ខ្លាំងៗណាស់! V, Jimin និង Jungkook បង្កើតប្រវត្តិសាស្ត្រលើ Spotify ខណៈមានអ្នកស្ដាប់ចម្រៀងលើស ១០០លានដងក្នុងសប្ដាហ៍ដំបូង

សមាជិកក្រុម BTS ៣ រូបរួមមាន V, Jimin និង Jungkook បានបង្កើតកំណត់ត្រាថ្មីមួយទៀតហើយដោយបានក្លាយជាតារាចម្រៀងខេប៉ុបដំបូងដែលទទួលបានការចូលស្ដាប់ចម្រៀងលើស ១០០លានដងលើ Spotify សម្រាប់អាល់ប៊ុមទោលរបស់ពួកគេក្នុងសប្តាហ៍ដំបូង។

សម្រាប់សមិទ្ធិផល​ដ៏​អស្ចារ្យនេះ អាល់ប៊ុម GOLDEN របស់ Jungkook បាននាំមុខគេជាមួយនឹងការចូលស្ដាប់ចំនួន ២១៤ លានដង តាមពីក្រោយដោយអាល់ប៊ុម MUSE របស់ Jimin បានទទួលការចូលស្ដាប់ចំនួន ១៤០ លាន និងអាល់ប៊ុម LAYOVER របស់ V មានការចូលស្ដាប់សរុប ១០១ លានដង។ សមិទ្ធិផលរបស់អ្នកទាំងបីបានឆ្លុះបញ្ចាំងពីប្រជាប្រិយភាពមិនធម្មតារបស់ពួកគេ និងការកើនឡើងខ្លាំងនៃសន្ទុះមកកាន់វិស័យចម្រៀង K-pop នៅលើឆាកតន្ត្រីពិភពលោក។

គួររំឭកថា អាល់ប៊ុម GOLDEN របស់ Jungkook បានចេញកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានបទល្បីៗដូចជា SEVEN និង 3D និងមានការសហការជាមួយតារាចម្រៀងអន្តរជាតិជាច្រើនដូចជា Jack Harlow, Major Lazer, Latto និង DJ Snake ។ អាល់ប៊ុមនេះបានបំបែកកំណត់ត្រាការលក់បានរហូតដល់ ២,៤ លានបន្ទះជុំវិញពិភពលោក។

ចំណែកអាល់ប៊ុម MUSE របស់ Jimin គឺទើបតែចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដានេះប៉ុណ្ណោះ និងបានទទួលការគាំទ្រជាខ្លាំង បើទោះជា Jimin មិនបានចេញមុខផ្សព្វផ្សាយដោយសារកំពុងជាប់ភារកិច្ចយោធាក៏ដោយ។ អាល់ប៊ុមនេះមានបទចម្រៀងលេចធ្លោដូចជាបទ “Who” ជាបទនាំមុខ, បទ “Smeraldo Garden Marching Band” ដែលមានការសហការជាមួយតារារ៉េប Loco, បទ “Closer Than This” ដែល Jimin ច្រៀងផ្ញើជូន ARMYs និងបទ  “Slow Dance” ដែលមានការសហការជាមួយ Sofia Carson ជាដើម។

ចំណែកអាល់ប៊ុម LAYOVER របស់ V បានចេញកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ និងអាចបំបែកកំណត់ត្រាការលក់ក្នុងថ្ងៃដំបូងបានដល់ ១,៦៧ លានបន្ទះ។ អាល់ប៊ុមដែលមានបទចម្រៀងសរុបចំនួន ៦​បទ​នេះបានបង្ហាញនូវរសជាតិតន្ត្រីថ្មីពី V ដែលគ្រប់គ្នាមិនធ្លាប់បានឃើញពេលគេច្រៀងជាមួយក្រុម BTS ដូចជាបទ “Love Me Again”, “Rainy Days” និង “Slow Dancing” ជាដើម ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *