ឡូយ​កប់! ប្រាសាទ​អង្គរវត្ត ​ជាប់​ជា​កន្លែង​មើល​ព្រះ​អាទិត្យ​រះ​ល្អ​ដាច់​គេ​លើលោក

ការ​ដើរ​កាត់​ច្រក​ចូល​អង្គរ​អម​ទៅ​ដោយ​ដើម​ត្នោត ពន្លឺ​ភ្លឺ​ស្រាង​ៗ និង​សំឡេង​សត្វ​យំ​ក្នុង​បរិវេណ​អង្គរ​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​គ្រប់​រូប​មាន​អារម្មណ៍​ស្រស់ស្រាយ​បំភ្លេច​មិន​បាន។ លើស​ពី​នេះ​ទៅ​ទៀត​ប្រាសាទ​អង្គរ​វត្ត​មាន​បាតុភូត​ដ៏​អស្ចារ្យ​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​ដែល​កើត​ឡើង​ ២ដង​ក្នុង​មួយ​ឆ្នាំ​ហៅ​ថា​ “ថ្ងៃ​សមរាត្រី” និង​ជា​ភាសា​អង់គ្លេស​ Equinox។ យ៉ាង​ណា​មិញ​ប្រាសាទ​អង្គរវត្ត​បាន​ជាប់​លេខ​១ ​ជា​កន្លែង​​ល្អ​បំផុត​សម្រាប់​មើល​ព្រះ​អាទិត្យ​រះ​ក្នុង​ចំណោម​គ្រប់​ទីតាំង​ទាំង​អស់​នៅ​លើ​ពិភព​លោក​បើ​យោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​ដោយ​គេហទំព័រ​ដ៏​ល្បី​របស់​អង់គ្លេស​ Mornings.co.uk ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី ២៤ កុម្ភៈ ឆ្នាំ​២០២២។

ការ​សិក្សា​ថ្មី​មួយ​នេះ​របស់​គេហទំព័រ Mornings.co.uk ក៏​ត្រូវ​បាន​សារព័ត៌មាន​ល្បី​ៗ​ជា​ច្រើន​យក​ទៅ​ចុះ​ផ្សាយ​បន្ត​រួម​ជា​មួយ​នឹង​ទីតាំង​ទាំង​ ៩​ផ្សេង​ទៀត​ដែល​មាន​ចំណាត់​ថ្នាក់​ដូច​ខាង​ក្រោម៖

  • ចំណាត់ថ្នាក់លេខ១ បាន​ទៅ​លើ Angkor Wat របស់​កម្ពុជា
  • ចំណាត់ថ្នាក់លេខ២ បាន​ទៅ​លើ Haleakala Crater របស់​អាមេរិក
  • ចំណាត់ថ្នាក់លេខ៣ បាន​ទៅ​លើ Taj Mahal របស់​ឥណ្ឌា
  • ចំណាត់ថ្នាក់លេខ៤ បាន​ទៅ​លើ Borobudur Temple របស់​ឥណ្ឌូនេស៉ី
  • ចំណាត់ថ្នាក់លេខ៥ បាន​ទៅ​លើ Uluru របស់​អូស្ត្រាលី
  • ចំណាត់ថ្នាក់លេខ៦ បាន​ទៅ​លើ Saragng Kot របស់​នេប៉ាល់
  • ចំណាត់ថ្នាក់លេខ៧ បាន​ទៅ​លើ Bagan Temples របស់​មីយ៉ាន់ម៉ា
  • ចំណាត់ថ្នាក់លេខ៨ បាន​ទៅ​លើ Adam’s Peak (Sri pada) របស់​ស្រីលង្កា
  • ចំណាត់ថ្នាក់លេខ៩ បាន​ទៅ​លើ Charles Bridge របស់​ឆេក
  • ចំណាត់ថ្នាក់លេខ១០ បាន​ទៅ​លើ Machu Picchu របស់​ពេរូ ៕

ការ​ទស្សនា​ថ្ងៃ​រះ​ដែល​រំលេច​ពណ៌​មាស​ និង​ពន្លឺ​ចិញ្ចែងចិញ្ចាច​ចេញ​ពី​ប្រាសាទ​អង្គរវត្ត​ផ្ដល់​ឲ្យ​អ្នក​នូវ​បទ​ពិសោធន៍​ដំណើរ​កម្សាន្ត​មើល​ថ្ងៃ​រះ​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ជីវិត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