មុននេះបន្តិច តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក ឌី សៅ បានឲ្យដឹងថាខ្លួនជាអ្នកបង្រៀនក្បាច់គុនដល់តារាសម្តែង Hollywood ២ រូបគឺលោក Ke Huy Quan និង Michelle Yeoh ដែលទើបនឹងឈ្នះពានរង្វាន់អូស្ការថ្មីៗនេះ។
លោក ឌី សៅ បានឲ្យដឹងថា «ខ្ញុំបង្រៀនក្បាច់គុន Ke Huy Quan និង Michelle Yeoh! Congrats to them!!!។ ខ្ញុំត្រូវសម្តែងនៅក្បែរតារាធំៗទាំងនេះ។ Jamie Lee Curtis! James Hong! Stephanie Hsu!»។ លោកសារអបអរសាទរម្ចាស់ពានរង្វាន់អូស្ការថ្មីទាំង ២ នោះ លោកបន្តថា «បើមើលកុន អ្នកនឹងឃើញខ្ញុំនៅខាងក្រោយច្រើនដង ប្រជាជនរបស់យើងឡើងបន្តិចម្តង បន្តិចម្តង បាទសូមអរគុណ»។
គួរបញ្ចាក់ថា លោក ឌី សៅ គឺជាកូនខ្មែរមួយរូបដែលលេចធ្លាខ្លាំងក្នុងវិស័យភាពយន្តអន្តជាតិ តាមរយៈជាតួសម្តែងជំនួស និងបង្ហាត់ក្បាច់គុនការក្បាច់គុនល្បុក្កតោទៅដល់តួសម្តែងក្នុងភាពយន្តល្បីៗដូចជា Shang-Chi and the Legend of the Ten Rings និង everything everywhere all at once ដែលទើបឈ្នះពានរង្វាន់អូស្ការដល់ទៅ ៧ នេះជាដើម៕


























Account
Security
Favourite Content