សហព័ន្ធកីឡារាំកម្ពុជា រៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីត្រៀមខ្លួនប្រកួតជើងឯកពិភពលោក និងស៊ីហ្គេម ២០២៣

ក្រោមកម្រោងថវិកាគាំទ្រពីក្រសួងអបរំ យុវជន និងកីឡា សហព័ន្ធកីឡារាំកម្ពុជាបានប្រកាសពីការរៀបចំ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៥ដល់៦ វិច្ឆិកា នេះនៅសាលាដំបូលទូកនៃមឈ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។

ការប្រកួតរាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ នេះធ្វើឡើងក្រោមគោលបំណង គឺដើម្បីវាស់ស្ទង់ កម្រិតបច្ចេកទេស ពង្រឹងសមត្ថភាព និងចង់ដឹងពីការវិវត្តន៍នៃកម្រិតសម្ថភាពរបស់ កីឡាករ-កីឡាការិនី គ្រប់ក្លិបទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធរាំកម្ពុជា និងជាការត្រៀមលក្ខណៈទៅចូលរួមការប្រកួតរាំជើងឯកពិភពលោក (World Championship) នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់ការប្រកួតស៊ីហ្គែមឆ្នាំ ២០២៣ នៅកម្ពុជាផងដែរ។

បើយោងទៅតាមលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការនៃសហព័ន្ធកីឡារាំកម្ពុជា បានឲ្យ AMS Infotainment ដឹងថា ការប្រកួតដែលនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍នេះមានគណៈប្រតិភូ និង កីឡាករ-កីឡាការិនី ចូលរួមចំនួន ៥០នាក់ មកពីក្លិបចំនួន ៦ ទៅលើប្រភេទវិញ្ញាសាចំនួន ២៣។ ដោយឡែក ក្រុមអត្តពលិកជម្រើសជាតិផ្ទាល់ក៏តម្រូវឲ្យចូលរួមក្នុងការប្រកួតប្រជែងនេះផងដែរដើម្បីជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ធំៗនាពេលខាងមុខ។

លោកស្រីបន្ថែមថា ក្នុងនោះវិញ្ញសាដ៏សំខាន់មួយគឺ “breakdance” ដែលជាវិញ្ញាសាផ្លូវការក្នុងការប្រកួតស៊ីហ្គេម ២០២៣ ក៏ត្រូវបានបញ្ចូលក្នុងការប្រកួតរាំជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ នេះ​ផងដែរ។ តួយ៉ាងវិញ្ញាសានេះក៏នឹងផ្តល់ឧកាសដល់កីឡករ កីឡាការនី នៅតាមបណ្តាលក្លិបនានា មាន​ឧកាសជ្រើសរើសចូលក្រុមជម្រើសជាតិដើម្បីត្រៀមខ្លួនសម្រាបស៊ីហ្គេម។

គួរបញ្ជាក់ផងដែរថា ការចូលរួមប្រកួតលើវិញ្ញាសា “Breakdance” នៅស៊ីហ្គេមគឺជាលើកទី១ សម្រាប់កម្ពុជា។ បន្ថែមពីលើនេះកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សហព័ន្ធកីឡារាំកម្ពុជា ក៏បានចុះអនុស្សរណៈមួយ ជាមួយសាលារបាំជប៉ុន D.O.D. លើការជួយផ្តល់គ្រូបង្វឹកកម្រិតខ្ពស់ ផ្នែក Breaking Dance ដើម្បីជួយបង្វឹកកីឡាករ-កីឡាការិនី Breaking Dance កម្ពុជា ត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី