ទីភ្នាក់ងារ 9ato Entertainment បានឱ្យដឹងថា Han So-hee កំពុងតែពិចារណាលើការសម្ដែងនៅក្នុងរឿង Solo Leveling ទម្រង់មនុស្សសម្ដែង ដោយមាន Byeon Woo Seok គឺជាតួឯកប្រុស។
ទន្ទឹមគ្នានឹងមានព័ត៌មានលេចឭថា Han So Hee នឹងចូលរួមសម្ដែងជាតួអង្គ Cha Hae In ក្នុងរឿងភាគ Netflix ថ្មីនេះផ្លូវការហើយ ទីភ្នាក់ងាររបស់តារាស្រីវ័យ ៣១ បានបកស្រាយវិញថា នេះគ្រាន់តែគម្រោងមួយដែលនាងកំពុងតែចរចាប៉ុណ្ណោះ។

យ៉ាងណាមិញ កន្លងទៅនេះ Netflix បានចេញមកបញ្ជាក់ហើយថា Byeon Woo Seok បានទទួលការងារនេះជាផ្លូវការហើយ ដោយលោកនឹងសម្ដែងជា Sung Jin-woo ជាតួអង្គអ្នកប្រយុទ្ធដែលខ្សោយបំផុតម្នាក់ ហើយសាច់រឿងបានផ្ដោតទៅលើការព្យាយាមអភិវឌ្ឍខ្លួនរបស់តួអង្គមួយនេះតែម្ដង។
Solo Leveling ដើមឡើយគឺជាប្រលោមលោកដ៏ពេញនិយមមួយនៅលើអ៊ឺនធឺណិត មុននឹងផលិតបន្តទៅជាទម្រង់ប្រលោមលោក Webtoon ទម្រង់គំនូរជីវចល រហូតក្លាយជាគម្រោងភាពយន្តមនុស្សសម្ដែងនៅពេលនេះ។
នៅក្នុងទម្រង់ជាគំនូរជីវចល Solo Leveling ក៏ទទួលបានជោគជ័យ អាចដណ្ដើបានពានរង្វាន់សំខាន់ៗចំនួន ៩ ពីកម្មវិធី Crunchyroll Awards ដែលជាកម្មវិធីប្រគល់ពានរង្វាន់គំនូរជីវចលដ៏ធំបំផុតរបស់ពិភពលោក រួមមានពានរង្វាន់ “Anime of the Year” “Best Action” និង “Best Character” ជាដើម៕
























Account
Security
Favourite Content