នៅ សូនីតា ត្រឡប់មកបង្ហាញទេពកោសល្យសម្ដែងក្នុងរឿង សោកនាដកម្មភ្នំខ្មោច មហាជននៅតែគាំទ្រ

ស្ងប់ស្ងាត់​អស់​ជា​ច្រើន​ឆ្នាំ ស្រាប់​តែ​ពេល​នេះ​តារា​សម្ដែង​វង់ភក្ត្រ​ស្រទន់ សម ​និង​ងារ​ជំទាវ នៅ សូនីតា បាន​បង្ហាញ​មុខ​ជា​តួ​អង្គ​សំខាន់​​ក្នុង​ខ្សែ​រឿង​ប្រវត្តិសាស្ត្រ «សោកនាដកម្ម​ភ្នំ​ខ្មោច» របស់​ផលិតកម្ម អិលឌី ភាពយន្ត។

កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ នៅ​ក្នុង​ពិធី​បើក​កាមេរ៉ា​រឿង «សោកនាដកម្ម​ភ្នំ​ខ្មោច» របស់​ផលិតកម្ម អិលឌី ភាពយន្ត​បាន​បើក​បង្ហាញ​មុខ​តួ​សម្ដែង​ជា​ផ្លូវ​ការ ក្នុង​នោះ​ក៏​ឃើញ​មាន​វត្តមាន​តារា​សម្ដែង នៅ សូនីតា ផង​ដែរ។ ដ្បិត​ក្នុង​អំឡុង​ពេល​មាន​ស្វាមី មាន​កូន តារា​ស្រី​រូប​នេះ​លែង​ទទួល​ថត​រឿងពិតមែន តែ​សម្រាប់​ខ្សែ​ភាពយន្ត «សោកនាដកម្ម​ភ្នំ​ខ្មោច» នៅ សូនីតា ហាក់​មិន​រារែក​ក្នុង​ការ​បង្ហាញ​ទេពកោសល្យ​សិល្បៈ​របស់​ខ្លួន​នៅ​ខាង​មុខ​កញ្ចក់​កាមេរ៉ា​ជា​ថ្មី​ម្ដង​ទៀតនោះឡើយ។

មិន​តែ​ប៉ុណ្ណោះ តារា​សម្ដែង​រូប​នេះ​ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ចូលរួម​គាំទ្រ​ពី​សំណាក់​មហាជនក្នុង​ស្រុក​សម្រាប់​ភាពយន្ត​ប្រវត្តិសាស្ត្រ​ដែល​ឆ្លុះ​បញ្ចាំង​ពីការឈឺចាប់​មិន​អាច​បំភ្លេច​របស់​ជន​ភៀស​សឹក​កម្ពុជា​រាប់​លាន​នាក់​នៅ​លើ​កំពូល​ភ្នំ​ដងរែក​ ក្រោយ​ចាញ់​កល​ល្បិច​របស់​សៀម​ស្លាប់យ៉ាង​រង្គាល​ទៅ​វិញ។ ដោយឡែក ការវិលត្រឡប់មកសម្ដែងរបស់អនុប្រធានសមាគមសិល្បករខ្មែរក្នុងភាពយន្តដ៏​ជូរចត់មួយនេះ ក៏ទទួលបានការគាំទ្រ​ច្រើន​ពីសំណាក់មហាជនផងដែរ។

រឿង សោកនាដកម្ម​ភ្នំ​ខ្មោច ជា​ភាពយន្ត​ប្រវត្តិសាស្ត្រ​ដែល​បាន​កើត​ឡើង​ចំពោះ​ប្រជាជន​ខ្មែរ​រាប់​សិប​លាន​នាក់​ដែល​ជា​ជន​ភៀស​សឹក​ពី​របប​ខ្មៅ​ងងឹត ប៉ុលពត ដែល​រត់​ទៅ​សម្ងំ​ពួន​ជ្រក​នៅ​ជំរំ​មួយ​ក្នុង​ប្រទេស​ថៃ ក្រោយ​មក​ត្រូវ​បាត់បង់ជីវិត​លើ​កំពូល​ភ្នំ​ដងរែក​យ៉ាង​អាណោចអាធ័ម។ ខ្សែ​ភាព​យន្ត​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ «ភ្នំ​ដង​រែក» ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ចាន់​ឌី លោកគឺជា​សាក្សីដែលនៅរស់រានមានជីវិតក្រោយហែល​ឆ្លងហេតុការណ៍ដ៏​សែន​ជូរចត់ និងគួរឱ្យខ្លោចផ្សារមួយនេះ៕

រូបភាព ៖ Sonita Nov &LD Entertainment 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព



Leave a Reply

Your email address will not be published.Required fields are marked *