ដោយសារតែមានការស្នើពីសមិទ្ធករជាច្រើន សុំឱ្យពន្យារពេលការទទួលស្នាដៃ ទើបបានជាមហោស្រពភាពយន្តខ្លីចតុមុខ សម្រេចពន្យារពេលនៃការទទួលស្នាដៃភាពយន្តខ្លី ដើម្បីប្រកួតប្រជែងរហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣។
ចាប់តាំងពីខែមេសា មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្តើមប្រកាសបើកទទួលស្នាដៃ របស់ផលិតករភាពយន្ត ខ្នាតខ្លី រហូតដល់ថ្ងៃទី ១៥ ខែកក្កដា វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា)។ ប៉ុន្តែពេលនេះ ត្រូវបាន ពន្យារពេលដល់ថ្ងៃទី១៥ ខែសីហាឯណោះ។ ដូច្នេះនៅសល់ពេលជិតមួយខែទៀត រួសរាន់ឡើង ដាក់ស្នាដៃរបស់ លោកអ្នកមក កាន់មហោស្រពរបស់យើង ដើម្បីទទួលបានបទពិសោធថ្មីៗ និងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយសមិទ្ធករ ជាច្រើនរូបទៀត ក្នុងវិស័យភាពយន្ត ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។
សូមរំលឹកថា កន្លងមកក្រៅពីការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ខ្លួន មហោស្រពភាពយន្តខ្លីចតុមុខ បានធ្វើរៀបចំ «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» ក្នុងទម្រង់ថ្មី ដោយបន្ថែមការអនុវត្តផ្ទាល់នឹងកន្លែង។ កម្មវិធីនេះបានប្រព្រឹត្តកាលពីថ្ងៃទី ២៥ ខែមិថុនា ដោយលោក សុខ ចាន់រ៉ាដូ ជ័យលាភីមហោស្រពឆ្នាំ ២០២២ ចែករំលែកពីរបៀបដឹកនាំសេកង់រឿងខ្លី ជាមួយ សិក្ខាកាមខ្ទង់២០នាក់។
បន្ទាប់ពីចប់វគ្គនោះ កញ្ញា ឃុំ ធីតា ជាសិក្ខាកាមមួយរូបបានលើកឡើងថា «ខ្ញុំពិតជារីករាយនិងទទួលបានចំណេះដឹងពី ការងារដឹកនាំ និងបំភ្លេចមិនបានពីការអនុវត្តថតជាក់ស្តែង នេះឡើយ»។

លោក ស៊ុំ ស៊ីថែន ប្រធាន CSFF 2023 បានមានប្រសាសន៍ថា «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ»ទម្រង់ថ្មី បានសម្រេច គោលដៅរបស់ខ្លួនគួឱ្យកត់សម្គាល់។ ដូច្នេះយើងនឹងរៀបចំវគ្គដូច្នេះបន្ថែមទៀត នៅឆ្នាំក្រោយដើម្បីជំរុញចិត្តបេក្ខជនយើង ឱ្យដកពិសោធន៍សកម្មភាពផលិតភាពយន្តពិតៗពីសមិទ្ធករ ឬជ័យលាភីរបស់យើង។ ម្យ៉ាងទៀត បើប្អូនៗបានផលិតភាពយន្តខ្លី ថ្មីហើយ សូមរួសរាន់ដាក់មកមហោស្រព ដោយសារការពន្យារពេលនេះ គឺដើម្បីឆ្លើយតបនឹងសំណូមពរសមិទ្ធករក្នុងស្រុក ដែល ចង់ដុះខាត់ស្នាដៃរបស់ខ្លួនបន្ថែម មុនដាក់ប្រកួត!»។

ដូចឆ្នាំមុនដែរ ក្រៅពីរឿងប្រឌិត CSFF នៅតែបន្តទទួលយកភាពយន្តឯកសារ វីដេអូតន្ត្រី និងគំនូរជីវចល ឱ្យតែរយៈពេល អតិបរមានៃវីដេអូមិនលើសពី ៣០ នាទី។ អ្វីដែលកាន់ពិសេស CSFF-XII នឹងផ្តល់ជូននូវពានរង្វាន់ក្នុងស្រុកជាសាច់ប្រាក់ ដែលឧបត្ថម្ភដោយពី «អង្គការមូលនិធិកម្ពុជា» (Cambodian Children’s Fund – CCF) ដូចតទៅ៖
🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា ទទួលបាន ១ពាន់ ដុល្លារ
🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា ទទួលបាន ៥០០ ដុល្លារ
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក ទទួលបាន ៣០០ ដុល្លារ
🏆 ភាពយន្តខ្លីឆ្នើមអន្តរជាតិ ទទួលបាន ៣០០ ដុល្លារ (តាមរយៈថ្លៃដាក់រឿងប្រកួតដោយសមិទ្ធករបរទេស)
ចាប់តាំងពីចាប់ផ្តើមជំនាន់ថ្មីបស់ខ្លួនមក CSFF ត្រូវបានគាំទ្រជាផ្លូវការដោយអង្គការសិល្បៈខ្មែរអមតៈ តាមរយៈមូលនិធិ «ដាំដុះ» Everything About Cambodia និងថ្មីៗនេះ អង្គការមូលនិធិកម្ពុជា ដែលផ្តល់មូលនិធិគាំទ្ររង្វាន់សាច់ប្រាក់ ក្នុងស្រុកផង និងចំណាយប្រតិបត្តិការមួយចំនួនរបស់មហោស្រព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងApsara Media Services។
មហោស្រព ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិជនផង និង ភាគីពាក់ព័ន្ធផ្សេងៗផង។
ប្រសិនបើលោកអ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀត នៅរាជធានីភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់លោកអ្នក ជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFF ឬ http://csff.co/submission/៕
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖
- Website: Chaktomuk Short Film Festival
- Facebook Page: Chaktomuk Short Film Festival – Home | Facebook
- Telegram: https://t.me/csffkh
- YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/
- TikTok: https://www.tiktok.com/@chaktomukshortfest
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖
កញ្ញា វ៉ន លីអ៊រ
ទទួលបន្ទុកផ្នែកផ្សព្វផ្សាយ និងរចនា
លេខដៃ: +855 69 450 410អុីមែល: com@csff.co


























Account
Security
Favourite Content