D.O. សមាជិកក្រុមចម្រៀងកូរ៉េ EXO បានធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុម BLISS ដែលជាអាល់ប៊ុមខ្នាតពេញដំបូងរបស់លោក ក្នុងឋានៈជាតារាចម្រៀងទោល។ ទន្ទឹមនឹងអាល់ប៊ុមនេះ កាលពីថ្ងៃទី៧ ខែកក្កដា លោកក៏បានចេញវីដេអូចម្រៀងសម្រាប់បទ SING ALONG! ដែលជាបទនាំមុខក្នុងអាល់ប៊ុម។
សម្រាប់អាល់ប៊ុមនេះ តារាវ័យ ៣២ ឆ្នាំបានដែលមានឈ្មោះពេញ Doh Kyungsoo បានជ្រើសរើសផ្លាស់ប្តូរស្ទីលរបស់ខ្លួនដោយលាបសក់ពណ៌ទង់ដែង ជាស្ទីលថ្មីដែលអ្នកគាំទ្រមិនធ្លាប់បានឃើញលោកលេងពីមុននោះទេចាប់តាំងពី Debut មក។ អាល់ប៊ុមខ្នាតពេញដំបូងនេះរួមបទចម្រៀងសរុប ១០ បទដូចជា៖ Nobody Know It, Do you remember?, Fit, SING ALONG!, 5 minutes, I’ll Be There, Draw my path, Where You Were, IN ANOTHER LIFE, និងបទ Love to Love U ។
បទចម្រៀងទាំងនេះគឺជាលទ្ធផលនៃការសហការរបស់ D.O ជាមួយសិល្បករចម្រុះ ជាពិសេសសម្រាប់បទចម្រៀង SING ALONG! ដែលលោកបានធ្វើការជាមួយតារាចម្រៀងរ៉េបល្បី ZICO ក្នុងការនិពន្ធបទភ្លេង និងទំនុកច្រៀង ហើយក៏បានធ្វើការជាមួយអ្នកដឹកនាំ MV លោក Lee Rae Kyung ម្តងទៀត បន្ទាប់ពីធ្លាប់បានធ្វើការជាមួយគ្នាលើវីដេអូចម្រៀងសម្រាប់បទ Mars និងបទ Popcorn កាលពីខែឧសភាឆ្នាំមុន។

សមិទ្ធផលថ្មីនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា D.O. កំពុងពង្រីកទិសដៅតន្ត្រីរបស់ខ្លួន និងបង្ហាញប្រភេទតន្ត្រីចម្រុះក្នុងអាល់ប៊ុមតែមួយរាប់ចាប់ពី មនោសញ្ចេតនា រ៉េប ប៉ុប រហូតដល់ចង្វាក់ bossa nova និង lo-fi ដែលជាបទភ្លេងស្រាលៗងាយសម្រួលស្ដាប់ថែមទៀត។
បង្ហាញខ្លួនដំបូងក្នុងក្រុម EXO តាំងពីឆ្នាំ២០១២ D.O. បានចាប់ផ្ដើមអាជីពទោលក្នុងឆ្នាំ២០២១ ដោយបានចេញអាល់ប៊ុមខ្នាតតូច “Empathy” តាមដោយអាល់ប៊ុមខ្នាតតូចទី២ “Expectation” ក្នុងឆ្នាំ២០២៣ និងអាល់ប៊ុមខ្នាតតូចទី ៣ “Blossom” ក្នុងឆ្នាំ២០២៤ ៕


























Account
Security
Favourite Content