រឿងថ្មី Jisoo រួមបញ្ចូលច្រើនរសជាតិ ទាំង Zombie និងស្នេហារ៉ូមែនទិក

បន្ទាប់ពីបាត់មុខពីការសម្ដែងមួយរយៈធំចាប់តាំងពីរឿង “Snowdrop” បានបញ្ចប់ទៅកាលពីឆ្នាំ២០២២ នៅដើមឆ្នាំ២០២៥នេះ សមាជិកក្រុម BLACKPINK, Jisoo នឹងត្រលប់មកបង្ហាញស្នាដៃសម្ដែងថ្មីមួយទៀតជាប្រភេទរឿងបែប Zombie ដែលរួមបញ្ចូលគ្រប់រសជាតិទាំងភាពរន្ធត់ កំប្លែង និងស្នេហារ៉ូមែនទិក។

កាលពីពេលថ្មីៗ ភាពយន្តភាគ “Newtopia” របស់បណ្ដាញ Streaming កូរ៉េ Coupang Play ដែលចូលរួមសម្ដែងដោយ Jisoo និងតារាប្រុស Park Jeong-min ទើបតែបង្ហាញវីដេអូ Trailer ដំបូង ជាមួយឈុតឆាកគួរឱ្យចាប់អារម្មណ៍ជាច្រើន។

មានសរុប ៨ ភាគ ភាពយន្តថ្មីនេះត្រូវបានដឹកនាំដោយលោក Yoon Sung-hyun មានសាច់រឿងរៀបរាប់ពីទាហានម្នាក់ដែលទើបបែកគ្នាជាមួយមិត្តស្រីដោយសារអាជីពរបស់ពួកគេ ប៉ុន្តែបន្ទាប់ពីស្រុកទេសមានចលាចលកើតឡើងដោយសារការរាតត្បាត Zombie ពួកគេក៏ព្យាយាមស្វែងរកគ្នាវិញ។

កំលុងសន្និសីទកាសែតផ្សព្វផ្សាយរឿងនេះកាលពីថ្ងៃទី៧ ខែមករា នៅទីក្រុងសេអ៊ូល អ្នកដឹកនាំ Yoon Sung-hyun បាននិយាយថាលោកចាប់អារម្មណ៍សាច់រឿងមួយនេះខ្លាំងតាំងពីបានអានអត្ថបទរឿងដំបូង ដោយមិនត្រឹមតែមានភាពទាក់ទាញ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពី​បញ្ហារបស់យុវវ័យ​ដែលម្នាក់ៗសុទ្ធតែមានការព្រួយបារម្ភខ្លាំងពីរឿងផ្សេងៗ ប៉ុន្តែពេលកើតអាសន្នទើបពួកគេដឹងថាអ្វីទៅសំខាន់បំផុតសម្រាប់ជីវិតពួកគេ។

គួរបញ្ជាក់ថាអត្ថបទរឿងភាពយន្តនេះគឺជាស្នាដៃសរសេរឡើងរបស់អ្នកនិពន្ធ Han Jin-won ដែលមានឈ្មោះល្បីល្បាញតាមរយៈស្នាដៃល្បីល្បាញជាច្រើនរួមទាំងភាពយន្ត “Parasite”។

ភាពយន្តភាគ “Newtopia” នឹងចាប់ផ្ដើមចាក់ផ្សាយលើបណ្ដាញ Coupang Play នៅថ្ងៃទី៧ ខែកុម្ភៈ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក

ALmée Couture ត្រៀមនាំយកឈុតកូនខ្មែរដែលប្រណីតៗ ទៅបង្ហាញនៅកម្មវិធី Paris Fashion Week 2026

កេរ្តិ៍ឈ្មោះ​របស់​ប្រេន​សម្លៀកបំពាក់​ខ្មែរ ALmée Couture បាន​ល្បី​សុះសាយ​ឡើង​រាល់​ថ្ងៃ ដោយ​ថ្មី​ទើប​បញ្ចប់​ការ​ចូលរួម​នៅ New York Fashion Week ហើយ​ប៉ុន្មាន​ថ្ងៃ

សិល្បករអន្តរជាតិ Danhôo ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយកុមារកម្ពុជា

មិន​មាន​ឈាម​ជ័រ​ខ្មែរ​សូម្បី​មួយ​ដំណក់ ប៉ុន្តែ​សិល្បករ​អន្តរជាតិ​ដែល​មាន​កំណើត​វៀតណាម​លោក Danhôo បាន​សម្រេច​ដាក់​ដេញថ្លៃគំនូរ​សិល្បៈជា​ច្រើន​ផ្ទាំង​របស់​លោក​ក្ន



Leave a Reply

Your email address will not be published.Required fields are marked *