផុសផុលគ្រប់ទីកន្លែង។ ក្រៅពីបទ វណ្ណដា នៅមានបទជាច្រើនទៀតរបស់តារាខ្មែរ ដែលញ៉ាំងបរិយាកាសនាឱកាសជួបជុំបងប្អូននោះកាន់តែវិសេសវិសាល។



បើនិយាយពីចំនួនអ្នកចូលទៅមើលនៅលើ YouTube វិញ បទនីមួយៗចាប់ពី 1M ឡើង ហើយអ្នកបញ្ចេញមតិសុទ្ធតែចូលចិត្តបទទាំងនោះខ្លាំង និងអ្នកចុច Like វិញមានច្រើនជាង 100K ឯណោះ៕
កម្លោះស្រុកខ្មែរ
អីតែមិនអី
HANUMAN NIGHTS


























Account
Security
Favourite Content