សម្រាប់​អ្នក​ពុល​ទូក! អាចមក​លេង​កោះ​ស្អាតៗ​ដែល​នៅ​​មិន​សូវ​ឆ្ងាយ​​ពី​គោកទាំងនេះ

ដែន​ដីនិរតី​នៃ​ប្រទេស​កម្ពុជា​គឺ​ជា​ទី​ឋាន​ដ៏​សែន​មនោរម្យ​ដែល​មាន​ឆ្នេរខ្សាច់​សក្បុស ជួរ​ភ្នំ​បន្ត​កន្ទុយ​គ្នា ​ព្រៃឈើ​ដ៏​ស្រស់​បំព្រង និង​ប្រជុំ​កោះ​ដ៏​ស្រស់​ស្អាត​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ ដែល​ទេសចរ​ជាតិ​និង​អន្តជាតិ​មិន​អាច​រំលង​ពី​ដែនដី​ដ៏​ស្រស់​ស្អាត​មួយ​នេះ​បាន​។ កម្ពុជា​មាន​កោះ​ជា​ច្រើន​ទាំង​ធំ​នឹង​តូច​ដែល​សុទ្ធ​ស្រស់​ស្អាត និង​មាន​លក្ខណៈ​ពិសេស​ដ៏​ល្អ​ឯក។ យ៉ាង​ណា​ថ្ងៃ​នេះ​យើង​មក​ស្គាល់​ពី​កោះ​ ៤​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ និង​មាន​ចម្ងាយ​មិន​សូវ​ឆ្ងាយ​ប៉ុន្មាន​ឡើយ​​​ពី​ដីគោក។

១ កោះ​ស្ដេច ខេត្ត​កោះកុង

កោះ​ស្ដេច​គឺ​កោះ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​កោះ​ស្ដេច ឃុំ​កោះ​ស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង មាន​ចម្ងាយ​ចម្ងាយ​២គីឡូមែត្រ​ពី​ពយ​ជប៉ុន​ដែល​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​តាម​រយៈ​អូប័រ​ល្បឿន​លឿន​រយៈ​ពេល​ត្រឹម​តែ​ ៣​នាទី​ប៉ុណ្ណោះ​។ នៅ​លើ​កោះ​ស្ដេច​ភ្ញៀវ​ទេសចរណ៍​អាច​ទស្សនា​ពី​របៀប​រស់​នៅ​របស់​ប្រជាជន​ជាង ​៦០០ គ្រួសារ នា​ទី​នោះ​ និង​អាច​ជិះ​ទៅ​ស្ទូច​ត្រី​, មើល​ផ្កា​ថ្ម និង​ប្រព័ន្ធ​ជីវចម្រុះ​ នៅ​បាត​សមុទ្រ​ផង​ដែរ។​ លើស​ពី​នេះ​ទៅ​ទៀត​កោះ​ស្ដេច​គឺ​ជា​កន្លែង​មើល​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ដែល​ទេសចរណ៍​គ្រប់​រូប​មិន​គួរ​រំលង។

កោះ​សំពោច ឬ​កោះ​រាជបុត្រ ខេត្ត​ព្រះសីហនុ

ជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​រាម កោះ​រាជ​បុត្រ​មាន​ចម្ងាយ​ប្រមាណ​ ២០០ ម៉ែត្រ​ពី​ឆ្នេរ​រាម និង មាន​ចម្ងាយ​ប្រហែល ៤០ គីឡូមែត្រពី​រង្វង់​មូល​តោ​ពីរ ​ក្រុង​ព្រះសីហនុ ។ ដើម្បី​ទៅ​ទស្សនា​កូន​កោះ​តូច​ច្រឡឹង​ដែល​បណ្ដែត​ខ្លួន​លើ​ផ្ទៃ​សាគរ​មួយ​នេះ​ ទេសចរមិន​ចាំ​បាច់​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​ ឬ​អូប័រ​ល្បឿន​លឿន​អ្វី​ឡើយ ដោយ​ទេសចរណ៍​ត្រូវ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​លើ​ស្ពាន​ឈើ​លើ​ផ្ទៃ​សមុទ្រ​ដែល​មាន​ចម្ងាយ​ត្រឹម​តែ ២០០ ម៉ែត្រ​ពី​ឆ្នេរ និង​មាន​បរិមាណ​ប្រមាណ ២០០ ម៉ែត្រ​មួយ​ជុំ​កោះ​សម្រាប់​ភ្ញៀវ​ធ្វើដំណើរ​គយគន់​ទេសភាព និង​សំណឹក​ថ្ម​ដ៏​ស្រស់​ស្អាត​នៃ​កូន​កោះ​មួយ​នេះ។

