បើទៅកោះកុងសាកថ្មឱ្យជីវិត គួរគិតដល់ ៤កន្លែងនេះ…ដឹងតែអរគុណខ្លួនឯងខ្លាំងហ្មង!

១.Koh Andet Eco Resort

ក្បែរជួរភ្នំ ជាប់មាត់ព្រែក…ទីនេះស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបអេកូទេសចរណ៍ ទស្សនាចរបែបស្និទ្ធស្នាលជាមួយនឹងធម្មជាតិ។ កន្លែងស្នាក់នៅជាលក្ខណៈបឹងហ្គាឡូអណ្តែតទឹក ទេសភាពព្រឹកល្ងាច គយគន់មិនចេះជិនណាយឡើយ! ហើយក៏មានបម្រើអាហារសមុទ្រស្រស់ៗ រសជាតិឈ្ងុយឆ្ងាញ់ដែរ។

លេខទំនាក់ទំនង ៖ 081 991 717

ទីតាំង ៖ https://goo.gl/maps/zugdvsv29xQFnUMJ6

២. ស្ទឹងពពកភូមិតង់ – Stueng PorPok Camp Village

បើមានបំណងទៅស្គាល់ស្ទឹងពពក កន្លែងនេះជាជម្រើសល្អបំផុតសម្រាប់ការស្នាក់នៅ ប្រកបដោយផាសុកភាព និងទេសភាពស្អាតរកលេខដាក់គ្មាន។ ហើយក៏មានសកម្មភាពកម្សាន្តសប្បាយផ្សេងទៀត ឆ្លៀតពេលទស្សនាតំបន់ធម្មជាតិក្បែរៗនោះផងដែរ។

លេខទំនាក់ទំនង ៖ 086 900 156

ទីតាំង ៖ ភូមិព្រះអង្គកែវ  ឃុំដងពែង ស្រុកស្រែ (ក្បែរតំបន់ទស្សនាស្ទឹងពពក)

https://goo.gl/maps/FPPnLHSokmFkVxzz5

៣.Jet’s Oudom Resort

បន្ទប់ក៏ស្អាតប្លែកទាំងក្នុង និងក្រៅ ទេសភាពជុំវិញក៏ស្រស់ត្រកាល…ហើយសម្បូរប្លង់ថតរូបទៀត ជាប់ភ្នំផង ជាប់មាត់ទឹកផង មើលទៅត្រជាក់ភ្នែកត្រជាក់ចិត្តណាស់! ទិដ្ឋភាពពិសេសជាងគេ គឺពេលព្រឹកតែម្តង បើបានទៅដល់ កុំរំលងងើបពីព្រឹកគយគន់សម្រស់ធម្មជាតិណា៎។

លេខទំនាក់ទំនង ៖ 096 55 77 066 / 089 62 60 60

ទីតាំង ៖ នៅចំកណ្តាលក្រុង/ស្រុកស្រែអំបិល (ចំងាយ150ម ខាងឆ្វេងស្ពានស្រែអំបិល)

https://bit.ly/jetoudomresort

៤. Young Wild and Free- beach bar restaurant and bamboo huts

ពិសេសសម្រាប់អ្នកចង់នៅដាច់ឆ្ងាយពីភាពអ៊ូអរ សាកថ្មជីវិតនៅលើឆ្នេរដាច់ស្រយាល មានតែភាពស្រស់ត្រកាល និងក្តីសុខរមនាក្បែរគ្នានឹងធម្មជាតិ។ ស្នាក់នៅក្នុងបឹងហ្គាឡូជាប់មាត់សមុទ្រអីចឹង!

លេខទំនាក់ទំនង ៖ 096 560 27 59

ទីតាំង ៖https://goo.gl/maps/Mo225MZaU1mtpTGa9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា