ឆ្នាំនេះ មហោស្រពភាពយន្ត​ខ្លីចតុមុខ ពន្យារពេលទទួល​ស្នាដៃដល់ពាក់កណ្ដាលខែក្រោយ!

ដោយ​សារតែ​មាន​ការ​ស្នើ​ពី​សមិទ្ធករជា​ច្រើន​ សុំ​ឱ្យ​ពន្យារពេល​ការ​ទទួល​ស្នាដៃ​​ ទើប​បាន​ជា​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ សម្រេច​ពន្យារពេល​នៃ​ការ​ទទួល​ស្នាដៃភាព​យន្ត​ខ្លី ដើម្បី​​ប្រកួត​ប្រជែង​រហូត​ដល់​ថ្ងៃ​ទី​ ១៥​ ខែ​សីហា ឆ្នាំ​ ២០២៣​។ 

ចាប់​តាំង​ពី​ខែ​មេសា មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ (CSFF) លើក​ទី​១២ ឆ្នាំ​២០២៣ បានចាប់ផ្តើមប្រកាស​​បើក​ទទួល​ស្នាដៃ របស់​ផលិតករភាពយន្ត ខ្នាតខ្លី រហូតដល់ថ្ងៃទី ១៥ ខែ​កក្កដា វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា)។ ប៉ុន្តែ​ពេល​នេះ​ ត្រូវបាន​ ពន្យារពេល​ដល់​ថ្ងៃ​ទី​១៥​ ខែ​សីហា​ឯណោះ​។​ ដូច្នេះ​នៅ​សល់​ពេល​ជិត​មួយ​ខែ​ទៀត​ រួស​រាន់​ឡើង​ ដាក់​ស្នាដៃ​របស់ លោក​អ្នក​មក ​កាន់​មហោស្រព​របស់​យើង​ ដើម្បី​ទទួល​បាន​បទ​ពិសោធ​ថ្មី​ៗ និង​​មាន​ឱកាស​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​សមិទ្ធករ ​ជា​ច្រើន​រូប​ទៀត​ ក្នុង​វិស័យ​ភាព​យន្ត​ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និងនៅ​​បរទេស​។

សូម​រំលឹក​ថា កន្លងមកក្រៅពីការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ខ្លួន មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ បាន​ធ្វើ​រៀបចំ «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» ក្នុងទម្រង់ថ្មី ដោយបន្ថែមការអនុវត្តផ្ទាល់នឹងកន្លែង​។ កម្មវិធីនេះបានប្រព្រឹត្តកាលពីថ្ងៃទី​ ២៥ ខែមិថុនា ដោយលោក សុខ ចាន់រ៉ាដូ ជ័យលាភីមហោស្រពឆ្នាំ ២០២២ ចែករំលែកពីរបៀបដឹកនាំសេកង់រឿងខ្លី ជាមួយ សិក្ខាកាមខ្ទង់២០នាក់។  

បន្ទាប់ពីចប់វគ្គនោះ កញ្ញា ឃុំ ធីតា ជាសិក្ខាកាមមួយរូបបានលើកឡើងថា «ខ្ញុំពិតជារីករាយនិងទទួលបានចំណេះដឹងពី ការងារដឹកនាំ និងបំភ្លេចមិនបានពីការអនុវត្តថតជាក់ស្តែង នេះឡើយ»។

(ធីតា៖ ជួរក្រោម ទី៣រាប់ពីស្តាំ)

លោក ស៊ុំ ស៊ីថែន ប្រធាន CSFF 2023 បាន​មានប្រសាសន៍ថា «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ»ទម្រង់ថ្មី បានសម្រេច គោលដៅរបស់ខ្លួនគួឱ្យកត់សម្គាល់។ ដូច្នេះយើងនឹងរៀបចំវគ្គដូច្នេះបន្ថែមទៀត នៅឆ្នាំក្រោយដើម្បីជំរុញចិត្តបេក្ខជនយើង ឱ្យដកពិសោធន៍សកម្មភាពផលិតភាពយន្តពិតៗពីសមិទ្ធករ ឬជ័យលាភីរបស់យើង។ ម្យ៉ាងទៀត បើប្អូនៗបានផលិតភាពយន្តខ្លី ថ្មីហើយ សូមរួសរាន់ដាក់មកមហោស្រព ដោយសារការពន្យារពេលនេះ គឺដើម្បីឆ្លើយតបនឹងសំណូមពរសមិទ្ធករក្នុងស្រុក ដែល ចង់ដុះខាត់ស្នាដៃរបស់ខ្លួនបន្ថែម មុនដាក់ប្រកួត!»។

(ស៊ីថែន៖ ថ្លែងសន្ទុរកថា ក្នុងពិធីបិទ ឆ្នាំ២០២២)

ដូចឆ្នាំមុនដែរ ក្រៅពីរឿងប្រឌិត CSFF នៅតែបន្តទទួលយកភាពយន្តឯកសារ វីដេអូតន្ត្រី និងគំនូរជីវចល ឱ្យតែរយៈពេល អតិបរមានៃ​វីដេអូ​មិនលើសពី ៣០ នាទី។ អ្វីដែលកាន់ពិសេស CSFF-XII នឹងផ្តល់ជូននូវពានរង្វាន់ក្នុងស្រុកជាសាច់ប្រាក់ ដែលឧបត្ថម្ភដោយពី «អង្គការមូលនិធិកម្ពុជា» (Cambodian Children’s Fund – CCF) ដូចតទៅ៖

🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា ទទួលបាន ១ពាន់ ដុល្លារ

🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា ទទួលបាន ៥០០ ដុល្លារ

🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក ទទួលបាន ៣០០ ដុល្លារ

🏆 ភាពយន្តខ្លីឆ្នើមអន្តរជាតិ ទទួលបាន ៣០០ ដុល្លារ (តាមរយៈថ្លៃដាក់រឿងប្រកួតដោយសមិទ្ធករបរទេស)

ចាប់តាំងពីចាប់ផ្តើមជំនាន់ថ្មីបស់ខ្លួនមក CSFF ត្រូវបានគាំទ្រជាផ្លូវការដោយអង្គការសិល្បៈខ្មែរអមតៈ តាមរយៈមូលនិធិ «ដាំដុះ» Everything About Cambodia​ និងថ្មីៗនេះ អង្គការមូលនិធិកម្ពុជា ដែលផ្តល់មូលនិធិគាំទ្ររង្វាន់សាច់ប្រាក់ ក្នុងស្រុកផង និងចំណាយប្រតិបត្តិការមួយចំនួនរបស់មហោស្រព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងApsara Media Services។ 

មហោស្រព ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិជនផង និង ភាគីពាក់ព័ន្ធផ្សេងៗផង។

ប្រសិន​បើ​លោក​អ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀត នៅរាជធានី​ភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់លោកអ្នក ជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFF ឬ http://csff.co/submission/៕

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖

កញ្ញា វ៉ន លីអ៊រ

ទទួលបន្ទុកផ្នែកផ្សព្វផ្សាយ និងរចនា

លេខដៃ: +855 69 450 410អុីមែល: com@csff.co

វីដេអូខ្លីស្តីពីការពន្យារពេលដាក់រឿង


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម