«កម្លោះស្រុកខ្មែរ» ជាបទថ្មីរបស់អ្នកភ្លេងក៏ដូចជាតារាចម្រៀង វណ្ណថាន ft វណ្ណដា ដែលទើបទម្លាក់លើទីផ្សារក្តៅៗកាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៣ ទទួលបានការគាំទ្រខ្លាំងមិនធម្មតា ទាំងខ្មែរ និងបរទេស។


បទថ្មីនោះ ជាចម្រៀងបែបសប្បាយៗ ដោយមានលាយបញ្ចូលឧបករណ៍ខ្មែរបុរាណ និងស្ទីល៍ច្រៀងបែបរ៉េបតិចៗរបស់តារាទាំងពីររូប ធ្វើឱ្យបទនេះរឹតតែមានរសជាតិប្លែក អស្ចារ្យ ព្រោះទើបបង្ហោះលើ youtube មិនទាន់ប្រើពេល ៣ ថ្ងៃស្រួលបួលផង «កម្លោះស្រុកខ្មែរ» វណ្ណដា និង វណ្ណថាន ត្រូវឆានែលបរទេសល្បីៗជាច្រើនប្រទេសផ្សេងៗគ្នា នាំគ្នាយកទៅធ្វើ reaction ព្រោងព្រាត ថែមទាំងបរទេសស្ទើរតែទាំងអស់ភ្ញាក់ផ្អើលស្រែក wow ពេលបានឮ និងឃើញស្ទីល៍ច្រៀងថ្មីរបស់សិល្បករបារមីទាំង ២។ ខាងក្រោមជាវីដេអូ reaction បទ«កម្លោះស្រុកខ្មែរ» របស់ វណ្ណថាន និង វណ្ណដា លើឆានែលល្បីៗរបស់បរទេស។
ក្រៅពីវីដេអូ reaction ខាងលើនេះ នៅមានឆានែលជាច្រើនទៀតដែលបានធ្វើ reaction លើបទចម្រៀងថ្មីរបស់ វណ្ណថាន និង វណ្ណដា ក្នុងនោះក៏មានឆានែលខ្មែរល្បីៗជាច្រើនផងដែរ ដែលបានចូលរួមធ្វើ reaction លើបទនេះ។ តាមការបង្ហើបក្នុងការ Live កាលពីពេលថ្មីៗ វណ្ណដា ឱ្យដឹងថា លោកនៅមានបទថ្មីទៀតក្រៅពី «កម្លោះស្រុកខ្មែរ» ជាមួយ វណ្ណថាន ប៉ុន្តែមិនបានបញ្ជាក់ពីថ្ងៃបញ្ចេញ និងចំណងជើងនោះឡើយ៕























Account
Security
Favourite Content