មិនមែនងាយៗ! មកដឹងពី ៥ យុទ្ធសាស្ត្រដែលធ្វើឱ្យ Taylor Swift ក្លាយជាតារាចម្រៀងស្រីលេខ ១ ប្រចាំជំនាន់

រាប់តាំង​ពី​ថ្ងៃ​ដំបូង​​ក្នុង​វិស័យតន្ត្រី​ក្នុង​ឋានៈជាក្មេងស្រីតូចពោរពេញដោយទេពកោសល្យផ្នែកចម្រៀង Country រហូតមកដល់ពេលនេះក្នុងឋានៈកំពូលតារាចម្រៀង Taylor Swift មិនត្រឹមតែបានឆក់យកបេះដូងមនុស្សរាប់លាននាក់តាមរយៈបទចម្រៀងរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែទេពកោសល្យដើរទីផ្សាររបស់នាងក៏ត្រូវបានចាត់ទុកថាមានប្រសិទ្ធភាពខ្លាំងមិនធម្មតាដែរ។

ជាមួយការនិទានសាច់រឿងខ្លួនឯងក្នុងទំនុកច្រៀង ទំនាក់ទំនងរឹងមាំជាមួយអ្នកគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយម៉ាកផ្សេងៗប្រកបដោយយុទ្ធសាស្ត្រ Taylor Swift បានបង្កើតនូវផ្លូវទៅរកជោគជ័យដ៏ពិសេសមិនធ្លាប់មាននៅក្នុងឧស្សាហកម្មតន្ត្រី។ នៅក្នុងអត្ថបទនេះ AMS នឹងនាំគ្រប់គ្នាមកស្វែងយល់ពីហេតុផលនៅពីក្រោយភាពជោគជ័យផ្នែកទីផ្សាររបស់ Taylor Swift និងវិធីសាស្រ្តដែលនាងបានប្រើដើម្បីឈរជើងយ៉ាងរឹងមាំនិងឡើងដល់កំពូលនៃអាជីពរបស់នាង។

១. ការចាប់ផ្តើមនៃក្មេងស្រីតូចម្នាក់ដែលស្រឡាញ់តន្ត្រី

វិថីអាជីពរបស់ Taylor Swift បានចាប់ផ្តើមតាំងពីវ័យក្មេង ដោយនាងបានចេញអាល់ប៊ុមដំបូង នៅពេលមានអាយុ ១៦ ឆ្នាំ ហើយបានសាងកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មចម្រៀង Country។ សមត្ថភាពរបស់នាងក្នុងការនិពន្ធចម្រៀងអំពីស្នេហា ការខូចចិត្ត និងជីវិតយុវវ័យបែបសាមញ្ញៗបានទាក់ទាញអ្នកស្តាប់គ្រប់វ័យ។ ជំនាញជាអ្នកចម្រៀង និងអ្នកនិពន្ធចម្រៀងលំដាប់អាជីព រួម​ជាមួយ​សមត្ថភាព​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ស្តាប់បានយ៉ាងល្អ បាន​នាំ​ឱ្យ​នាង​ឡើង​ដល់​ចំណាត់ថ្នាក់កំពូលនៃ​តារាង​ចម្រៀងអាមេរិក​។

យោងតាម ​​Billboard អាល់ប៊ុមដំបូងរបស់ Taylor Swift ដែលបានចេញផ្សាយក្នុងឆ្នាំ ២០០៦ លក់បានជាង ៧,៧៥ លានច្បាប់ទូទាំងពិភពលោក។ បទចម្រៀងដំបូងៗរបស់នាងដូចជា “Love Story” និង “You Belong with Me” បានក្លាយជាបទល្បីបំផុតសម្រាប់អ្នកជំនាន់នោះ ហើយអាល់ប៊ុមផ្សេងទៀតរបស់នាងនៅតែស្ថិតនៅចំណាត់ថ្នាក់កំពូលនៃតារាងជាបន្តបន្ទាប់  និងនាំឱ្យនាងបានឈ្នះពានរង្វាន់ជាច្រើន។

២. យុទ្ធសាស្រ្តសាងម៉ាកយីហោ (Branding) របស់ Taylor Swift

ចំណុចសំខាន់មួយដែលបង្ហាញពីភាពវៃឆ្លាតផ្នែកទីផ្សាររបស់ Taylor Swift  គឺយុទ្ធសាស្ត្រកសាងម៉ាកយីហោដ៏រឹងមាំ។ នាង​មានភាព​ស្ទាត់ជំនាញ​ផ្នែកសិល្បៈ​និទាន​រឿង​ដោយ​ប្រើ​តន្ត្រី និងរឿងរ៉ាវ​ដែល​មនុស្សជាច្រើនបានដឹងបានស្គាល់ ធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ relate ដោយងាយ។

