នេះជាមូលហេតុតារាស្រីទាំង ២ ទោះវ័យ ៤០ ប្លាយទៅហើយ នៅចង់យកកូនបន្ថែម

លើ​បណ្ដាញ​សង្គម​ថ្មី​ៗ​នេះ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​លើ​តារា​ស្រី​ចាស់​វស្សា ២ រូប ដែល​បច្ចុប្បន្ន​អ្នក​ទាំង ២ មានវ័យ ៤០ ប្លាយ និង​មាន​កូន​ធំ​ទន្ទឹម​ខ្លួន​ទៅ​ហើយ ប៉ុន្តែ​ពួកគេ​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់បាន​កូន​បន្ថែម​ទៀត។ តារា​ស្រី​ទាំង ២ គឺ​ពិធី​ការិនី​ឆ្នើម គង់ សុជាតិ ដែល​មាន​អាយុ​ជាង ៤០ ប្លាយ​ជិត ៥០ ឆ្នាំ​ទៅ​ហើយ និង​តារា​ពហុ​ជំនាញ ខាត់ សុឃីម មាន​វ័យ ៤២ ឆ្នាំ។ 

ពិធី​ការិនី គង់ សុជាតិ និង​ស្វាមី លោក ជា វិបុល បាន​ប្រកាស​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​យូរ​មក​ហើយ​ថា អ្នក​ទាំង ២ កំពុង​ពិចារណា​យក​កូន​ម្នាក់​បន្ថែម​ទៀត ឬ​ប្រសិន​បាន​កូន​ភ្លោះ គឺ​កាន់តែ​ល្អ ដើម្បី​រឹតចំណង​ស្នេហ៍​រវាង​ប្ដី​ប្រពន្ធ​ឱ្យ​កាន់តែ​ស្អិតល្មួត​ថែម​មួយ​កម្រិត​ទៀត​។ ក្នុង​កិច្ច​សម្ភាសន៍​មួយ អ្នក​មា្តយ​កូន ៣ គង់ សុជាតិ បាន​លើកឡើង​ថា ស្វាមី​អ្នក​នាង ពិតជា​ចង់បាន​កូនប្រុស​ម្នាក់​ទៀត នាង​ក៏​មិន​ជំទាស់​រឿង​នេះ​ដែរ ហើយ​ប្រសិនបើ​អាច​គឺ​ចង់បាន​កូនភ្លោះ​ប្រុស​តែ​ម្ដង ដោយសារ​តែ​សព្វថ្ងៃ​នេះ​កូន​ៗ​របស់​នាង​ធំ​ៗ​​អស់ហើយ រីឯ​ការងារ​ក៏​​រវល់​ច្រើន​ណាស់​ដែរ​។ យ៉ាងណាមិញ អ្នក​នាង​មិន​បង្ខំ​ឡើយ ប្រសិនបើ​មាន​នាង​នឹង​ទុក ព្រោះ​អាយុ​​នាង និង​ស្វាមី​កាន់តែ​ច្រើន​ដែរ​ហើយ​។

ចំណែក Freshie  រដូវ​កាល​ទី២ ដែល​ជា​ស្វាមី​វិញ​ក៏​​លើក​ឡើង​ដូច​គ្នា​​ថា លោក​ពិតជា​ចង់បាន​កូនប្រុស​ម្នាក់​ទៀត​មែន ប៉ុន្តែ​​មិន​បង្ខំ​នោះ​ទេ​គឺ​អាស្រ័យ​លើ​ពេលវេលា​។ បច្ចុប្បន្ន​អាយុ​អ្នក​ទាំង ២ ក៏​មាន​វ័យ​កាន់តែ​ច្រើន ដូច្នេះ​ក៏​ចង់​ទុក​ពេលវេលា​ខ្លះ​​ចាស់ទុំ និង​មាន​ពេល​ដើរ​លេង​ឱ្យ​បាន​ច្រើន ម៉្យាង​ពេល​នេះ​កូន​ៗ​ធំ​ៗ​ហើយ ថែមទាំង​ជិត​រៀប​ការ​កូន​ឆាប់​ៗ​ទៀត ដូចនេះ ​ចាំ​មាន​ចៅ​តែ​ម្ដង​ក៏​ល្អ​ម៉្យាង​ដែរ។ សព្វថ្ងៃ គង់ សុជាតិ និង ជា វិបុល មាន​កូន​ប្រុស​ស្រី ៣ នាក់ រាប់ទាំង​កូន​របស់ គង់ សុជាតិ ជាមួយ​អតីត​ស្វាមី និង ដូរី កូនស្រី​តែម្នាក់​ពី​ចំណង​ដៃ​រៀបការ​របស់​អ្នក​ទាំង ២។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ឃើញ គង់ សុជាតិ និង​លោក ជា វិបុល ប្រកាស​ចង់​បាន​កូន តារា​ពហុ​ជំនាញ និង​ជា​តារា​ស្រី​ដែល​ល្បី​រឿង​ធ្វើ​ជំនួញ ខាត់ សុឃីម ថ្មី​ៗ​នេះ​ស្រាប់តែ​បង្ហើប​ឱ្យ​ដឹង​យ៉ាង​ភ្ញាក់ផ្អើល​ថា នាង​និង​ស្វាមី ក៏​មាន​គម្រោង​យក​កូន​ឆ្នាំ​នេះ​ដែរ តែ​ត្រូវ​ផ្អាក​វិញ ដោយសារ​តែ​រវល់​ការងារ​ខ្លាំង​ពេក ប៉ុន្តែ​យ៉ាង​ណា​នាង និង​ស្វាមី នៅតែ​ចិញ្ចឹម​ចិត្ត​យក​កូន​ម្នាក់​ទៀត​ឲ្យ​បាន បើ​ទោះ​បី​វ័យ​របស់​នាង​រៀង​​ជ្រេ​បន្តិច​ទៅ​ហើយ​ក្ដី ចំណែក​កូន​ប្រុស​របស់​នាង​ពេល​នេះ​មាន​វ័យ ១៦ ឆ្នាំ​ទៅ​ហើយ។

ខាត់ សុឃីម ដែលបច្ចុប្បន្នមានវ័យ​ជាង ៤០ ឆ្នាំ ក៏មានក្តីកង្វល់ខ្លះ ចំពោះការចង់បានកូនខណៈអាយុក៏ច្រើនដែរ ប៉ុន្តែអ្នកនាងបានលើកឡើងថា នាងជឿជាក់ទៅលើពេទ្យ​ឥឡូវនេះ។ តារាកំប្លែងរូបនេះមិនបានបញ្ជាក់ឱ្យដឹងជាក់លាក់ពីរឿងយកកូនទី៣ នោះទេ ព្រោះពេលនេះនាង និងស្វាមីកំពុងតែមមាញឹកខ្លាំងជាមួយការងារសិល្បៈ និងការងារក្រុមហ៊ុន Mochy រួមទាំងគម្រោងលក់ដីឡូត៍ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