ទោះបីជាមិនបានចូលរួមក្នុងកម្មវិធី MTV Video Music Awards ឆ្នាំ ២០២៣ ក៏ក្រុមចម្រៀងនារី BLACKPINK នៅតែត្រូវបានគេលើកមកនិយាយយ៉ាងច្រើននៅលើបណ្តាញសង្គម ដោយនៅក្នុងពិធីប្រគល់ពានរង្វាន់ដែលទើបប្រព្រឹត្តិទៅថ្មីៗនេះ BLACKPINK បានឈ្នះពានរង្វាន់ក្បាច់រាំ Best Choreography សម្រាប់បទចម្រៀងដ៏ល្បីល្បាញរបស់ពួកគេ “Pink Venom” និងពានធំមួយទៀតគឺពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ Group of the Year ដែលពួកគេជាក្រុមនារីដំបូងបំផុតក្នុងរយៈពេល ២៤ ឆ្នាំចុងក្រោយដែលអាចប្រជែងយកពានរង្វាន់នេះបានដោយជោគជ័យ។

ថ្វីត្បិតតែដំណឹងដែល BLACKPINK ទទួលបានពានរង្វាន់នេះបានធ្វើឱ្យ Blinks ជាច្រើនសប្បាយចិត្តក៏ដោយ ប៉ុន្តែក្នុងពេលតែមួយពួកគេក៏មានអារម្មណ៍ស្រងាកចិត្តជាខ្លាំងព្រោះឆ្នាំនេះ សមាជិក BLACKPINK ទាំង ៤ នាក់ មិនអាចចូលរួមព្រឹត្តិការណ៍នេះបានឡើយ។ បញ្ហានេះត្រូវបានគេសន្និដ្ឋានថាមកពីបញ្ហាបន្តកុងត្រាជាមួយផលិតកម្ម YG Entertainment ដែលនៅតែជាបញ្ហាមិនប្រាកដប្រជានិងមិនត្រូវបានបញ្ជាក់ច្បាស់លាស់ សូម្បីតែ Blinks ជាច្រើនក៏បានបញ្ចេញយោបល់ថា ឥឡូវនេះកុងត្រារបស់សមាជិកទាំង ៤បានផុតកំណត់ហើយ ហើយប្រហែលជាមានសមាជិកមួយចំនួនដែលមិនបានបន្តកុងត្រាដែលធ្វើឱ្យ BLACKPINK មិនអាចចូលរួមក្នុងឆ្នាំនេះ។
មុននេះមិនយូរប៉ុន្មានទេ ក៏មានព័ត៌មានដែលបានកើតឡើងជាការភ្ញាក់ផ្អើលដល់ Blink នៅពេលដែល Universal Music Group បានបង្ហោះរូបថតទោលរបស់ Lisa សមាជិកក្រុម BLACKPINK ពេលសម្រាកលំហែនៅឆ្នេរសមុទ្រនៅលើគណនី Instagram ផ្លូវការរបស់ពួកគេ រួមជាមួយនឹង caption ខ្លីមួយសរសេរថា “Lalisa”។ ជាការពិតណាស់ បន្ទាប់ពីផលិតកម្មល្បីខាងលើបានបង្ហោះរូបភាពនោះ ក៏មានប្រតិកម្មឆ្លើយតបភ្លាមៗនៅលើបណ្ដាញសង្គម។ បញ្ហាសំខាន់មួយដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយគឺ “នេះអាចជាសញ្ញានៃការមិនបន្តកុងត្រាជាមួយ YG Entertainment” ក៏អាចថាបាន។ ដូច្នេះហើយថាតើដំណឹងផ្លូវការនោះយ៉ាងណា យើងមានតែរង់ចាំតាមដានបន្តទៀត ៕

























Account
Security
Favourite Content