មិនថាជាការប្រាប់អំពីបទពិសោធន៍ផ្ទាល់ខ្លួន ឬការប្រឌិតតួអង្គថ្មីចេញមក បទចម្រៀងនានារបស់ Swift សុទ្ធតែបានក្លាយជាបទភ្លេងពីជីវិតអ្នកស្តាប់។ ការ​បង្កើត​ឱ្យមានអារម្មណ៍ផ្សាភ្ជាប់​​ នេះ​គឺ​ជា​ចំណុច​សំខាន់មួយ​ក្នុង​ការ​បង្កើត​មូលដ្ឋាន​អ្នកគាំទ្រ​។

សមត្ថភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្តាប់តាមរយៈការនិទានរឿងគឺបង្ហាញឱ្យឃើញច្បាស់នៅក្នុងអាល់ប៊ុម “Fearless (2008)” ដែលបានឈ្នះពានអាល់ប៊ុមប្រចាំឆ្នាំនៅឯវេទិកាពានរង្វាន់ Grammy ខណៈ Nielsen Music បានចេញផ្សាយតួលេខសម្រាប់ឆ្នាំ ២០២០ ថាអាល់ប៊ុមនេះលក់បានជាង ១០,២ លានច្បាប់ទូទាំងពិភពលោក។

ទំនុកច្រៀងរបស់ Taylor Swift រួមផ្សំជាមួយនឹងការសម្តែងដ៏ទាក់ទាញរបស់នាង បានដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រ ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​សិល្បករ​ដ៏​មាន​ឥទ្ធិពល​បំផុតមួយរូបប្រចាំ​ជំនាន់​។

៣. ប្រើបណ្ដាញសង្គមជាអំណាច

ក្នុងយុគសម័យឌីជីថលដូចបច្ចុប្បន្ន បណ្ដាញសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រទីផ្សារ ហើយ Taylor Swift ក៏កំពុងប្រើប្រាស់វេទិកាទាំងនេះយ៉ាងមានប្រសិទ្ធភាព ខណៈដែលនាងមានអ្នកតាមដានជាច្រើនលាននាក់នៅលើវេទិកាផ្សេងៗ។

ការមានវត្តមាន និងចូលរួមបង្កើត engagement ជាវិជ្ជមានជាមួយអ្នកគាំទ្រ ដោយចែករំលែកមាតិកាពិសេសៗជាមួយនឹងជីវិតពីក្រោយកាមេរ៉ាខ្លះៗ បានបង្កើតជាសហគមន៍គាំទ្រដ៏រឹងមាំ។ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ នាងមានអ្នកតាមដានជាង ២៦៥ លាននាក់នៅលើ Instagram ហើយការបង្ហោះរបស់នាងតែងត្រូវបានអ្នកគាំទ្រចូលចុច Like និង Comment ភ្លូកទឹកភ្លូកដី។ យុទ្ធសាស្រ្តប្រើបណ្ដាញសង្គមរបស់ Taylor Swift បានអនុញ្ញាតឱ្យនាងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រក្នុងកម្រិតសកលលោក បង្កើតសហគមន៍ដ៏រឹងមាំ និងពោរពេញដោយអារម្មណ៍ងប់ងល់។

៤. បង្កើតទំនាក់ទំនងជាមួយអ្នកគាំទ្រ

ទំនាក់ទំនងរបស់ Taylor Swift ជាមួយអ្នកគាំទ្ររបស់នាង អាចនិយាយបានថាជាអ្វីដែលមិន មានអ្នកណាធ្លាប់ធ្វើពីមុនមក។ នាង​តែងរៀបចំកម្មវិធីយ៉ាងពិសេស​ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​និង​អរ​គុណ​ចំពោះ​ការ​គាំទ្រ​របស់​ហ្វេនៗ​ ដូចជាការរៀបចំកម្មវិធី Surprise ស្ងាត់ៗ ធ្វើឱ្យពួកគេភ្ញាក់ផ្អើលជាមួយនឹងអំណោយផ្ទាល់ខ្លួន។ ការលះបង់របស់នាងចំពោះអ្នកគាំទ្រចាត់​ទុក​ថា​ជា​រឿង​ពិបាក​រក​ណាស់។

