អាយុ ២០ ក្រាស់មិនមែនវ័យនៅក្មេងទៀតទេ អាចចាប់ផ្ដើមសាជាថ្មីបានអត់?

ខ្ញុំ​មិន​មែន​នៅ​ក្មេង​ទៀត​ទេ។ នេះ​ជា​ពាក្យ​ដែល​មនុស្ស​មាន​វ័យ​ចាប់ពី ២០ ឆ្នាំ​ក្រាស់​ច្រើន​តែង​លើក​មក​និយាយ។ តាម​ការ​ពិត​អាយុ​មិន​អាច​កំណត់ និង​ការ​សម្រេច​កិច្ចការ​ធំ​ឡើយ តែ​ម្នាក់​ៗ​តែង​គិត​ថា បើ​ជោគជ័យ​នៅ​ពេល​វ័យ​ក្មេង មាន​ពេល​សោយសុខ​ជីវិត​សុខ​ស្រួល​បាន​យូរអង្វែង ជា​ជាង​ជីវិត​កាល​នៅ​ក្មេង​យូរ​ខ្លាំង ហើយ​ចាស់​ទៅ​សុខ​ស្រួល​បាន​តិច។


កន្លង​មក​អ្នក​​ធ្លាប់​បាន​ឃើញ​ការ​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត​ថា “ខ្ញុំ​មិន​ចូលចិត្ត​ការងារ​បច្ចុប្បន្ន​របស់​ទេ ប៉ុន្តែ​ខ្ញុំ​គ្មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​លាឈប់ ហើយ​ចាប់ផ្ដើម​ម្ដង​ទៀត ព្រោះ​ខ្ញុំ​មិន​នៅ​ក្មេង​ទៀត​ទេ បើ​ខ្ញុំ​បរាជ័យ នៅ​ជំហាន​ថ្មី តើ​ខ្ញុំ​ត្រូវ​ប្រឈមមុខ​យ៉ាង​ដូចម្ដេច? តើ​ខ្ញុំ​គួរ​ធ្វើអ្វី​ខ្លះ? អ្នក​ដទៃ​ប្រាកដជា​សើច​ខ្ញុំ​ជាមិនខាន​ធ្វើការ​សុខ​ៗ ស្រាប់តែ​ឈប់​មក​ធ្វើ​ការងារ​ខ្លួន​ស្រលាញ់​ហើយ បែរជា​មិន​ជោគជ័យ”?


តាម​ពិត​ទៅ មនុស្ស​ជាច្រើន​ធ្លាប់​ជួប​ប្រទះ​រឿង​ដូចគ្នា​នេះ​ដែរ លើ​ជីវិត​ការងារ​ហាក់​ដូចជា​ដំណើរការ​ទៅ​ដោយ​រលូន ប៉ុន្តែ​ការ​ពិត​ពួកគេ​គ្រាន់តែ​បង្ខំ​ខ្លួនឯង​ឲ្យ​ធ្វើ​វា ដើម្បី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​តែ​ប៉ុណ្ណោះ។ មនុស្ស​ជាច្រើន​មិន​បាន​ធ្វើអ្វី​ដែល​ពួកគេ​ចង់​ធ្វើ​ទេ ហើយ​ពេលខ្លះ​ពួកគេ​ថែមទាំង​ច្រណែន​អ្នក​ដែល​អាច​ធ្វើ​បាន​ដោយ​សេរី​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន។

អាយុ​ហាក់​ដូច​ជា​បាន​ក្លាយ​ទៅ​ការ​ជា​កម្រិត​សម្រាប់​ជីវិត​មនុស្ស​ជាច្រើន។ នៅ​ពេល​ពួកគេ​ធំ​ឡើង មិន​ថា​ពួកគេ​ទទួល​បាន​ជីវិត​ដែល​ពួកគេ​ចង់​បាន ឬ​អត់​នោះ​ទេ ពួកគេ​ខ្លាច​ការ​ចាប់​ផ្ដើម​ម្ដង​ទៀត​ណាស់។ ពួកគេ​ខ្លាច​ថា​ពួកគេ​មិន​អាច​ត្រលប់​ទៅ​ជីវិត​ដែល​ធ្លាប់​បាន​រស់នៅ​ពីមុន តើ​ជីវិត​ពិត​ជា​ត្រូវ​បាន​ជួសជុល​នៅ​ពេល​ដែល​អ្នក​ចាស់​ទៅ​ឬ? តើ​យើង​មិន​អាច​ចាប់ផ្ដើម​ម្ដង​ទៀត​បាន​ទេ? ចម្លើយ​​ទេ ជីវិត​មិន​ត្រូវ​បាន​ជួសជុល​នៅ​ពេល​ចាស់​ទៅ​នោះ​ទេ។


