កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មីមួយរបស់អ្នកនិពន្ធល្បីឈ្មោះ Noh Hee Kyung។


ផ្អែកតាមការចុះផ្សាយរបស់ Osen នៅថ្ងៃទី២៥ ខែមេសានេះ ភាពយន្តភាគថ្មីដែលមិនទាន់កំណត់ចំណងជើងផ្លូវការមួយនេះគឺជាការសហការផលិតដោយក្រុមហ៊ុន Studio Dragon និង GTIST ហើយគ្រោងចំណាយដើមទុនផលិតខ្ពស់ដល់ ៨០ ពាន់លានវ៉ុន ឬ ៥៨ លានដុល្លារ ដោយនឹងបំបែកកំណត់ត្រាភាពយន្តភាគ “Moving” របស់ Disney Plus កាលពីឆ្នាំមុនដែលចាយដើមទុនផលិតជាង ៥០ ពាន់លានវ៉ុន ឬ៣០ លានដុល្លារ។
ត្រលប់ទៅកាន់សម័យក្រោយសង្គ្រាមកូរ៉េនៅដើមទសវត្សរ៍ឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៨០ សាច់រឿងក្នុងភាពយន្តភាគថ្មីនេះនឹងស្វែងយល់ពីការរីកចម្រើននៃឧស្សាហកម្មកម្សាន្តកូរ៉េ ដោយនឹងមានចំនួនភាគសរុប ២០ ទៅ ២៤ ភាគ។
ភាពយន្តភាគថ្មីនេះនឹងជាគម្រោងធំថ្មីរបស់អ្នកនិពន្ធ Noh Hee Kyung ដែលធ្លាប់មានស្នាដៃល្បីល្បាញជាច្រើននាពេលកន្លងមកដូចជារឿងភាគ Worlds Within, Dear My Friends និង Our Blues ខណៈអ្នកដឹកនាំរឿងវិញ គឺលោក Lee Yoon Jung ក៏ធ្លាប់ដឹកនាំរឿងល្បីៗដូចជា Coffee Prince និង Cheese in the Trap។ ជាពិសេសការជួបគ្នារបស់តារាសម្ដែងល្បីឈ្មោះទាំងពីរគឺ Gong Yoo និង Song Hye-Kyo កាន់តែធ្វើឱ្យទស្សនិកជនអន្ទះសាចង់ទស្សនា។
គម្រោងថ្មីនេះដែរនឹងជាការជួបជុំគ្នាម្ដងទៀតសម្រាប់ Gong Yoo ជាមួយអ្នកដឹកនាំរឿង Lee Yoon Jung ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងរឿង “Coffee Prince” ហើយក៏ជាការជួបគ្នាម្ដងទៀតសម្រាប់ Song Hye Kyo និងអ្នកនិពន្ធ Hee Kyung Noh បន្ទាប់ពីភាពយន្ត “Worlds Within” ដូចគ្នា ៕























Account
Security
Favourite Content