ជាដំណឹងដ៏គួរឱ្យអបអរសាទរចំពោះ i-dle សម្រាប់ការបង្កើតកំណត់ត្រាថ្មីជាក្រុមចម្រៀងនារីដំបូងគេក្នុងរយៈពេល ១៤ ឆ្នាំដែលបានឈ្នះរង្វាន់ធំ Daesung Award ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Seoul Music Awards លើកទី ៣៤ ដែលបានប្រារព្ធឡើងកាលពីចុងសប្ដាហ៍កន្លងទៅនៅ Inspire Arena។ គិតចាប់តាំងពីក្រុម Girls’ Generation បានឈ្នះពានរង្វាន់ធំនេះក្នុងឆ្នាំ ២០០៩ និង ២០១០ រហូតមកដល់ឆ្នាំ២០២៤ មានតែសិល្បករប្រុស និងក្រុមចម្រៀងប្រុសប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់នេះ។

មិនតែប៉ុណ្ណោះ ក្រុមចម្រៀងនារីពីផលិតកម្ម Cube មួយនេះក៏បានឈ្នះរង្វាន់ធំមួយទៀតគឺពាន Bonsang ដែលជាពានរង្វាន់រួមជាមួយនឹងសិល្បករផ្សេងទៀតដូចជា ILLIT, NCT WISH, QWER, P1Harmony, IVE, aespa, ENHYPEN, PLAVE, DOYOUNG, YOUNGTAK, ZEROBASEONE, TOMORROW X TOGETHER, ROSÉ, SEVENTEEN, Stray Kids, NCT DREAM និង G-DRAGON។




ជយលាភីធំបន្តមកទៀតគឺក្រុមចម្រៀងប្រុស TOMORROW X TOGETHER ដែលបានឈ្នះពានរង្វាន់បទចម្រៀងល្អបំផុត សម្រាប់បទចម្រៀង “Deja Vu” ព្រមទាំងពានអាល់ប៊ុមល្អបំផុតសម្រាប់អាល់ប៊ុម “Minisode 3: Tomorrow” ខណៈដែលក្រុមចម្រៀងប្រុស ZEROBASEONE ក៏បានឈ្នះពានរង្វាន់នេះដែរសម្រាប់អាល់ប៊ុម “Blue Paradise”។
ចំណែកពានរង្វាន់ Rookie of the Year ដែលសំដៅដល់សិល្បករថ្មីលេចធ្លោប្រចាំឆ្នាំគឺបានទៅក្រុមចម្រៀងចំនួនបីរួមមានក្រុមចម្រៀងស្រី Hearts2Hearts មកពី SM Entertainment, ក្រុមចម្រៀងប្រុស KickFlip មកពី JYP Entertainment និងក្រុមចម្រៀងស្រី KiiiKiii មកពីផលិតកម្ម Starship ។
ចំណែកផ្នែកពានរង្វាន់ពិសេសរួមមានពានរង្វាន់ Best Group បានទៅលើ ILLIT និង NCT Wish ខណៈពានរង្វាន់ Best Solo បានលើ Doyoung ពី NCT, ពានរង្វាន់ World Best Artist បានទៅលើ ROSÉ និង aespa និងពានរង្វាន់ K-Pop World Choice-Group បានទៅលើ BABYMONSTER។
ចុងក្រោយ BTS ដែលទើបតែបញ្ចប់កាតព្វកិច្ចយោធាគ្រប់គ្នាជាផ្លូវការកាលពីថ្ងៃទី២១ មិថុនា បានឈ្នះពានរង្វាន់ចំនួនពីរគឺមួយសម្រាប់មេក្រុម RM ក្នុងផ្នែក R&B/Hip-Hop Award និងមួយទៀតសម្រាប់សមាជិក Jimin ក្នុងផ្នែក Hallyu Star Award ៕























Account
Security
Favourite Content