នៅសៀមរាបឥឡូវមាន ២ កន្លែងកំពុងវាយលុកខ្លាំងលើបណ្ដាញសង្គម ទាយមើល៍ថាជាកន្លែងអ្វី? ហើយហេតុអ្វីបានជាទីកន្លែងទាំង ២ នេះទាក់ចិត្តទេសចរជាតិនិងអន្តរជាតិទៅទស្សនាភ្លុកទឹកភ្លូកដីយ៉ាងនេះ?

នៅចាំបានទេ កាលឆ្នាំទៅមិញ ចម្លាក់ដុះសក់នៅខ្លោងទ្វារខ្មោចខេត្តសៀមរាប ល្បីសុះសាយមិនត្រឹមក្នុងស្រុក សូម្បីទេសចរបរទេសក៏មកទស្សនា និងផ្ដិតយករូបភាពយ៉ាងច្រើនផងដែរ។ ដោយឡែក ក្នុងរដូវកាលបៃតងឆ្នាំនេះ ធម្មជាតិដ៏សែនអំណោយផលក្នុងខេត្តសៀមរាបបានបង្ហាញចេញកន្លែងទាក់ទាញចំនួន ២ ដែលមួយនៅប្រាសាទអង្គរវត្ត និងមួយទៀតនៅប្រាសាទបាភួន។
កន្លែងកំពុងទទួលបានប្រជាប្រិយភាពទី១នោះគឺជាជាប្លង់មួយដែលស្ថិតនៅទិសខាងលិចឆៀងត្បូង នៅពេលដែលភ្ញៀវទេសចរទៅដល់នឹងបានទិដ្ឋភាពនៃកំពូលប្រាសាទទាំង ៥ ដែលផុសចេញពីកណ្ដាលព្រៃព្រឹក្សាពណ៌ខៀវស្រងាត់ ប្រៀបបីដូចជាប្រាង្គបុរាណដែលលាក់ខ្លួនកណ្ដាលព្រៃដ៏ស្រស់ស្អាត។ ប្លង់នេះដែរ កំពុងទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីលើបណ្ដាញសង្គមតែម្ដង។
កន្លែងកំពុងល្បីមួយទៀតស្ថិតនៅប្រាសាទបាភួន ដែលភាគច្រើនត្រូវបានអ្នកលេងក្នុងបណ្ដាញសង្គមនាំគ្នាស៊ែរព្រោងព្រាតព្រោះតែសម្រស់ដ៏ស្រស់ស្អាតនៃផ្កាក្ងោកព្រៃពណ៌ក្រហមធ្លាក់ដេរដាសលើទឹកដែលមានចកបៃតងអណ្ដែតត្រៀមត្រា ធ្វើឱ្យអ្នកបានឃើញហៅតៗគ្នាថា សួនម៉ាឆាស្រ្តប៊ឺរី នៃប្រាសាទបាភួន៕

















រូបភាព ផ្ដល់ជូនដោយ ៖ MEAS























































Account
Security
Favourite Content