ក្រោយទាក់ទងគ្នា ៦ឆ្នាំ Taylor Swift និង Joe Alwyn សម្រេចចែកផ្លូវ តែបន្តធ្វើមិត្តនឹងគ្នា

តារាចម្រៀងអាមេរិក Taylor Swift និង​តារា​សម្ដែង Joe Alwyn បានសម្រេចផ្តាច់ចំណងស្នេហ៍​ដែល​ចាប់​ផ្ដើម​តាំងពីឆ្នាំ ២០១៦។ នេះបើតាមប្រភពជិតស្និទ្ធរបស់ Taylor បានប្រាប់សារព័ត៌មាន CNN។

ប្រភពដដែលបានឲ្យដឹងថា Taylor និង Joe បានចែកផ្លូវគ្នាកាលពីប៉ុន្មានសប្តាហ៍មុន។ ពួក​គេ​បាន​បែក​គ្នាហើយ​តែនៅចង់បន្តរាប់អានគ្នា ធ្វើ​ជា​មិត្ត​។

បច្ចុប្បន្ននេះ តារា​ចម្រៀង Taylor Swift ​វ័យ ៣៣ឆ្នាំ​ ​កំពុង​ដើរប្រគំតន្រ្តី Eras Tour របស់ខ្លួននៅ​ទូទាំង​សហរដ្ឋ​អាមេរិក ហើយការចែកផ្លូវរបស់ពួកគេត្រូវបានកត់សម្គាល់ក្រោយ អ្នកគាំទ្រមិនឃើញ Alwyn ដែលជាមិត្តប្រុសរបស់គេនៅក្នុងកម្មវិធីណាមួយរបស់ Taylor ចាប់តាំងពីនាងចាប់ផ្តើមសម្តែងនៅថ្ងៃទី ១៨ ខែមីនា មកម្ល៉េះ។

មុនឈានដល់ការបែកបាក់នេះ គូស្នេហ៍មួយគូនេះត្រូវបានគេដឹងថាជាគូស្នេហ៍ដែលរក្សាទំនាក់ទំនងឲ្យមានឯកជនភាព(Private) ខ្លាំងណាស់។ ជាក់ស្តែងដូចជាពេលធ្លាយពាក្យចចាមអារ៉ាមអំពីការភ្ជាប់ពាក្យរបស់ពួកគេ Alwyn បានឆ្លើយនៅក្នុងបទសម្ភាស៍ជាមួយទស្សាវដ្តី WSJ ថាខ្លួននឹងមិននិយាយអ្វីទាំងអស់ ខណៈ Taylor វិញគេចវេះពីការនិយាយជាសាធារណៈអំពីទំនាក់ទំនងនោះ តែនាងតែងរៀបរាប់ពីជីវិតស្នេហារបស់នាងតាមរយៈចម្រៀង។

តួយ៉ាងកាលពីខែតុលាកន្លងទៅនេះ នាងបានឲ្យដឹងពីបទចម្រៀងមួយរបស់នាងគឺ «Lavender Haze» ជាចម្រៀងដែលបំផុសគំនិតដោយ Alwyn និងជាចម្រៀងដែលរៀបរាប់អំពីរបៀបដែល​បណ្ដាញសង្គមជះឥទ្ធិពលដល់ទំនាក់ទំនង រួមទាំងជីវិតនាងផ្ទាល់ផងដែរ។

Taylor ក៏ធ្លាប់បានបញ្ជាក់នៅក្នុងវីដេអូ Instagram ថា «វាដូចជាទំនាក់ទំនង រយៈពេល៦ឆ្នាំរបស់ខ្ញុំអ៊ីចឹង ពួកយើងត្រូវតែគេចពីពាក្យចចាមអារ៉ាមចម្លែកៗ រឿងរ៉ាវប្លែកៗ ហើយព្យាយាមមិនខ្វល់ពីវា ដូច្នេះ​បទ​នេះ​និយាយ​ពី​ការ​មិនខ្វាយខ្វល់ ​ដើម្បី​ការពារភាពត្រឹមត្រូវ ឬ​ការពិត»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

ស៊ីន យូប៊ីន ជ្រើស​ប្រើ​សម្លៀកបំពាក់​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ​ក្នុង​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន សូម្បី​អាវ​ដែល​កញ្ញា​ពាក់​ឡើង​យន្តហោះ​ពី​កម្ពុជា​ក៏​បាន​ច្នៃ​ពី​សូត្រ​របស់​ខ្មែរ​ដែរ។

តារាចិន ៥ រូបដែលតស៊ូជម្នះភាពក្រីក្រនិងការលំបាកខ្លាំងមុនក្លាយជាតារាលំដាប់មុខ

នៅពីក្រោយពិភពដ៏ស្រស់ឆើតឆាយនៃវិស័យកម្សាន្តចិន តារាល្បីៗលំដាប់កំពូលជាច្រើនរូប ជាក់ស្ដែងធ្លាប់បានឆ្លងកាត់ជីវិតកុមារភាពដ៏លំបាកវេទនា និងការតស៊ូក្នុងជីវិតយ៉ាងជូរចត់ មុន

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បាន

Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

បណ្ដាទូតសុច្ឆន្ទៈ (House Ambassadors) រួមទាំងភ្ញៀវកិត្តិយសលំដាប់ VIP របស់ Louis Vuitton ជាច្រើនបានចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ Collection Cruise 2027

The Zero Project កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗ ខាងសារព័ត៌មានកូរ៉េចុះផ្សាយមិនឈប់

កម្មវិធី Reality Survival របស់​កូន​ខ្មែរ The Zero Project កំពុង​ល្បី​រន្ទឺ ចាប់តាំង​ពី​ដំណើរ​ការ​ដំបូង​នា​ខែ​មីនា ឆ្នាំ ២០២៦ រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​ជាង ២ ខែ​ហើយ និង​ជ្រើសរើស​បាន​បេក្ខភាព​មាន​សមត្ថភាព​ជាង

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី