រឿងភាគ Confidence Queen របស់ Park Min Young កំពុងផ្លាស់ប្តូរពេលវេលាចាក់ផ្សាយរបស់ខ្លួនជាផ្លូវការ បន្ទាប់ពីជួបការលំបាកក្នុងសង្គ្រាម Rating កាលពីចុងសប្តាហ៍។ ខាងស្ថានីយទូរទស្សន៍ TV Chosun បានប្រកាសកាលពីថ្ងៃទី ១៥ ខែកញ្ញាថា រឿងភាគរបស់ខ្លួននឹងផ្លាស់ប្តូរពីម៉ោងផ្សាយដើមនៅម៉ោង ៩:១០ នាទីយប់ ទៅម៉ោងបន្ទាប់គឺ ១០:៣០ នាទីយប់ជំនួសវិញ។

ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្រ្តដើម្បីជៀសវាងការប្រកួតប្រជែងដោយផ្ទាល់ជាមួយរឿងភាគកំពុងល្បីខ្លាំងរបស់ tvN គឺ Bon Appétit, Your Majesty សម្ដែងដោយ Yoona ដែលចាក់ផ្សាយក្នុងពេលដំណាលគ្នា និងបានក្លាយជាអ្នកដណ្ដើមអត្រាទស្សនា ឬ Rating បានខ្ពស់បំផុតគឺរហូតដល់ ១៥.៤% ។
ក្រឡេកមកមើល រឿងភាគ Confidence Queen វិញ ការចាក់បញ្ចាំងភាគដំបូងទទួលបាន Rating ត្រឹមតែ ១.១% ប៉ុណ្ណោះ ហើយក៏បន្តធ្លាក់ចុះដល់ ០.៩% នៅភាគទី៤។
សូមបញ្ជាក់ថា Confidence Queen គឺជារឿងភាគបែបកំប្លែងនិយាយអំពីក្រុមអ្នកជំនាញបន្លំខ្លួនដែលកំណត់គោលដៅអ្នកមាន និងពុករលួយ។ ដើមឡើយ រឿងភាគនេះត្រូវបានទស្សនិកជនទន្ទឹងរង់ចាំយ៉ាងខ្លាំង ព្រោះវាជាគម្រោងដំបូងរបស់ Park Min Young ចាប់តាំងពីរឿងដ៏ល្បីរបស់នាង Marry My Husband កាលពីឆ្នាំមុន។
ខណៈបច្ចុប្បន្ន រឿងនេះបានផ្លាស់ប្តូរចេញពីម៉ោងផ្សាយជាមួយគ្នានឹងដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់ខ្លួន ដូច្នេះហើយគ្រប់គ្នាក៏កំពុងសម្លឹងមើលថាតើការផ្លាស់ប្តូរពេលវេលានេះអាចជួយឱ្យ Confidence Queen ស្វែងរកទស្សនិកជនរបស់ខ្លួន និងស្រោចស្រង់ Rating ឱ្យខ្ពស់វិញបានដែរឬយ៉ាងណា ៕


























Account
Security
Favourite Content