យើង​ត្រូវ​បាន​គេ​បង្រៀន​តាំង​ពី​នៅ​ក្មេង​មិន​ឲ្យ​ខ្លាច​ក្នុង​ការ​ប្រជែង​នឹង​អ្វី​ដែល​ថ្មី មិន​ខ្លាច​ភាព​ងងឹត មិន​ខ្លាច​ការ​ដួល។ យើង​ត្រូវ​បាន​គេ​បង្រៀន​ឲ្យ​មាន​ភាព​ក្លាហាន ធ្វើ​ជា​ខ្លួន​យើង ឲ្យ​មាន​ភាព​ក្លាហាន​ដើម្បី​បន្ត​ក្ដី​សុបិន​របស់​យើង។ ប៉ុន្តែ​យូរ​ៗ​ទៅ​ពេល​ដែល​យើង​ចង់​ក្លាយ​ជា​ខ្លួនឯង ពេល​ដែល​យើង​ចង់​ដេញ​តាម​ក្ដី​សុបិន ឪពុក​ម្ដាយ​យើង​ចាប់ផ្ដើម​ព្រួយបារម្ភ ខ្លាច​យើង​នឹង​នៅ​ម្នាក់​ឯង ខ្លាច​អនាគត​យើង​គ្មាន​ស្ថិរភាព ហើយ​ខ្លាច​ថា​នៅ​អាយុ​នោះ​យើង​អាច​នឹង​យឺត​ពេល ដើម្បី​ចាប់ផ្ដើម​សាជាថ្មី។

តាម​ពិត​ទៅ វា​មិន​យឺត​ពេល​ទេ​ក្នុង​ការ​ចាប់ផ្ដើម​ម្ដង​ទៀត ព្រោះ​វា​មិន​សំខាន់​ទេ ប្រសិនបើ​អ្នក​មាន​អាយុ ៣០ ឬ ៦០ ឆ្នាំ។ វា​មិន​ដែល​មាន​ចម្លើយ​ស្តង់ដារ​សម្រាប់​ជីវិត​​ទេ។ គ្មាន​នរណា​ម្នាក់​កំណត់​ថា អ្នក​ត្រូវតែ​ដើរ​លើ​ផ្លូវ​ដែល​មនុស្ស​គ្រប់​គ្នា​ដើរ​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​គិត​ពី​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ជួប​នា​ថ្ងៃ​អនាគត នៅ​ពេល​អ្នក​ចាប់ផ្ដើម​ថ្មី។ វា​នឹង​មាន​ឧបសគ្គ​ជាច្រើន ទស្សនៈ​អវិជ្ជមាន​ជាច្រើន ពាក្យ​ជាច្រើន​កំពុង​រង់ចាំ​អ្នក។ អ្នក​ត្រូវតែ​មាន​ភាព​ក្លាហាន និង​សមត្ថភាព​ក្នុង​ការ​ចំណាយ​លើ​ជម្រើស​របស់​អ្នក​ជា​មុន​សិន មុន​នឹង​អ្នក​អាច​ចាប់ផ្ដើម​ឡើង​វិញ​បាន ពីព្រោះ​នៅ​ពេល​អ្នក​ជ្រើសរើស​ផ្លូវ​នេះ អ្នក​មិន​អាច​ត្រឡប់​ទៅ​វិញ​បាន​ទៀត​ទេ។

អ្នក​ប្រហែល​ជា​ធ្លាប់​គិត​ថា ការងារ​រាល់ថ្ងៃ​ប្រាក់ខែ​ល្មម​គួរសម​ដែរ បើ​ឈប់​ទៅ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ទៅ ខ្លាច​រក​មិន​បាន​ដូច​ការងារ​ចាស់។ តែ​អ្នក​ប្រហែល​ជា​មិន​បាន​គិត​ថា អ្នក​ចាប់ផ្ដើម​ទៅ​ធ្វើ​អ្វី​អ្នក​ស្រលាញ់ ការ​ខំ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត បែរជា​រីករាយ និង​ធ្វើឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​កាន់តែ​ខំ​ថែម​មួយ​កម្រិត​ទៀត ហើយ​រឹតតែ​បាន​ល្អ​ជាង​ការងារ​ចាស់។ មួយ​វិញ​ទៀត​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ពិតជា​ធ្វើឲ្យ​ខ្លួនឯង​មាន​ក្ដី​សុខ​ខ្លាំង​ណាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