ដូចប្រិយមិត្តបានជ្រាបហើយថា ការប្រកួតវគ្គផ្តាច់ព្រ័ត (Final Round) កម្មវិធី Miss Teen International Cambodia 2023 នឹងប្រារព្ធឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ នៅទីតាំងផ្សារទំនើប Aeon Mean Chey។ ខណៈការប្រកួត Final Round កាន់តែខិតជិតមកដល់ ស្ថាប័នគ្រប់គ្រង MTIC បានបើកឱ្យសាធារណជនចូលរួមបោះឆ្នោតឱ្យបេក្ខនារី Miss Teen International Cambodia ដែលពួកគេពេញចិត្ត។ បេក្ខនារីដែលទទួលបានការ Vote ច្រើនជាងគេតែមួយគត់ នឹងមានឱកាសឈានចូលទៅកាន់ “Top 20“ ចុងក្រោយដោយស្វ័យប្រវត្តិតែម្តង។
ក្នុងនោះ យុវតីរូបស្រស់ ដារ៉ាសិនកូ សូហ្វៀរ ជាកូនកាត់ខ្មែរ-រុស្សី ក៏បានជាប់ជាបេក្ខភាពប្រកួតវគ្គផ្តាច់ព្រ័ត ត្រៀមដណ្តើមមកុដ Miss Teen International Cambodia 2023 ផងដែរ។

សម្រស់កូនកាត់ ២ សាសន៍រូបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ ទាក់ចិត្តហ្វេនៗ និងបណ្តាហ្វេនផេក beauty pageant ធំៗជាច្រើនឱ្យងាកមកចាប់អារម្មណ៍លើរូបនាង។បន្ថែមពីលើសម្រស់ផូរផង់ពីធម្មជាតិ សូហ្វៀរ ថែមទាំងមានឆន្ទៈមុះមុតក្នុងការប្រកួតប្រជែងនេះថែមទៀតផង។


កន្លងមក ម្ចាស់គណនីហ្វេសប៊ុក Chanddam Maov Seth ជាអ្នកម្តាយយុវតី ដារ៉ាសិនកូ សូហ្វៀរ ធ្លាប់បង្ហោះឱ្យដឹងថា លោកស្រីធ្លាប់ហាមកូនមិនឱ្យដើរលើវិថីតារានោះទេ ព្រោះលោកស្រីមិនស្រលាញ់អាជីពជាតារាឡើយ ប៉ុន្តែដោយសារកូនស្រីមិនព្រមបោះបង់ ដូច្នេះក្នុងនាមជាអ្នកម្តាយ មានតែជំរុញលើកទឹកចិត្តកូនបន្ថែម ដើម្បីឱ្យកូនសម្រេចបំណងប្រាថ្នា។ ទោះពេលនេះអ្នកស្រីយល់ព្រមឱ្យកូនដើរតាមក្តីស្រមៃក៏ពិតមែន តែជារឿយៗគេតែងឃើញលោកស្រីបង្ហោះសារលើកទឹកចិត្តកូនភ្ជាប់ជាមួយដំបូន្មានទៅកាន់កូនស្រីជានិច្ច។
គេនៅចាំថា កាលចុងឆ្នាំ ២០២២ អ្នកម៉ាក់របស់ សូហ្វៀរ បានបង្ហោះឡើងថា «ម៉ាកជូន ពរកូន ម៉ាក់ ប្រឡងជាប់ សំរេចក្តីស្រមៃរបស់កូនធ្លាក់ជាបទពិសោទ ជាប់ជាមេរៀន / ម៉ាក់មិនស្រលាញ់អាជីប ជាដារា ម៉ាក់ស្រលាញ់ខាងរកសុី / តែកូនគិតផ្សេង / តែម៉ាក់ត្រូវតែបំពេញក្តីស្រមៃ របស់កូន ព្រោះវាជាភារិះកច្ច របស់ ម៉ាក់ # Sofea Ya Doroshenko MT 55»។ លុះពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ អ្នកម្តាយរូបនេះបានបង្ហោះឡើងទៀតថា «ខំណាស់ តស៉ូណាស់ / បើម៉ែ ហាម ហើយ នៅមិនព្រម បោះបង់ ម៉ាក់មានតែជូនពរកូន ជោគជ័យ នៅលើវិថៃ មួយនេះ / ប្រកាន់គោលជំហរខ្លួន ឯង ឲ្យបាន / អ្វីល្អ អ្វីអាក្រក់ អរគុណ អ៊ំៗ បងៗ ប្អូន ៗដែលស្រលាញ់ / តែងតែ ជួយណែនាំ ឃើញត្រង់ណាកន្លែងណា ក៏ផ្តល់តែពាក្យល្អ /# Sofe Doroshenko»។


ក្រឡេកទៅមើល កូនកាត់ខ្មែរ-រុស្សី ដារ៉ាសិនកូ សូហ្វៀរ ឯណោះវិញ ពិតជាធ្វើបានយ៉ាងល្អក្នុងការប្រកួតប្រជែងនេះ រាប់តាំងពីការណែនាំខ្លួនរហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័តនេះ។ សូហ្វៀរ ជាបេក្ខភាពលេចធ្លោម្នាក់ក្នុងការប្រកួតនេះ ដោយនាងធ្វើបានល្អទាំងការបង្ហាញម៉ូដ ការណែនាំខ្លួន និងការប្រកួតវគ្គផ្សេងៗទៀត។ លើសពីនេះ នាងថែមទាំងនិយាយភាសាអង់គ្លេសបានយ៉ាងល្អក្នុងការប្រកួតនេះ ធ្វើឱ្យនាងផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។
សូមជម្រាបថា ដារ៉ាសិនកូ សូហ្វៀរ មានអាយុ ១៤ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ ទម្ងន់ ៥៥ គីឡូក្រាម។ បច្ចុប្បន្ន បេក្ខនារីពាក់ស្លាកសម្គាល់លេខ ៥៥ ជាបេក្ខភាពប្រកួតវគ្គផ្តាច់ព្រ័ត ត្រៀមដណ្តើមមកុដ Miss Teen International Cambodia 2023 នៅថ្ងៃទី ៥ ខែសីហា ខាងមុខនេះ។
ខណៈកំពុងត្រៀមប្រកួត Final Round កម្មវិធី Miss Teen International Cambodia 2023 យុវតីកូនកាត់រូបនេះបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា « “Wining isn’t anything. It’s the only thing. Ready for final round នាងខ្ញុំដារ៉ាសិនកូ សូហ្វៀរ MTIC55 ជាបេក្ខភាពប្រកួតMiss teen international Cambodia បានជាប់ទៅវគ្គផ្តាច់ព្រ័ត្រហើយ សូមអ្នកទាំងអស់គ្នាជួយគាំទ្រដល់រូបខ្ញុំផងMUA:Sros OnlyOne MTIC:55 #missteeninternationalcambodia#doroshenkosofea I’ll try the best that I can Thank you»៕



































































Account
Security
Favourite Content