Han So Hee ទម្លាយមូលហេតុបណ្ដាលឱ្យមានរបួសភ្នែកពេលកំពុងថតរឿង Gyeongseong Creature

កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅតារាសម្ដែងស្រី Han So Hee ត្រូវបានគេរាយការណ៍ថានាងបានរងរបួសនៅផ្ទៃមុខជុំវិញតំបន់ភ្នែកខណៈពេលកំពុងថតរឿង Gyeongseong Creature ហើយក៏ត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមដើម្បីធ្វើការព្យាបាល។ ក្រោយកើតហេតុអ្នកគាំទ្រជាច្រើនក៏បានសម្ដែងការព្រួយបារម្ភខ្លាចថាតារាស្រីរូបនេះនឹងរងរបួសធ្ងន់រហូតឈានដល់ដំណាក់កាលវះកាត់ភ្នែក។ ប៉ុន្តែពួកគេក៏បានធូរចិត្តវិញ ក្រោយក្រុមហ៊ុន 9ATO Entertainment បានចេញមកបញ្ជាក់ថារបួសរបស់នាងមិនធ្ងន់ធ្ងរខ្លាំងឡើយ ហើយក៏មិនចាំបាច់ត្រូវវះ​កាត់អ្វីដែរ។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ តារាស្រី Han So Hee បានចូលរួមក្នុងកម្មវិធីសន្និសិទសារព័ត៌មានសម្រាប់រឿង Gyeongseong Creature ជាមួយអ្នកដឹកនាំព្រមទាំងតួសម្ដែងក្នុងរឿងផ្សេងទៀតដើម្បីពិភាក្សារឿងរ៉ាវខ្លះជុំវិញការថតខ្សែភាពយន្ដថ្មីមួយនេះ។ នាងបានឱ្យដឹងថាជាការពិតគ្រប់តួអង្គដែលសម្ដែងក្នុងខ្សែភាពយន្តមានឈុតឆាកវាយប្រហារបែបនេះគឺមិនអាចជៀសផុតពីការរងរបួសបន្ដិចបន្តួចឡើយ។ មែនទែនទៅនាងអាចជៀសវាងពីរងរបួសបាន ប៉ុន្តែដោយសារតែចង់ឱ្យការសម្ដែងមើលទៅល្អឥតខ្ចោះ ទើបសុខចិត្តប្រថុយរហូតបណ្ដាលឱ្យរងរបួសបែបនេះ។

នាងក៏បានបន្ថែមទៀតថារឿងមួយដែលខ្លួនបានមើលរំលងក្នុងពេលថតគឺការបែងចែកនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន ប្រសិនបើនាងគិតបានដិតដល់ជាងនេះនោះនឹងមិនមានរឿងអ្វីកើតឡើងឡើយ។ ការប្រថុយគ្រប់យ៉ាងមិនមានន័យថានាងសុទ្ធតែអាចសម្រេចបាននោះទេ ដូច្នេះនាងក៏សុំអភ័យទោសដល់ក្រុមការងារទាំងអស់ដែលនាងបានរំខានដល់ដំណាក់កាលនៃការផលិតផងដែរ។ ជាមួយគ្នានេះ នាងក៏មិនភ្លេចប្រាប់អ្នកគាំទ្រកុំឱ្យមានការព្រួយបារម្ភខ្លាំងពេកអីដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរ Gyeongseong Creature គឺជាខ្សែភាពយន្តបែបរន្ធត់របស់ Netflix និយាយពីតួអង្គពីរនាក់សម្ដែងដោយតារាស្រី Han So Hee និងតារាប្រុស Park Seo Joon ត្រូវប្រយុទ្ធជាមួយសត្វចម្លែកដែលកើតចេញពីភាពលោភលន់របស់មនុស្សដើម្បីរស់រានមានជីវិតនៅក្នុងឆ្នាំ ១៩៤៥ ជាឆ្នាំដែលប្រទេសកូរ៉េកំពុងត្រូវបានដាក់អាណានិគម។ ចំពោះខ្សែភាពយន្តនេះផងដែរក៏ត្រូវបានគ្រោងនឹងចាក់បញ្ចាំងវគ្គ ១ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងវគ្គ ២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នេះហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម