ព្រះនាង ជេនណា បង្ហើបប្រាប់ថា Zhao Lusi ជា Idol ថែមទាំងចង់ជួបផ្ទាល់ថែមទៀតផង

ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Global Time នៅក្នុងប្រទេសចិន កាលពីពេលថ្មីៗកន្លងទៅនេះ។ ព្រះនាងក៏បានបង្ហាញជាតិសាសន៍ដទៃឱ្យបានឃើញវប្បធម៌ និងអរិយធម៌ដ៏ល្អល្អះរបស់ខ្មែរនៅលើឆាកសម្តែងរបស់ប្រទេសចិនផងដែរ។

នៅក្នុងកិច្ចសម្ភាសដោយផ្ទាល់ ទ្រង់ នរោត្តម ជេនណា បានពន្យល់ប្រាប់ពីអត្ថន័យបទចម្រៀងដែលទ្រង់បានសម្តែងនៅលើឆាកប្រទេសចិន បទចម្រៀង មាគ៌ាអង្គរ គឺជាការ​​ឧន្ទិសដល់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏អស្ចារ្យមួយរបស់ពិភពលោក។ ក្នុងនោះដែរ ព្រះនាងក៏បានបង្ហាញចំណាប់អារម្មណ៍រំភើប និងស្រលាញ់ពេញចិត្តចំពោះក្រុមកុមារតូចៗដែលច្រៀងរួមជាមួយព្រះនាង ថែមទាំងបានទុកវត្ថុអនុស្សាវរីយ៍ដែលពួកគេជូនទ្រង់ថែមទៀតផង។

ព្រះនាងតូចក៏បានបង្ហាញប្រាប់ពីអារម្មណ៍របស់ទ្រង់នៅពេលដែលច្រៀងចម្រៀង «Nostagia Of China» ថានៅពេលដែលច្រៀងបទចម្រៀងនេះដំបូង ទ្រង់ពិបាកនៅក្នុងការដាក់​អារម្មណ៍បន្តិច ហើយក៏មិនដឹងគួរធ្វើខ្លួនបែបណាដែរ។ ប៉ុន្តែពេលដែលបានមកដល់ប្រទេសដ៏គួរឱ្យស្រលាញ់មួយនេះ ទើបទ្រង់បានឈ្វេងយល់ឃើញ និងបានដឹងថា ហេតុ​អ្វីបានជាសម្តេចតាស្រលាញ់ប្រទេសមួយនេះ។ គួរឱ្យដឹងថាចម្រៀង «Nostagia Of China» ជាព្រះរាជស្នាដៃនិពន្ធរបស់ព្រះបរមកោដ្ឋព្រះបាទ នរោត្តម សីហនុ ហើយព្រះនាងតូច ទ្រង់ធ្លាប់បានច្រៀងបទមួយនេះនៅក្នុងពិធីទទួលស្វាគន៍ជាតិនៅក្នុងស្ថានទូតចិនប្រចាំនៅកម្ពុជា។

ព្រះនាងតូចទ្រង់បានបន្ថែមទៀតថា «ការស្លៀកសម្លៀកបំពាក់ប្រពៃណី និងច្រៀងបទចម្រៀងរបស់ខ្មែរ នៅលើឆាកសម្តែងរបស់ប្រទេសចិនជាការបង្ហាញនូវចំណងមិត្តភាព​រវាងប្រទេសទាំងពីរ»។ ការមកដល់ប្រទេសចិនលើកនេះ ក៏ជាកត្តាជំរុញបន្ថែមឱ្យទ្រង់កាន់តែចង់សិក្សា និងពង្រឹងភាសាចិនបន្ថែមផងដែរ។ បន្ថែមនៅក្នុងកិច្ចសម្ភាសព្រះនាងតូចក៏បានបង្ហើបប្រាប់ពី Idol ក្នុងចិត្តរបស់ទ្រង់ និងមានបំណងចង់ជួបដោយផ្ទាល់នោះគឺតារាសម្តែងស្រី ចាវ លូស៊ី (Zhao Lusi)។

ទ្រង់នរោត្តម ជេនណា មានវ័យត្រឹមតែ ១១ ព្រះវស្សា ប៉ុន្តែទ្រង់មានសមត្ថភាពអាចនិយាយបានរហូតដល់ទៅ ៥ ភាសា ដូចជា ខ្មែរ អង់គ្លេស បារាំង ថៃ និងចិន។ ទ្រង់ក៏ត្រូវបានគេស្គាល់ថា ជាតារាសម្តែង តារាចម្រៀង និងក្តាប់បានងារជាទូតសុឆន្ទៈរបស់ប្រ៊េនធំៗមួយចំនួនក្នុងប្រទេសផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន