ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail 2026 ដែលមានរហូតដល់ ៨ វិញ្ញាសា បានទាក់ទាញអ្នកទេសចរជិត ២ពាន់នាក់ មកពីជាង ៥០ ប្រទេសផ្សេងៗគ្នាចូលរួម។ នេះបើយោងតាមក្រសួងទេសចរណ៍របស់កម្ពុជា។

នាព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra-Trail លើកទី៩ បានបញ្ចប់ដោយជោគជ័យ ថែមទទួលបានអ្នកចូលរួមចំនួន ១ ៧៤០នាក់ មកពី ៥២ ប្រទេសផ្សេងៗគ្នា។ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail 2026 ត្រូវបានរៀបចំលើទឹកដីនៃខេត្តសៀមរាបក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យទេសចរនៅខេត្តសៀមរាប ពិសេសក្នុងតំបន់អង្គរ ដើម្បីជាការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសកម្ពុជាកាន់តែច្រើន។
គួរឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra-Trail លើកទី៩ ឆ្នាំ២០២៦ មានវិញ្ញាសារត់ប្រណាំងរហូតដល់ទៅ ៨ ក្នុងនោះរួមមាន ១០០ គីឡូម៉ែត្រ ,៦៤គីឡូម៉ែត្រ ,៤២គីឡូម៉ែត្រ ,៣២គីឡូម៉ែត្រ ,១៨គីឡូម៉ែត្រ មាន ៣ ប្រភេទ និង ៨គីឡូម៉ែត្រ៕








រូបភាព ៖ ក្រសួងទេសចរណ៍


























Account
Security
Favourite Content