ប្រមូលផ្ដុំទិដ្ឋភាពគួរឱ្យរំភើបពីពិធីបើក «មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥»

«មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥» ក្រោមប្រធានបទ «គុណធម៌ និងកតញ្ញូ» បានចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី២០ ខែវិច្ឆិកា នៅសាលសន្និសីទចតុម្មុខ ក្រោមបរិយាកាសគួរឱ្យរំភើបសម្រាប់សិល្បៈបុរាណខ្មែរ។

លោកជំទាវ ឡង់ឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏​ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីពិធីបើកមហោស្រពល្ខោនយីកេនេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមថែរក្សា លើកស្ទួយ អភិរក្សវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ និងលើកកម្ពស់​កិត្យានុភាពជាតិ។ ជាពិសេសក៏ជាការលើកទឹកចិត្តដល់ សិល្បករ ល្ខោនយីកេ​ឱ្យមានលទ្ធភាព​ចូលរួមក្នុងសកម្មភាព​វប្បធម៌ព្រមទាំង​បានបង្ហាញនូវសមត្ថភាព និង ទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានស្គាល់ ព្រមទាំងបានដឹងនូវតម្លៃសិល្បៈអរូបីមួយនេះ។

កម្មវិធីបើកមហោស្រពកាលពីថ្ងៃព្រហស្បតិ៍ក៏មានការសម្ដែងយីកេរឿង “អ្នកតាឃ្លាំងមឿង” ដោយសិល្បករ សិល្បការិនីពីនាយកដ្ឋានសិល្បៈទស្សនីយភាពផងដែរ។

ព្រឹត្តិការណ៍វប្បធម៌ដ៏មានតម្លៃនេះ បានទទួលការសហការរៀបចំ និងផ្សព្វផ្សាយពីក្រុមហ៊ុន APSARA MEDIA SERVICES (AMS) ដោយមានគោលបំណងពង្រីកការផ្សព្វផ្សាយឲ្យទូលំទូលាយ និងឈានដល់គ្រប់ស្រទាប់មហាជន។

ទន្ទឹមនោះដែរ ផលិតផលខ្មែរ វី-កូឡា រសជាតិនៃមោទនភាពជាតិក៏បានចូលរួមជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍មហោស្រពនេះដើម្បីជួយជំរុញគាំទ្រ និងលើកស្ទួយសិល្បៈយីកេខ្មែរ ដែលជាមរតកវប្បធម៌ខ្មែរ។

បន្ទាប់ពីការបើកជាផ្លូវការ កម្មវិធីនឹងបន្តរយៈពេល ៣ថ្ងៃទៀតដោយនឹងមានការប្រលងសម្ដែងល្ខោនយីកេជាក្រុម ព្រមជាមួយទស្សនីយភាពសិល្បៈយីកេជាច្រើនទៀតដូចតទៅ៖

– ថ្ងៃទី ២១ វិច្ឆិកា ២០២៥ – កម្មវិធីប្រលង និងការសម្ដែងឈុតខ្លីក្នុងល្ខោនយីកេរឿងទុំទាវឈុត “ទាវចូលម្លប់” វេលាម៉ោង 3:00​- 6:30ល្ងាច

– ថ្ងៃទី ២២ វិច្ឆិកា ២០២៥ – កម្មវិធីប្រលង និងការសម្ដែងឈុតខ្លីក្នុងល្ខោនយីកេរឿងម៉ាកថឺងឈុត “សែងស្គរ” វេលាម៉ោង 3:00​- 7:45ល្ងាច

– ថ្ងៃទី ២៣ វិច្ឆិកា ២០២៥ – កម្មវិធីបិទមហោស្រព ការសម្ដែងល្ខោនយីកេរឿង “កំហុសអ្នកណា” និងប្រកាសលទ្ធផល វេលាម៉ោង 5:3​0- 7:30ល្ងាច

សូមអញ្ជើញចូលរួមទស្សនាការផ្សាយផ្ទាល់ ដើម្បីស្វែងយល់ពីស្នាដៃសិល្បៈបុរាណដែលបន្តរស់នៅក្នុងបេះដូងសិល្បករខ្មែរ និងថែរក្សាវប្បធម៌ដ៏មានតម្លៃរបស់ជាតិយើង ដោយអាចចុះឈ្មោះជាមុនតាមរយៈតំណនេះ https://forms.gle/8eDU6XQSCsrmteg48

សម្រាប់លោកអ្នកដែលបានចុះឈ្មោះចូលទស្សនាតាមរយៈអនឡាញ (Link) សូមអញ្ជើញមកមុន ដើម្បីពិនិត្យឈ្មោះ និងកៅអី។ ការចូលរួមនឹងអនុវត្តតាមគោលការណ៍ “មកមុន បានមុន” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

Leave a Reply

Your email address will not be published.Required fields are marked *