នៅថ្ងៃទី 16 ខែមករា ENHYPEN បានធ្វើការវិលត្រឡប់មកឆាកតន្ត្រីវិញជាមួយនឹងអាល់ប៊ុមខ្នាតតូច THE SIN : VANISH និងបានចេញវីដេអូចម្រៀងសម្រាប់បទចម្រៀងចំណងជើង “Knife” ហើយបន្ទាប់ពីចេញលក់ ពួកគេក៏បានបង្កើតកំណត់ត្រាថ្មីភ្លាមៗនៅក្នុងឧស្សាហកម្មតន្ត្រី។

តារាង Hanteo បានបង្ហាញថា ពួកគេបានលក់បានសរុបចំនួន 1,652,560 ច្បាប់នៅថ្ងៃដំបូង ដែលបានបង្កើតកំណត់ត្រាថ្មីសម្រាប់ឆ្នាំ 2026 គិតមកដល់ពេលនេះ។ អាល់ប៊ុមនេះក៏ជាអាល់ប៊ុមទីប្រាំមួយរបស់ ENHYPEN ដែលអាចលក់បានលើសពី 1 លានច្បាប់នៅថ្ងៃដំបូង បន្ទាប់ពីអាល់ប៊ុមមុនៗរបស់ពួកគេរួមមាន DARK BLOOD, ORANGE BLOOD, ROMANCE : UNTOLD, ROMANCE : UNTOLD -daydream- និង DESIRE : UNLEASH។
ភ្នាក់ងាររបស់ក្រុមចម្រៀងមួយនេះគឺ BELIFT LAB ក៏បានបង្ហាញផងដែរថា គិតព្រឹកថ្ងៃទី 17 ខែមករា អាល់ប៊ុមនេះបានឈរនៅលំដាប់កំពូលនៃតារាង iTunes Top Albums នៅក្នុងតំបន់ចំនួន 10 នៅទូទាំងពិភពលោក រួមទាំងប្រទេសប្រេស៊ីល ឥណ្ឌា និងតួកគី។ បទចម្រៀងចំណងជើង Knife ដែលឈរនៅលំដាប់កំពូលនៃតារាង Real Time របស់កូរ៉េ Bugs ក៏បានឡើងដល់លេខ 1 នៅលើតារាង iTunes Top Song នៅក្នុងតំបន់ចំនួន 11 ផងដែរ រួមទាំងប្រទេសអាហ្សង់ទីន ឥណ្ឌូនេស៊ី និងហ្វីលីពីន ៕

























Account
Security
Favourite Content