ល្បីទូទាំងពិភពលោក! Jin ឡើងដល់ចំណាត់ថ្នាក់កំពូលនៃតារាង iTunes ច្រើនជាង ៦០ ប្រទេសជាមួយអាល់ប៊ុមទោលថ្មី

កាលពីថ្ងៃទី ១៦ ខែឧសភា Jin សមាជិកកូនបងរបស់ក្រុម BTS បានទម្លាក់អាល់ប៊ុមទោលថ្មីរបស់ខ្លួនមានចំណងជើងថា “Echo” ដោយមានបទចម្រៀង “Don’t Say You Love Me” ជាបទនាំមុខ។ បន្ទាប់ពីការចេញផ្សាយ អាល់ប៊ុម និងបទចម្រៀងនេះបានឡើងដល់ចំណាត់ថ្នាក់កំពូលក្នុងតារាង iTunes នៅក្នុងប្រទេសផ្សេងៗជុំវិញពិភពលោក ជាសញ្ញានៃការវិលត្រលប់មកឆាកតន្ត្រីវិញដ៏ជោគជ័យរបស់ Jin ។

សេចក្ដីប្រកាសពី BigHit Music កាលពីចុងសប្ដាហ៍ បង្ហាញថា អាល់ប៊ុម ‘Echo’ បានបង្ហាញខ្លួននៅចំណាត់ថ្នាក់លេខ ១ ទាំងនៅលើតារាងអាល់ប៊ុម iTunes ទូទាំងពិភពលោក និងនៅអឺរ៉ុប។ ជាពិសេស អាល់ប៊ុមនេះបានឈរនៅចំណាត់ថ្នាក់លេខ១ នៃតារាង iTunes Top Albums នៅក្នុងយ៉ាងហោចណាស់ ៦០ ប្រទេសនិងតំបន់ រួមមានដូចជាប្រទេសអូស្ត្រាលី អូទ្រីស កម្ពុជា ដាណឺម៉ាក អេហ្ស៊ីប បារាំង អាឡឺម៉ង់ ហុងកុង ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត សិង្ហបុរី អេស្បាញ និងប្រទេសជាច្រើនទៀត។

ជាមួយគ្នានោះ បទចម្រៀង “Don’t Say You Love Me” ក៏បានជាប់ចំណាត់ថ្នាក់កំពូលក្នុងតារាង iTunes Top Song ទូទាំងពិភពលោក និងនៅអឺរ៉ុប ព្រមទាំងបានជាប់លេខ ១ នៅលើតារាង iTunes ‘Top Songs’ ជាង ៦០ ប្រទេសដូចគ្នា។

លើសពីនេះ បទផ្សេងៗទាំងអស់នៅក្នុងអាល់ប៊ុម ‘Echo’ មានដូចជាបទ ៖ “Nothing Without Your Love” “Rope it” “Background” “Loser” “With the Clouds” និង “To Me, Today” ក៏បានបង្ហាញខ្លួននៅក្នុងចំណោមចំណាត់ថ្នាក់ Top 10 នៃតារាងបទចម្រៀង iTunes ទូទាំងពិភពលោកផងដែរ។

ទន្ទឹមនឹងការចេញអាល់ប៊ុមថ្មីនេះ Jin ក៏បានប្រកាសផងដែរនូវការប្រគំតន្ត្រីទេសចរណ៍ពិភពលោកផ្ទាល់ខ្លួនជាលើកដំបូងមានឈ្មោះថា “RunSeokJin_EP.Tour”។ ការប្រគំតន្ត្រីនេះនឹង ចាប់ផ្តើមនៅថ្ងៃទី ២៨ និង ២៩ ខែមិថុនា នៅកីឡដ្ឋាន Goyang Sports Complex ក្នុងទីក្រុង Gyeonggi បន្ទាប់មកនឹងបន្តទៅកាន់ទីក្រុងសរុបចំនួន ៩ រួមមាន Chiba និង Osaka ក្នុងប្រទេសជប៉ុន ទីក្រុង Anaheim, Dallas, Tampa និង Newark ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាទីក្រុងឡុងដ៍ និងទីក្រុង Amsterdam ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *