តារាចម្រៀងព័រតូរីកូ Bad Bunny បានត្រលប់មកតំណែងកំពូលក្នុងបញ្ជីប្រចាំឆ្នាំរបស់វេទិកា Spotify សាជាថ្មីក្នុងនាមសិល្បករដែលមានអ្នកស្ដាប់ចម្រៀងច្រើនជាងគេប្រចាំឆ្នាំ បន្ទាប់ពីតារាចម្រៀងអាមេរិក Taylor Swift គ្រងតំណែងនេះអស់រយៈពេលពីរឆ្នាំ។

កាលពីថ្ងៃទី៣ ខែធ្នូ Spotify ទើបតែបញ្ចេញរបាយការណ៍សរុបប្រចាំឆ្នាំ២០២៥ របស់ខ្លួន បញ្ជាក់ថាតារាចម្រៀង Bad Bunny ដែលត្រៀមឡើងសម្ដែងកម្មវិធី Super Bowl LX Halftime Show នៅឆ្នាំថ្មីនេះ គឺជាសិល្បករមានអ្នកស្ដាប់ចម្រៀងច្រើនជាងគេទូទាំងពិភពលោក ពោលរហូតដល់ ១៩.៨ ពាន់លានដង។ មិនតែប៉ុណ្ណោះ អាល់ប៊ុមរបស់លោកមានចំណងជើងថា “DeBÍ TiRAR MáS FOToS” ក៏បានជាប់ជាអាល់ប៊ុមមានអ្នកស្ដាប់ច្រើនបំផុតក្នុងឆ្នាំ២០២៥ ផងដែរ។
គួររំឭកថា មុនការវិលត្រលប់ក្នុងឆ្នាំ២០២៥នេះ Bad Bunny ធ្លាប់គ្រងចំណាត់ថ្នាក់កំពូលនេះ ៣ ដងរួចទៅហើយកាលពីឆ្នាំ២០២០ ២០២១ និង ២០២២ មុននឹង Taylor Swift ដណ្ដើមតំណែងនេះបានក្នុងឆ្នាំ២០២៣ និង ២០២៤។
កាលពីឆ្នាំ ២០២៤ Taylor Swift បានគ្រងតំណែងសិល្បករមានអ្នកស្ដាប់ចម្រៀងច្រើនបំផុតជាមួយការស្ដាប់សរុប ២៦.៦ ពាន់លានដង។ មកដល់ឆ្នាំនេះ នាងបានរំកិលមកចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយ The Weeknd, Drake, Billie Eilish, Kendrick Lamar, Bruno Mars និង Ariana Grande ក្នុងចំណាត់ថ្នាក់បន្តបន្ទាប់គ្នា។
ចំពោះចំណាត់ថ្នាក់បទចម្រៀងដែលមានអ្នកស្ដាប់ច្រើនបំផុត បទ “Die With A Smile” របស់ Lady Gaga និង Bruno Mars បានជាប់ចំណាត់ថ្នាក់លេខមួយនៅឆ្នាំនេះ។ ខាងក្រោមនេះគឺបទចម្រៀងដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីកំពូលទាំងដប់៖

រីឯចំណាត់ថ្នាក់អាល់ប៊ុមល្បីៗប្រចាំឆ្នាំចាប់ពីចំណាត់ថ្នាក់ទី២ រួមមានអាល់ប៊ុម KPop Demon Hunters, អាល់ប៊ុម Hit Me Hard and Soft (Billie Eilish), អាល់ប៊ុម SOS (SZA), អាល់ប៊ុម Short n’ Sweet (Sabrina Carpenter), អាល់ប៊ុម MAYHEM (Lady Gaga), អាល់ប៊ុម You’ll Be Alright Kid (Alex Warren), អាល់ប៊ុម I’m The Problem (Morgan Wallen), អាល់ប៊ុម GNX (Kendrick Lamar) និងអាល់ប៊ុម Un Verano Sin Ti (Bad Bunny) ៕


























Account
Security
Favourite Content