តួយ៉ាង នៅពេលចេញអាល់ប៊ុម “1989” ក្នុងឆ្នាំ ២០១៤ នាងបានប្រារព្ធកម្មវិធី “Secret Sessions” សម្រាប់អ្នកគាំទ្រនៅក្នុងទីក្រុងផ្សេងៗ ដោយ​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​ស្តាប់​បទ​ចម្រៀង​ពី​អាល់ប៊ុម​មុន​ពេល​ចេញ​ជា​ផ្លូវ​ការ ដែលបង្កើតអារម្មណ៍ពិសេស និងរំភើប។ ការមានភាពជិតស្និទ្ធជាមួយអ្នកគាំទ្របានបង្កើតចំណងទំនាក់ទំនងដ៏បរិសុទ្ធ ធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនមានតម្លៃនិងរំជួលចិត្ត។

៥. មិនឈប់អភិវឌ្ឍខ្លួន

សមត្ថភាព​របស់ Taylor Swift ក្នុង​ការ​អភិវឌ្ឍ​ខ្លួនក្នុងឋានៈ​ជា​​សិល្បករ គឺជា​កត្តា​មួយទៀតដែលធ្វើឱ្យនាងទទួលបាន​ជោគជ័យ​ជាបន្តបន្ទាប់។ នាងបានផ្លាស់ប្តូរស្ទីលពីការតារាចម្រៀង Country ទៅជាតារា Pop បានយ៉ាងរឹងប៉ឹង ដែលបង្ហាញពីភាពបត់បែនគួបផ្សំនឹងឆន្ទៈដ៏មុតមាំក្នុងការពិសោធន៍ស្ទីលថ្មីៗ។

ការអភិវឌ្ឍខ្លួនឯងបែបនេះបានអនុញ្ញាតឱ្យនាងឈានដល់ទស្សនិកជនកាន់តែទូលំទូលាយ។ សមត្ថភាពក្នុងការសម្របខ្លួនទៅនឹង Trend ថ្មីៗមិនឈប់នៅក្នុងឧស្សាហកម្មតន្ត្រី ភាពក្លាហានរបស់នាងក្នុងការទទួលយកការផ្លាស់ប្តូរ និងវិវឌ្ឍខ្លួនឯង ធ្វើឱ្យស្នាដៃរបស់នាងមានភាពថ្មីប្លែក និងពោរពេញដោយភាពទាក់ទាញមិនងាយសាបសូន្យ។

គេហទំព័រ Nielsen Music បានឱ្យដឹងថាអាល់ប៊ុម ‘1989’ របស់នាងអាចលក់ដាច់ជាង ១០ លានច្បាប់ ហើយនោះគ្រាន់តែជាចំនួននៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ អាល់ប៊ុមរបស់នាងមួយនេះបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ ២០១៤ ហើយភាពជោគជ័យនេះបានបង្ហាញពីការផ្លាស់ប្តូររបស់ Taylor Swift ពីអ្នកចម្រៀង Country មកកាន់មុខមាត់ថ្មីដែលអង្រួនឧស្សាហកម្មចម្រៀងប៉ុបឱ្យកក្រើករញ្ជួយពេញពិភពលោក។

ជាចុងបញ្ចប់ អាចនិយាយបានថា Taylor Swift បានដើរមកឆ្ងាយហួសពីចំណុចចាប់ផ្ដើមរបស់នាងខ្លាំងមែនទែន។ មិនត្រឹមតែធ្វើទីផ្សារបានអស្ចារ្យ និងជោគជ័យក្នុងនាមជាសិល្បករប៉ុណ្ណោះទេ ប៉ុន្តែ Taylor Swift ក៏បានក្លាយជាបុគ្គលដ៏មានឥទ្ធិពលក្នុងយុគសម័យនេះផងដែរ។ ការប្រគំតន្ត្រី The Eras Tour របស់នាងបាននាំមកនូវប្រាក់ចំណូលយ៉ាងច្រើនដល់គ្រប់ទីក្រុងដែលនាងសម្ដែង ​បាន​ក្លាយ​ជាកម្លាំងជំរុញ​សេដ្ឋកិច្ច​​ដ៏​សំខាន់ ​និងត្រូវបានរំពឹងថានឹងបន្តបែបនេះរហូតដល់បញ្ចប់ឆាកចុងក្រោយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