បង្ហាញចំណាត់ថ្នាក់ផលិតកម្មខេប៉ុបដែលមានបទល្បីច្រើនបំផុតនៅឆ្នាំ២០២៣

ខណៈប្រជាប្រិយភាពតន្ត្រី K-Pop កើនឡើងកាន់តែខ្លាំងជុំវិញពិភពលោក បទចម្រៀង K-Pop មួយៗក៏មានអ្នកស្ដាប់ (stream) ដល់រាប់លានដងកាន់តែងាយ។ ទោះជាយ៉ាងណា ចំនួនសិល្បករដែលទទួលបានការ Stream ដល់រាប់សិបលាន ឬរាប់រយលានដងក្នុងរយៈពេលដ៏ខ្លីគឺនៅមានតិចតួចនៅឡើយ ហើយក្នុងចំណោមបទចម្រៀង K-Pop ពេញនិយមបំផុតចំនួន ១០០ ក្នុងឆ្នាំ ២០២៣ នៅលើ Spotify ភាគច្រើនគឺមកពីផលិតកម្មធំៗប៉ុណ្ណោះ។

ក្នុងចំណោមផលិតកម្មទាំងអស់ HYBE Labels មានបទចម្រៀងល្បីច្រើនជាងគេបំផុតដោយក្នុងចំណោម ១០០បទដែលល្បីបំផុតនោះគឺមាន ៥៩ បទជាកម្មសិទ្ធិរបស់ពួកគេ រួមមានដូចជាបទរបស់សមាជិក BTS, NewJeans, SEVENTEEN, ENHYPEN, LE SSERAFIM និង TXT ។ បទចម្រៀងដែលពេញនិយមបំផុតទាំងប្រាំរបស់ HYBE រួមមានបទ “Seven” របស់ Jungkook, “Like Crazy” ដោយ Jimin, “OMG” និង “Super Shy” ដោយ NewJeans និង “3D” ដោយ Jungkook ។

JYP Entertainment ស្ថិតនៅលំដាប់ទី២ ដោយមានចម្រៀង ១១បទក្នុងចំណោមបទល្បីបំផុតទាំង១០០ តាមរយៈបទរបស់ Stray Kids, TWICE, NMIXX, ITZY, Jihyo និង MISAMO ពីក្រុម TWICE ។ បទចម្រៀងពេញនិយមបំផុតទាំងប្រាំរបស់ពួកគេគឺ “S-Class” ដោយ Stray Kids, “Moonlight Sunrise” និង “Set Me Free” របស់ TWICE, “Love Me Like This” ដោយ NMIXX និង “LALALALA” ដោយ Stray Kids ។

ផលិតកម្ម SM Entertainment ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានបទចម្រៀងចំនួន ៩ ក្នុងចំណោម ១០០ បទចម្រៀងដែលពេញនិយមបំផុត។ ក្នុងនោះរួមមនាចម្រៀងរបស់ EXO (និងសមាជិក Kai និង Baekhyun), aespa, NCT DREAM និង NCT DOJAEJUNG ហើយចម្រៀង​ទាំង​ប្រាំ​មានអ្នកស្ដាប់​ច្រើន​ជាង​គេ​គឺ “Rover” ដោយ Kai, “Spicy” និង “Hold on Tight” ដោយ aespa, “Perfume” ដោយ NCT DOJAEJUNG និង “Better Things” ដោយ aespa។

YG Entertainment ស្ថិតនៅលំដាប់ទី ៤ ដោយមានបទចម្រៀង ៦បទក្នុងចំណោមបទល្បីបំផុតទាំង ១០០ ខណៈបទទាំងអស់ជាបទរបស់ BLACKPINK និងសមាជិក Jisoo និង Jennie ដូចជាបទ “Flower” ដោយ Jisoo, “One of the Girls” ដោយ Jennie, “All Eyes On Me” ដោយ Jisoo, “You & Me” ដោយ Jennie, “The Girls” ដោយ BLACKPINK, និង “You & Me” (Coachella ver.) ដោយ Jennie ។

Starship Entertainment ស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់ជាមួយនឹងបទចម្រៀងល្បីចំនួន ៣បទរួមមានបទ “I Am”, “Kitsch” និង “Baddie” របស់ IVE។ Black Label ក៏​មាន​បទ​ចម្រៀង​ចំនួន ៣បទដែររួមមានបទ “Vibe” របស់ Taeyang (ft. Jimin), “Shoong!” របស់ Taeyang (ft. Lisa) និង “Fast Forward” របស់ Somi ។

Cube Entertainment, ATTRAKT, និង XGALX មានបទចម្រៀងម្នាក់ ២បទជាប់ចំណាត់ថ្នាក់ ក្នុងនោះមានបទ “Queencard” និង “Allergy” ដោយ (G)I-DLE (នៅក្រោម Cube Entertainment), “Cupid” (Twin ver.) និង “Cupid” ដោយ FIFTY FIFTY (ក្រោម ATTRAKT) និង “Shooting Star” និង “Left Right” ដោយ XG (ក្រោម XGALX) ។

ចុងក្រោយ KQ Entertainment, Metaverse Entertainment និង WM Entertainment បានបញ្ចប់ក្នុងបញ្ជី ដោយបទចម្រៀងម្នាក់ ១បទ រួមមានបទ “BOUNCY (K-HOT CHILLI PEPPERS)” ដោយ ATEEZ, “Pandora” ដោយ MAVE: និងបទ “Knock” ដោយ Lee Chaeyeon ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី