រឿង Bon Appetit, Your Majesty សម្ដែងដោយ Im Yoon-a និង Lee Chae-min ទទួលបានអ្នកទស្សនាខ្ពស់ជាមួយនឹង Rating ១៥.១ ភាគរយ ជាតួលេខខ្ពស់បំផុតតាំងតែពីចាក់ផ្សាយ អាចយកឈ្នះភាពយន្តផ្សេងទៀត ដែលចាក់បញ្ចាំងក្នុងពេលតែមួយ។

យោងតាមទិន្នន័យពី Nielsen Korea វគ្គទី ៦ នៃរឿង Bon Appetit, Your Majesty ដែលបានចាក់ផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា នេះ ទទួលបានអ្នកទស្សនាសរុបដល់ទៅ ១៥.១ភាគរយពីទស្សនិកជនក្នុងប្រទេសកូរ៉េខាងត្បូងទាំងមូល ដោយក្នុងនោះ មាន ១៣.១ភាគរយជាទស្សនិកជនពីទីក្រុងសេអ៊ូល។
ចំនួនខាងលើនេះ បានធ្វើឱ្យភាពយន្តភាគនិយាយពីមេចុងភៅឆ្លងភពរបស់ប៉ុស្តិ៍ទូរទស្សន៍ tvN ទទួលបានអ្នកទស្សនាច្រើនជាងគេបង្អស់ក្នុងប្រទេស ខណៈពេលដែលភាពយន្តរឿង Twelve និងរឿង Confidence Man KR ដែលចាក់ផ្សាយនៅម៉ោង ៩ និង ១០នាទីយប់ដូចរឿង Bon Appetit, Your Majesty ដែរ ទទួលបានអ្នកទស្សនារៀងគ្នា ត្រឹម ២.៦ភាគរយ និង ១.៥ភាគរយប៉ុណ្ណោះ។

Bon Appetit, Your Majesty គឺជាភាពយន្តភាគបែបមនោសញ្ចេតនា និងកំប្លែង និយាយពីមេចុងភៅ Michelin ផ្កាយ ៣ Yeon Ji-yeong សម្ដែងដោយ Im Yoon-a ដែលបានធ្វើដំណើរឆ្លងកាត់ពេលវេលា ត្រឡប់ទៅកាន់សម័យ Joseon ក្លាយជាមេចុងភៅប្រចាំរាជវាំងរបស់ស្ដេច Yi Heon សម្ដែងដោយ Lee Chae-min។
នៅក្នុងវគ្គទី ៦ដែលទើបតែចាក់ផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ Yeon Ji-yeong បានយកជំនាញពីលោកអនាគតទៅធ្វើនំ Macaron ល្ងខ្មៅ និងកំពុងតែត្រៀមខ្លួនប្រកួតធ្វើម្ហូបជាមួយនឹងចុងភៅពីរាជរង្សមីង របស់ប្រទេសចិន ខណៈពេលដែលមនោសញ្ចេតនារបស់តួអង្គឯកទាំងពីរក៏កាន់តែស៊ីជម្រៅជាងមុនដូចគ្នា៕



























Account
Security
Favourite Content