Nagoro ភូមិ​តុក្កតា​ដ៏​ចម្លែក​ កណ្ដាល​ជ្រលង​ភ្នំ​ក្នុង​ប្រទេស​ជប៉ុន

នៅ​ក្នុង​សាលា​រៀន​មិន​មាន​កូន​សិស្ស​ នៅ​ក្នុង​វាល​ស្រែ​មិន​មាន​កសិករ​ នៅ​តាម​ផ្លូវ​មិន​មាន​អ្នក​ភូមិ តែ​កន្លែង​ទាំង​នេះ​មាន​តុក្កតា ឬ​ទីង​មោង​ជា​អ្នក​ដើរ​តួ​ជំនួស។ កូន​ភូមិ​តូច​មួយ​ឈ្មោះ​ថា Nagoro ដែល​ស្ថិត​តាម​ជ្រលង​ភ្នំ​ដ៏​ជ្រៅ​នៃ​ខេត្ត​ Tokushima ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ជុំ​វិញ​ពិភព​លោក​ និង​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ភូមិ​តុក្កតា ដែលតុក្កតា​ទាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា kakashi ឬ​ទីងមោង។ មែន​ទែន​ទៅ​ការ​ធ្វើ​ទីងមោង​ច្រើន​ពាសពេញ​ភូមិ​បែប​នេះ​ មិន​មែន​ដើម្បី​បន្លាច​បក្សី​ទេ តែ​គេ​ធ្វើ​ឡើង​ដើម្បី​កំដរ​មនុស្ស​ដែល​នៅ​សេស​សល់​ក្នុង​ភូមិ​នេះ។​

ដោយ​សារ​​អត្រា​មរណៈ​ចេះ​តែ​កើន​ឡើង​ធ្វើ​ឲ្យ​ចំនួន​ពលរដ្ឋ​ក្នុង​ភូមិ Nagoro ធ្លាក់​ចុះ​ខ្លាំង​ ទើប​លោក​ស្រី​ Tsukimi Ayano អាយុ​ ៦៧​ឆ្នាំ​ជា​ចាស់ទុំ​ក្នុង​ភូមិ​ចាប់​ផ្ដើម​ធ្វើ​តុក្កតា​តំណាង​ឲ្យ​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​នោះ​ ទាំង​កម្ពស់ មាឌ ត្រូវធ្វើឲ្យស្រដៀងនឹងពួកគេ​។ ជាក់ស្ដែង​តុក្កតា ឬ​ទីងមោង​ ចំនួន​ ៣៥០ ត្រូវ​បាន​ធ្វើ​ដោយ​ដៃ និង​ដាក់​តាំង​ពាសពេញ​ភូមិ ទាំង​នៅ​តាម​ផ្លូវ​ និង​សាលា​រៀន​ជាដើម។

នៅ​ភូមិ​ដ៏​ស្រងូតស្រងាត់​មួយ​នេះ​ មាន​កុមារ​ដែល​កើត​ចុង​ក្រោយ​បំផុត​គឺ​តាំង​ពី​ ១៨​ឆ្នាំ​មុន​ម្ល៉េះ ហើយ​មនុស្ស​វ័យ​ជំទង់​ក្នុង​ភូមិ​បច្ចុប្បន្ន​មាន​តែ​ ២នាក់​ប៉ុណ្ណោះ។ លោក​ស្រី​ Ayano បាន​និយាយ​ថា​ «វា​គ្មាន​ផ្លូវ​ទេ​ដែល​ឲ្យ​ក្មេងៗ​ត្រលប់​មក​រស់​នៅ​ទី​នេះ​ដូច​មុន» លោក​ស្រី​បន្ថែម​ថា​ លោក​ស្រី​ចង​ចាំ​​គ្រា​ដែល​នៅ​ទី​នេះ​មាន​មន្ទីរ​ពេទ្យ មាន​កន្លែង​លេង​ pachinko និង​ហាង​អាហារ​ តែ​ឥឡូវ​នេះ​ Nagoro គ្មាន​សូម្បី​តែ​ហាង​ដំណើរការមួយ​ ដូច្នេះ​ពួក​គេ (ក្មេងៗ) មិន​អាច​រស់​នៅ​ទី​នេះ​បាន​ទេ។

ដោយ​សារ​តែ​ឥទ្ធិពល​នៃ​អ៊ីនធឺណិត បច្ចុប្បន្ន​ភូមិ​តុក្កតា​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ទូទាំង​ពិភព​លោក ហើយ​ជា​លទ្ធផល​ភូមិ​មួយ​នេះ​ក៏​បាន​ក្លាយ​ជា​ភូមិ​សិល្បៈ​ ដែល​ទាក់​ទាញ​ទេសចរ​បរទេស​ទៅ​ទស្សនា​ផង​ដែរ។ ចំណែកតុក្កតាពី​មួយ​រដូវ​ទៅ​មួយ​រដូវ​ តុក្កតា​នៅ​ទី​នោះ​តំណាង​ឲ្យ​អារម្មណ៍​ផ្សេងៗ​គ្នា​ ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​សំលៀកបំពាក់។

គួរ​បញ្ជាក់​​ថា​ ភូមិ​ Nagoro មាន​មនុស្ស​រស់​នៅ​មិន​ដល់​ ៣០​នាក់​ទេ​ បើ​ទោះ​មាន​អ្វីៗ​សឹង​គ្រប់​យ៉ាង​តែ​គ្មាន​មនុស្ស​ដំណើរ​ការ​ទេ។ ចំណែក​ទេសចរ​ដែល​ចង់​ទៅ​ទស្សនា​ភូមិ​នេះ​ គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​រថភ្លើងប្រមាណ​ ៣-៤ម៉ោង ហើយ​បន្ត​ជា​មួយ​រថយន្ត​តាម​ផ្លូវ​ជ្រលង​ភ្នំ​ប្រមាណ​ ១ម៉ោង​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត