នៅថ្ងៃទី៦ ខែវិច្ឆិកានេះ YG Entertainment ប្រកាសសម្រេចថែមទីតាំងសម្រាប់កម្មវិធីប្រគំតន្ត្រីគម្រប់ខួប ១៥ឆ្នាំរបស់ 2NE1 នៅ ៣ទីក្រុងបន្ថែមទៀត រួមមាន កូឡាឡាំពួរ ហូជីមិញ និង ម៉ាកាវ។

ទោះរំលងទៅ ១០ឆ្នាំទៅហើយក្ដី ដែលក្រុមចម្រៀងលំដាប់កំពូលរបស់កូរ៉េខាងត្បូងមួយនេះបានសម្រាកពីការងារជាក្រុម តែក្ដីស្រឡាញ់នៅមិនទាន់បានសាបរលាបពីបេះដូងរបស់អ្នកគាំទ្រនៅឡើយទេ។ ជាដំណឹងដែលអ្នកគាំទ្រទន្ទឹងរង់ចាំអស់ពេលជាច្រើនឆ្នាំ ទីបំផុត YG Entertainment បានប្រកាសអបអរសាទរដល់ខួប ១៥ឆ្នាំរបស់ក្រុមចម្រៀង 2NE1 តាមរយៈដំណើរប្រគំតន្ត្រីជុំវិញទ្វីបអាស៊ី 2024-25 2NE1 Asia Tour។
តាមចិត្តនឹក Blackjack ដែលជាក្រុមអ្នកគាំទ្របានដណ្ដើមគ្នាទិញសំបុត្រចូលរួមអស់គ្មានសល់ មិនថានៅទីក្រុងសេអ៊ូល ម៉ានីឡា កូបេ តូក្យូ ហុងកុង សិង្ហបុរី បាងកក និងតៃវ៉ាន់ លើកលែងតែសំបុត្រនៅទីក្រុង ហ្សាការតាដែលទស្សនិកជនអាចទិញបាននៅឡើយ។

ក្រោយទទួលបានការគាំទ្រដ៏មហាសាលនេះ ផលិតកម្មបានសម្រេចចិត្តបន្ថែមខនសឺតទៅកាន់ទីក្រុងធំៗចំនួន ៣ទៀតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ខាងមុននេះ។ ជាក់ស្ដែង នៅទីក្រុងកូឡាឡាំពួរ កម្មវិធីប្រគំតន្រ្តីនឹងធ្វើឡើងនៅថ្ងៃទី ១ បន្តដោយ ២លើកទៀតនៅថ្ងៃទី១៥ និង ១៦ នៅហូជីមិញ មុននឹងបញ្ចប់កម្មវិធីទាំងមូលនៅថ្ងៃទី២២ និង២៣ នៅដែនដីកាស៊ីណូ ទីក្រុងម៉ាកាវ។
ជាមួយនឹងគម្រោងដើម និងក្រោយពេលបន្ថែមឆាកសម្ដែងរួច បច្ចុប្បន្ន 2024-25 2NE1 Asia Tour បាន និងត្រៀមធ្វើឡើងនៅ ១២ទីក្រុងផ្សេងគ្នា ជាមួយនឹងការសម្ដែងសរុប ២៥លើកជុំវិញដែនដីអាស៊ី៕

























Account
Security
Favourite Content