ឯកឧត្ដម Dominic Williams ដែលជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះបានបង្ហោះលើទំព័រហ្វេសប៊ុកខ្លួនថា លោកក៏ជាហ្វេនកំពូលតារារ៉េប វណ្ណដា តែម្ដង។ ការលើកឡើងបែបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង មិននឹកស្មានថា សូម្បីតែ Dominic Williams ជាមន្រ្តីទូត ក៏ចូលចិត្តស្ដាប់បទចម្រៀងរបស់ខ្មែរពីតារារូបនោះដែរ។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា រូបនោះបានសរសេររៀបរាប់ថា “ខ្ញុំចូលចិត្តភ្លេងហ៊ីបហប – ជាពិសេសហ៊ីបហបអង់គ្លេស។ ខ្ញុំចង់រកឃើញហ៊ីបហបពីកម្ពុជា។ ខ្ញុំស្គាល់ Vann Da – វណ្ណដា ហើយ។ ខ្ញុំចូលចិត្តភ្លេងរបស់គាត់។ ខ្ញុំសូមអ្នកទាំងអស់គ្នាណែនាំតន្ត្រីករខ្មែរផ្សេងទៀតដែលខ្ញុំគួរតែឮ”។
ក្នុងន័យដែលDominic Williams បង្ហោះនោះ គឺលោកមិនត្រឹមតែស្ដាប់បទ វណ្ណដា នោះទេ ថែមទាំងចង់ស្ដាប់បទដទៃៗទៀត ពីតារាចម្រៀងក្នុងប្រទេសកម្ពុជា និងសូមឲ្យមានអ្នកគាំទ្រ ឬណែនាំបទចម្រៀងដ៏ពីរោះៗជាច្រើនរបស់ខ្មែរ។

លោក Williams បានចូលកាន់តំណែងតាំងពីអំឡុងខែសីហា ឆ្នាំ ២០២២ ហើយលោកក៏ចេះនិយាយភាសាខ្មែរបានយ៉ាងល្អទៀតផង។ តារាចម្រៀងរ៉េប វណ្ណដា មិនត្រឹមតែល្បីក្នុងស្រុកប៉ុណ្ណោះទេ ម្ចាស់បទ «Bong» រូបនេះក៏មានកេរ្តិ៍ឈ្មោះបោះសំឡេងលើឆាកអន្តរជាតិផងដែរ ព្រោះទំនុកច្រៀង បទភ្លេង និង MV សុទ្ធតែល្អ ជាពិសេសមានស្ទីល៍ផ្ទាល់ខ្លួនមិនចម្លងគេ ដែលធ្វើឲ្យលោកមានភាពលេចធ្លោ៕



























Account
Security
Favourite Content