តារាចម្រៀងឯករាជ្យ កេសរ បានចាប់ដៃគ្នាជាមួយតារាចម្រៀងឯករាជ្យសំឡេងស្រទន់មានមន្តស្នេហ៍ ខាយ ផលិតចម្រៀងថ្មីមួយ ចំណងជើង «សុបិនស្នេហ៍បុណ្យភូមិ» ជាបទមនោសញ្ចេតនាស្នេហាយុវវ័យ ដែលប៉ះស្រកែភ្នែកគ្នាពេលទៅលេងបុណ្យភូមិ។
បទនេះ ស្តាប់ទៅពិតជាលន្លង់លន្លោចខ្លាំងណាស់ ព្រោះអត្ថន័យ និងសំឡេងដ៏ស្រទន់របស់សិល្បករទាំងពីរ។ មិនតែប៉ុណ្ណោះ ចង្វាក់ភ្លេងបែបសប្បាយៗ លាយឡំជាមួយឧបករណ៍តន្ត្រីខ្មែរ បង្ហាញពីភាពរស់រវើកនៃតន្រ្តីខ្មែរ។



គ្រាន់តែទម្លាក់ចេញភ្លាម ហ្វេនៗបាននាំគ្នាសរសើរបទនេះពេញៗមាត់ថា ពីរោះខ្លាំង ស័ក្តសមស្តាប់ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ហើយសំឡេង កេសរ និង ខាយ ពិតជាក៏ស៊ីសង្វាក់គ្នាល្អណាស់ បូករួមការសម្រិតសម្រាំងប្លង់ MV ផងនោះ ធ្វើឱ្យបទនេះរឹតតែទាក់ទាញខ្លាំងឡើង៕ តោះស្តាប់បទ «សុបិនស្នេហ៍បុណ្យភូមិ» របស់ កេសរ ft ខាយ ទាំងអស់គ្នា ពិតជាលន្លង់លន្លោចខ្លាំងណាស់!























Account
Security
Favourite Content