៣ កោះទន្សាយខេត្តកែប

កោះទន្សាយ​គឺជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​ទាំង​ ១៣​ នៅ​ក្នុង​ដែនសមុទ្រ​ខេត្ត​កែប ដែល​ជា​ទី​ឋាន​ដ៏​ស្រស់​ស្អាត​មាន​លក្ខណៈ​អំណោយ​ផល​ពី​ធម្មជាតិ​ ដោយ​មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ចំនួន​ពីរ។ កោះទន្សាយមាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ក្រុង​កែប និង​មាន​ចម្ងាយ ៤,៥ គីឡូម៉ែត្រ។ សម្រាប់ ការ​ធ្វើ​ដំណើរ​វិញ ​ដើម្បី​ទៅ​ដល់​ទីតាំង​នៃ​រមណីយដ្ឋាន​កោះទន្សាយ ភ្ញៀវ​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ដោយ​ការ​ជិះ​ទូក ឬ​កាណូត​រយៈ ១៥ នាទី​- ៣០​នាទី។ កោះទន្សាយ​មាន​ឆ្នេរ​ខ្សាច់​ពណ៌ស​ដ៏​ស្រស់​ត្រកាល​រួម​ជា​មួយ​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​ ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ជម្រាល​សមុទ្រ​រាក់​ៗ​ដែល​អាច​ឲ្យ​ទេសចរណ៍​អាច​ងូត​ទឹក​លេង ស្ទូចត្រី​ និង​ថត​រូប​លេង។

៤ កោះ​ខ្យងខេត្ត​កោះកុង

រូបភាព៖ With Prosmix

កោះ​ខ្យង មាន​ទី​តាំង​ក្នុង​ភូមិ ខ្សាច់​ ក្រហម ឃុំ​ជីខ​ក្រោម​ចម្ងាយ​ជាង ​១០ គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។ កោះ​ខ្យង គឺ​ជា​ប្រជុំ​កោះ​តូច​ៗ​ចំនួន​៣ជាប់​ៗគ្នា​ដែល​បណ្ដែត​ខ្លួន​នៅ​លើ​ផ្ទៃ​សាគរ​ដ៏​ស្រស់​ស្អាត។ ដើម្បី​ទៅដល់​កោះ​មួយ​នេះ​ភ្ញៀវ​ទេសចរណ៍​​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ចេញ​ពី​ផ្ទះ​ប្រជា​សហគមន៍​ដោយ​ផ្ទាល់ ឬ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​តាម​ផ្លូវ​ភក់​អម​ទៅ​ដោយ​ព្រៃ​កោងកាង​ប្រមាណ ១គីឡូមែត្រ។ នៅ​លើ​កោះ​នេះ​មាន​ដើម​ដូង​ខ្ពស់​ទាប​ជា​ច្រើន ដុះ​ដេរ​ដាស​ពាសពេញ​កូន​កោះ​ទាំង​នេះ មាន​ទឹក​សមុទ្រ​ថ្លា​ឈ្វេង អម​ដោយ​ខ្យល់​អាកាស​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​ទេសចរណ៍​គ្រប់​រូប​បោះតង់​អាំង​សាច់ គយ​គន់​ថ្ងៃ​លិច បំបាត់​ភាព​នឿយ​ណាយ​ក្នុង​ជីវិត​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។