វិស័យចម្រៀងហ៊ីបហប រ៉េប R&B កំពុងតែរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង ព្រោះតែបែបនេះហើយ ផលិតកម្មធំៗកំពុងសហការគ្នាជាមួយស្ថានីយទូរទស្សន៍នានា ផលិតកម្មវិធីប្រឡងរ៉េប ដែលចម្រាញ់យកបេក្ខភាពម្នាក់ ដើម្បីទទួលតំណែងជាជយលាភី ព្រមជាមួយរង្វាន់ជាច្រើន ថែមទាំងក្លាយជាតារារ៉េបអាជីព។

សម្រាប់ពេលនេះ ៣ កម្មវិធីដែលកំពុងដំណើរការ គឺមិនទាន់មានមួយណាបានបញ្ចប់ឡើយ។ ទាំង ៣ កម្មវិធីសុទ្ធតែទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា និងបេក្ខភាព ព្រមទាំងអ្នកស្នេហាចម្រៀង ហ៊ីបហបតែម្ដង។ ខាងក្រោមជាកម្មវិធីប្រកួតប្រជែងរ៉េប ដែលមានគណៈកម្មការ និងគ្រូបង្វឹកខ្លាំងៗ៖
១. Rapper Fighter របស់ស្ថានីយទូរទស្សន៍ PNN បានរៀបចំឡើង ២ រដូវកាលហើយ ដោយលើកនេះមាន Coach ៤ រូបដដែល គឺ Punleur , KingChi,Vuthea និង សុជាតិ ហើយ Juvie គឺជា Producer តែម្នាក់ក្នុងកម្មវិធី។ សម្រាប់ជយលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ៦០ លានរៀល, លេខ២ និងលេខ៣ នឹងទទួលបានទឹកប្រាក់ ១០ លានរៀលដូចគ្នា។


២. Cambo Rapper របស់ផលិតកម្មកាឡាក់ស៊ី និងសហការជាមួយទូរទស្សន៍ CTN។ សមាសភាព Coach នៃកម្មវិធី Cambo Rapper មានដូចជា TEMPO TRIS,ប្រុសឡា, តន់ ចន្ទសីម៉ា និង សង្ហា។ ចំណែកអ្នកឈ្នះនឹងក្លាយជាម្ចាស់នាឡិកាពេជ្រ និងប្រាក់រង្វាន់ ១០០ លានរៀល។

៣. The Next Level: RapStar របស់ផលិតកម្មបារមី និងភ្លើងគប់ ហើយចាប់ដៃគូចាក់ផ្សាយលើទូរទស្សន៍បាយ័ន។ The Next Level: RapStar មាន Judges ៣ រូបគឺ វណ្ណដា , នរិទ្ធ និង DJ Kdep និងគ្រូបង្វឹក ៣ នាក់ដូចគ្នាដែរក្នុងនោះ យូហៃ, វិទូ និង Vito។
អ្នកឈ្នះ មិន ត្រឹមតែ បានតំណែង ជយលាភីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបានឱកាសពិសេសក្នុងការអភិវឌ្ឍអាជីព របស់ពួកគេទៅកាន់មួយកម្រិតទៀត។ បេក្ខភាពជយលាភី នឹងទទួលបានរង្វាន់ ជាសាច់ប្រាក់រួមបញ្ចូលទាំងឱកាស ការងារ ដែលមានតម្លៃសរុបលើស ៨០ លានរៀល និងការធ្វើដំណើរទៅកាន់ EMPIRE Studios នៅអាមេរិក ឱកាសទទួលបានការបង្វឹកការងារតន្ត្រី ថតចម្រៀងជាមួយសិល្បករ និងផលិតករតន្ត្រីជំនាញលំដាប់ពិភពលោកនៅក្នុងស្ទូឌីយោប្រកបដោយឧបករណ៍ និងបច្ចេកវិទ្យាឈានមុខគេកិច្ចសន្យាផលិតចម្រៀង និងគ្រប់គ្រងអាជីពជាមួយផលិតកម្មបារមី ព្រមទាំងឱកាសសហការការងារ ជាមួយសិល្បករឈានមុខគេ ទាំងក្នុងស្រុក និងអន្តរជាតិ៕


រូបភាព៖Rapper Fighter,Cambo Rapper និង The Next Level: Rapstar

























Account
Security
Favourite Content