‘The Voice of Hind Rajab’ ភាពយន្តពីការស្លាប់របស់ក្មេងស្រីប៉ាឡេស្ទីនទទួលបានការទះដៃយូរបំផុតនៅមហោស្រព Venice

ភាពយន្តនិយាយពីសោកនាដកម្មលើក្មេងស្រី និងក្រុមអ្នកសង្រ្គោះក្នុងសង្គ្រាមអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានទទួលការសាទរខ្លាំងជាប្រវត្តិសាស្ត្រ នៅមហោស្រពភាពយន្តទីក្រុង Venice ឆ្នាំ២០២៥។

សំឡេងអង្វរករចុងក្រោយដ៏សោកសៅរបស់ក្មេងស្រីប៉ាឡេស្ទីនអាយុ ៥ ឆ្នាំដែលជាប់ក្នុងឡានត្រូវភ្លើងឆេះក្រោមការដុតកម្ទេចរបស់អ៊ីស្រាអែលត្រូវបានយកមកបង្ហាញឡើងវិញនៅក្នុងខ្សែភាពយន្ត “The Voice of Hind Rajab” ដែលបានទទួលការចាក់បញ្ចាំងលើកដំបូងនៅឯមហោស្រពភាពយន្តទីក្រុង Venice កាលពីថ្ងៃទី ៣ ខែកញ្ញា។

ជាស្នាដៃនិពន្ធ និងដឹកនាំដោយផលិតករស្រី Kaouther Ben Hania ភាពយន្តនេះត្រូវបានសហការផលិតដោយមានតារាហូលីវូដជួរមុខជាច្រើនចូលរួមជាផលិតករប្រតិបត្តិដូចជាតួរឿង “Joker” លោក Joaquin Phoenix, តារាសម្ដែង Brad Pitt និងតារាស្រី Rooney Mara ជាដើម។

ភាពយន្តបែបជីវិតពិតផ្តោតលើរឿងរ៉ាវប្រតិបត្តិករអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនដែលព្យាយាមជាច្រើនម៉ោងដើម្បីជួយដល់កុមារី Hind Rajab ដែលកំពុងជាប់គាំងនិងស្រែកសុំការជួយសង្គ្រោះពីក្នុងរថយន្ត ខណៈមីង ពូ និងបងប្អូនជីដូនមួយរបស់នាងនៅក្បែរនោះបានស្លាប់ទាំង៣នាក់មុនទៅហើយ។ សំឡេងដើមរបស់ក្មេងតូចនិយាយថា “ខ្ញុំខ្លាចណាស់ សូមមកជួយខ្ញុំផង” ត្រូវបានរំលេចឡើងក្នុងរឿង ធ្វើឱ្យភាពយន្តកាន់តែមានឥទ្ធិពលខ្លាំង។

បន្ទាប់ពីការរង់ចាំរយៈពេលបីម៉ោង ទីបំផុត អឌ្ឍចន្ទក្រហម បានទទួលភ្លើងខៀវពីអ៊ីស្រាអែល ដើម្បីបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ ទៅជួយសង្គ្រោះក្មេងតូចរូបនោះ។ ទោះយ៉ាងណា ​ការ​ទាក់ទង​ជាមួយ​ក្មេង​ស្រី និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​បាន​កាត់​ផ្ដាច់​បន្ទាប់​ពី​រថយន្ត​សង្គ្រោះ​មក​ដល់​កន្លែង​កើតហេតុ ។ ប៉ុន្មានថ្ងៃក្រោយមក សាកសពក្មេងស្រីនេះត្រូវបានគេរកឃើញ រួមជាមួយនឹងសាច់ញាតិរបស់នាងនៅក្នុងរថយន្ត។ ចំណែក ធាតុ​របស់​បុគ្គលិក​រថយន្ត​សង្គ្រោះ​ដែល​ស្លាប់​ពីរ​នាក់​ក៏​ត្រូវ​បាន​រក​ឃើញ​ពី​រថយន្ត​ដែល​ត្រូវ​បាន​គេ​បំផ្ទុះ​ផង​ដែរ​។

ដំបូងឡើយ កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនមិនបានបាញ់រថយន្តនោះទេ។ ទោះយ៉ាងណា ការស៊ើបអង្កេតឯករាជ្យបានជំទាស់នឹងការអះអាងនេះ ហើយរបាយការណ៍ជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិបាននិយាយថា ទ័ពអ៊ីស្រាអែលបានបំផ្លាញរថយន្តរបស់ Rajab និងបានសម្លាប់គ្រូពេទ្យពីរនាក់ដែលព្យាយាមជួយសង្គ្រោះនាង។

នៅពេលត្រូវបានសួរនាំអំពីរឿងនេះម្ដងទៀតក្នុងសប្តាហ៍នេះ កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថាឧប្បត្តិហេតុដែលបានកើតឡើងនៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២៤ នៅតែស្ថិតក្រោមការត្រួតពិនិត្យហើយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះទេ។

ខ្សែភាពយន្តនេះទទួលបានការអបអរជាមួយការក្រោកឈរទះដៃរយៈពេល ២៤ នាទីក្រោយការបញ្ចាំងលើកដំបូង ជាកំណត់ត្រាការឈរទះដៃរយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់មហោស្រពភាពយន្ត Venice និងជាសញ្ញាថាភាពយន្តនេះនឹងអាចឈ្នះពានរង្វាន់ធំ Golden Lion ដែលនឹងត្រូវប្រកាសនៅថ្ងៃទី ៦ ខែកញ្ញា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Leave a Reply

Your email address will not be published.Required fields are marked *