ទស្សនីយភាពពិសេសៗជាច្រើនត្រៀមបង្ហាញជូនទស្សនិកជនក្នុងព្រឹត្តិការណ៍មហោស្រពយីកេឆ្នាំ ២០២៥

«មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥» ក្រោមប្រធានបទ «គុណធម៌ និងកតញ្ញូ» នឹងប្រារព្ធនៅថ្ងៃទី២០ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ ដោយនឹងមានការប្រលងសម្ដែងល្ខោនយីកេជាក្រុម ព្រមជាមួយទស្សនីយភាពសិល្បៈយីកេជាច្រើនទៀត។

ព្រឹត្តិការណ៍វប្បធម៌នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមថែរក្សា លើកស្ទួយ អភិរក្សវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ និងលើកកម្ពស់​កិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្តដល់ សិល្បករ ល្ខោនយីកេ​ឱ្យមានលទ្ធភាព​ចូលរួមក្នុងសកម្មភាព​វប្បធម៌ព្រមទាំង​បានបង្ហាញនូវសមត្ថភាព និង ទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានស្គាល់ ព្រមទាំងបានដឹងនូវតម្លៃសិល្បៈអរូបីមួយនេះ។

បងប្អូនទាំងអស់គ្នាអាចមកចូលរួមទស្សនាដោយឥតគិតថ្លៃ ដោយកម្មវិធីនឹងប្រព្រឹត្តិឡើងចំនួន ៤ថ្ងៃពេញដោយមានកម្មវិធីដូចតទៅ៖

ថ្ងៃទី ២០ វិច្ឆិកា ២០២៥ – កម្មវិធីបើកមហោស្រព​ និងការសម្ដែងយីកេរឿង “អ្នកតាឃ្លាំងមឿង” វេលាម៉ោង 5:30​- 8:00ល្ងាច

– ថ្ងៃទី ២១ វិច្ឆិកា ២០២៥ – កម្មវិធីប្រលង និងការសម្ដែងឈុតខ្លីក្នុងល្ខោនយីកេរឿងទុំទាវឈុត “ទាវចូលម្លប់” វេលាម៉ោង 3:00​- 6:30ល្ងាច

– ថ្ងៃទី ២២ វិច្ឆិកា ២០២៥ – កម្មវិធីប្រលង និងការសម្ដែងឈុតខ្លីក្នុងល្ខោនយីកេរឿងម៉ាកថឺងឈុត “សែងស្គរ” វេលាម៉ោង 3:00​- 7:45ល្ងាច

– ថ្ងៃទី ២៣ វិច្ឆិកា ២០២៥ – កម្មវិធីបិទមហោស្រព ការសម្ដែងល្ខោនយីកេរឿង “កំហុសអ្នកណា” និងប្រកាសលទ្ធផល វេលាម៉ោង 5:3​0- 7:30ល្ងាច

សូមបញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានតម្លៃនេះ បានទទួលការសហការរៀបចំ និងផ្សព្វផ្សាយពីក្រុមហ៊ុន APSARA MEDIA SERVICES (AMS) ដោយមានគោលបំណងពង្រីកការផ្សព្វផ្សាយឲ្យទូលំទូលាយ និងឈានដល់គ្រប់ស្រទាប់មហាជន។

ទន្ទឹមនោះដែរ ផលិតផលខ្មែរ វី-កូឡា រសជាតិនៃមោទនភាពជាតិក៏បានចូលរួមជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍មហោស្រពនេះដើម្បីជួយជំរុញគាំទ្រ និងលើកស្ទួយសិល្បៈយីកេខ្មែរ ដែលជាមរតកវប្បធម៌ខ្មែរ។

កុំភ្លេចចូលរួមទស្សនា និងគាំទ្រឱ្យបានច្រើនកុះករ!  ដោយចំនួនកៅអីមានកំណត់ ដូច្នេះសូមកុំភ្លេចចុះឈ្មោះជាមុនតាមតំណភ្ជាប់ខាងក្រោម។

👉សូមចុះឈ្មោះតាមរយៈតំណនេះ https://forms.gle/8eDU6XQSCsrmteg48

ជួបគ្នានៅថ្ងៃទី២០ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ

វី-កូឡា រសជាតិនៃមោទនភាពជាតិ!

Our Cola. Our Pride.


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

Leave a Reply

Your email address will not be published. Required fields are marked *