ស្ថានទូតជប៉ុនប្រកាសបើកមហោស្រពគីហ្សូណា២០២៣ជាផ្លូវការកាលពីយប់ថ្ងៃទី២៣កុម្ភៈ

មហោស្រព​គីហ្សូណា ជប៉ុន​-​កម្ពុជា ដែលត្រូវបាន​រៀបចំ​ឡើង​រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១២ ក្នុង​គោល​បំណង​បង្ហាញ​ពី​វប្បធម៌​ជប៉ុននិង​កម្ពុជា បានប្រកាសបើកមហោស្រពលើកទី១២ របស់ខ្លួនជាផ្លូវការនៅមជ្ឈមណ្ឌល​សហប្រតិបត្ដិការ​កម្ពុជា​-​ជប៉ុន (CJCC) ក្រោម​​ប្រធាន​បទ​ «មិត្ដភាព​ស្រស់​បំព្រង​របស់​យើង» និងក្រោមវត្តមានថ្នាក់ដឹកនាំក្រសួងអប់រំ ក្រសួងការបរទេស និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ថ្លែងក្នុងពិធីបើកឯកឧត្តម តាកិអ៊ិ ស៊ុនស៊ុកិ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានសម្តែងសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធិបើក ព្រមទាំងយល់ថាវាជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ចំណងមិត្តភាពដ៏រឹងមាំរវាង ប្រជាជនជប៉ុន និងកម្ពុជា។ 

អនុរដ្ឋមន្ត្រីរូបនេះក៏បានបន្ថែមថា «តាមរយៈមហោស្រពនេះ ខ្ញុំសង្ឍឹមថា ប្រជាជនជាច្រើននឹងយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ជប៉ុន និងកម្ពុជា។ ខ្ញុំសង្ឍឹមយ៉ាងមុតមាំថា មិត្តភាពរបស់យើងនឹងរីកសុះសាយដូចប្រធានបទនៃព្រឹត្តិការណ៍នេះ»។

ក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលតំណាងឲ្យកម្ពុជាក៏បានសម្តែងការស្វាគមន៍ចំពោះមហោស្រពមួយនេះ និងយល់ថា ជាឱកាសបង្ហាញសម្រាប់ប្រជាជនប្រទេសទាំងពីរ ទទួលបានបទពិសោធន៍ដ៏មានតម្លៃពីទម្រង់បែបប្រពៃណី និងភាពទំនើបនៃសិល្បៈខ្មែរ-ជប៉ុន។

ឯកឧត្តមបន្តថា «ខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងថ្លែងអំណរគុណ ចំពោះ មហោស្រពគីហ្សូណាឆ្នាំ២០២៣ ព្រោះវាបានរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងរឹតចំណងមិត្តភាពល្អរបស់យើង»។

​មហោស្រពដ៏ធំបែបសិល្បៈមួយនេះមានកម្មវិធីជាច្រើន​ក្នុង​ទម្រង់​ជា​សិក្ខាសាលាប​ឋ​កថា ​ពិព័រណ៍​សិល្បៈ វប្បធម៌ ការអប់រំម្ហូបអាហារ និង​កីឡា​​នានា​ ដូចជាសាកល្បង​ស្លៀក​សម្លៀកបំពាក់​ជប៉ុន​យូ​កាតា, ​សិល្បៈ​បត់ក្រដាស​-​អូ​រី​ហ្គា​មី និង​ការសរសេរ​អក្សរ​​ផ្ចង់​បែប​ជប៉ុន​-​ស្យូ​ដូ​, ​សាកល្បង​រៀន​រចនា​ក្រចក​ជាមួយ​អ្នកគ្រូ​អ៊ី​ម៉ៃ និង​អ្នកគ្រូ​អូ​នុ​ម៉ា, ការ​និទាន​​រឿង និង​គំនូរ​ផាត់​ពណ៌, ធ្វើ​បន្ដោងសោផ្កា​ចន្ទន៍​ពី​ស្លឹក​ត្នោត​, ពិព័រណ៍​សម្លៀកបំពាក់​ឡូ​លី​តា, ​ពិព័រណ៍​គំនូរ​​ដោយ​អ្នក​បាត់ដំបង និង​ថែម​ទាំងមានការប្រគំតន្ត្រី​ ដែលមានវត្តតារាល្បីៗកម្ពុជា ដូចជាកញ្ញា ម៉ម ឡរ៉ា​ និងម៉ានីតជាដើម។

សូមជម្រាបថា មហោស្រពគីហ្សូណា ជប៉ុន​-​កម្ពុជា​ឆ្នាំ ២០២៣ នឹងបើកទ្វារ​ឲចូលទស្សនាដោយសេរីនៅ​មជ្ឈមណ្ឌល CJCC ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបញ្ចប់​នៅ​ថ្ងៃអាទិត្យទី ២៦ ខែ​កុម្ភៈ ឆ្នាំ​ ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

ស្ទីលតុបតែងខ្លួនរបស់តារាប្រុស Tian Xuning ស្រស់សង្ហាប្លែកទាក់ចិត្តអ្នកលេងអ៊ីនធឺណេត និងបណ្ដាញផ្សាយសារព័ត៌មានជាច្រើន

តារាសម្ដែងប្រុស Tian Xuning បានបង្ហាញខ្លួនក្នុងការផ្សាយផ្ទាល់របស់ប្រេន Desman ជាមួយនឹងការលេងស្ទីលយ៉ាងស្រស់សង្ហារប្លែកភ្នែកដូចកម្លោះហុងកុង

រឿងភាគ “Teach You A Lesson” កំពុងល្បីផ្ទុះ ខណៈរងការរិះគន់ចម្រូងចម្រាសពីសំណាក់គ្រូបង្រៀនកូរ៉េ

ភាពយន្តភាគ "Teach You A Lesson" កំពុងក្លាយជារឿងដ៏ល្បីជាងគេប្រចាំខែមិថុនា ដោយអាចឡើងដល់ចំណាត់ថ្នាក់លេខ ១ លើតារាងមាតិកាសកលរបស់ Netflix ក្នុងរយៈពេលត្រឹម ៣ ថ្ងៃក្រោយចាក់ផ្សាយ ខណៈទទួល

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប