“Lilo & Stitch” វ៉ាដាច់ “Mission: Impossible” ជាមួយចំណូលជាង ៣០០ លានដុល្លារនៅសប្ដាហ៍ដំបូង

ក្នុងរយៈពេលត្រឹម ៣ ថ្ងៃនៃចុងសប្ដាហ៍កន្លងទៅ ភាពយន្តថ្មីពី Disney គឺ “Lilo & Stitch” និងភាពយន្តអ្នកបើកយន្តហោះចម្បាំង “Mission: Impossible” វគ្គថ្មីរបស់ Tom Cruise អាចរកចំណូលសរុបចូលគ្នាបានជិត ៥០០ លានដុល្លារ។

ចេញបញ្ចាំងដំបូងកាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា ភាពយន្ត “Lilo & Stitch” ដែលជា Version Live Action នៃភាពយន្តគំនូរជីវចលឆ្នាំ ២០០២ របស់ Disney អាចរកចំណូលបាន ៣០៤ លានដុល្លារជុំវិញពិភពលោកគិតត្រឹមថ្ងៃអាទិត្យ ដែលក្នុងនោះចំណូលនៅសហរដ្ឋអាមេរិកនិងកាណាដាគឺ ១៤៥,៥ លានដុល្លារ។ ភាពយន្តនេះមានសាច់រឿងនិយាយពីតុក្កតាអេលៀនពណ៌ខៀវក្បាលខូចដែលបានធ្លាក់ពីយានអវកាសនៅកោះហាវ៉ៃ ហើយត្រូវបានបងប្អូនស្រីពីរនាក់យកទៅចិញ្ចឹម។

ចំណូលខាងលើធ្វើឱ្យភាពយន្តនេះបានជាប់ចំណាត់ថ្នាក់លេខ១លើតារាង Box Office អាមេរិកសប្ដាហ៍នេះ ថែមទាំងអាចបំបែកកំណត់ត្រាចំណូលលក់សំបុត្រកុននៅអាមេរិកសម្រាប់ចុងសប្ដាហ៍នៃពិធីបុណ្យ Memorial Day ខណៈអ្នកកាន់កាប់កំណត់ត្រានេះពីមុនគឺភាពយន្ត “Top Gun: Maverick” កាលពីឆ្នាំ២០២២។

មិនតែប៉ុណ្ណោះ “Lilo & Stitch” ក៏បានក្លាយជាភាពយន្តថតតាមគំនូរជីវចលរបស់ Disney ដ៏ជោគជ័យបំផុតមួយដែរ បន្ទាប់ពីភាពយន្ត “The Lion King” កាលពីឆ្នាំ២០១៩ ដែលអាចរកចំណូលក្នុងសប្ដាហ៍បើកឆាកនៅអាមេរិកបាន ១៩២ លានដុល្លារ និងភាពយន្ត “Beauty and the Beast” កាលពីឆ្នាំ២០១៧ ដែលអាចរកបាន ១៧៥ លានដុល្លារក្នុងសប្ដាហ៍ដំបូងនៅអាមេរិក។

លើសពីចំណូលពីការលក់សំបុត្រកុន Franchise ភាពយន្តគំនូរជីវចលមួយនេះអាចរកចំណូលបានដល់ ២៦០០ លានដុល្លារតាមរយៈការលក់ផលិតផលកាលពីឆ្នាំមុន ខណៈភាពយន្តគំនូរជីវចលដើមមានការចូលទស្សនាច្រើនជាង ៥០០ លានម៉ោងលើវេទិកា Streaming Disney+។

ចំណាត់ថ្នាក់បន្ទាប់សប្ដាហ៍នេះគឺ ភាពយន្តចារកម្ម “Mission: Impossible” វគ្គ៨ គឺអាចរកចំណូលបាន ១៩០ លានដុល្លារពីទូទាំងពិភពលោក ដោយក្នុងនោះចំណូលពីសហរដ្ឋអាមេរិកនិងកាណាដាគឺ ៦៣ លានដុល្លារ។ ផ្អែកតាមអ្នកនាំពាក្យរបស់ Paramount Pictures ចំណូលនេះគឺជាចំណូលបើកឆាកខ្ពស់បំផុតសម្រាប់សែស្រឡាយភាពយន្ត “Mission: Impossible” ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

មិនបោះបង់! អ្នកគាំទ្រ Kim Soo Hyun នាំគ្នាបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងថ្ងៃខួបកំណើតលោក

នៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ ក្រុមអ្នកគាំទ្ររបស់តារាសម្តែង Kim Soo Hyun ទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅជុំវិញពិភពលោក បានរួមគ្នាបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ឬប្រហែល ៧៥ ០០០ ដុល្លារអាមេរិក ទៅកាន់

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព 'Best Album (Daesang)' ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *