កុំចាំប្តីចិញ្ចឹម! មនុស្សស្រីដឹងរឿង ៤ នេះច្បាស់ ទើបឆ្លងកាត់ការលំបាកបាន

ដើម្បី​ថែរក្សា​ចំណង​អាពាហ៍ពិពាហ៍ ក៏​ដូចជា​ធ្វើឲ្យ​ខ្លួនឯង​កាន់តែ​មាន​តម្លៃ​ក្នុង​ក្រសែភ្នែក​ប្ដី ឬ​សាច់​ញាតិ​ខាង​ប្ដី ត្រូវ​ថែរក្សា​តម្លៃ​ខ្លួនឯង​ឲ្យ​បាន​ដូចគ្នា។ សម័យ​នេះ​រៀបការ​រួច​កុំ​ចង់​ឲ្យ​ប្ដី​ចិញ្ចឹម​អី ព្រោះ​អាច​មាន​បញ្ហា​ច្រើន​ក្នុង​ក្រុម​គ្រួសារ ដូចនេះ​ហើយ​ត្រូវ​ច្បាស់​រឿង​សំខាន់​មួយ​ចំនួន ទើប​ស្ត្រី​​អាច​ឆ្លង​កាត់​បញ្ហា​លំបាក​ៗ​បាន។

១. មិន​នៅ​ផ្ទះ​ចាំ​ប្ដី​ចិញ្ចឹម

មាន​នារី​ជាច្រើន​នាក់​ក្រោយ​រៀបការ ព្រម​លះបង់​គ្រប់​យ៉ាង​អាជីព មិត្តភ័ក្ដិ សេរីភាព ព្រម​មក​ធ្វើ​ជា​ប្រពន្ធ ម្ដាយ ហើយ​រស់នៅ​ក្នុង​ជញ្ជាំង ៤ ជ្រុង។ នេះ​មិន​ខុស​ទេ ប្រសិនបើ​គ្រួសារ​អ្នក​មាន​លក្ខខណ្ឌ​ជីវភាព​ល្អ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​យូរ​ៗ​ទៅ​អ្នក​នឹង​អន់​ចិត្ត​ខ្លួនឯង ជាមួយ​ការ​នៅ​ផ្ទះ​បាយ​ដដែល​ៗ ឬ​ត្រឹម​ចេញ​ក្រៅ​ដើរ​ទិញ​អីវ៉ាន់ ហើយ​មិន​ដឹង​ពី​បញ្ហា​សង្គម​ខាង​ក្រៅ។ ស្ត្រី​មិន​គួរ​នៅ​មួយ​កន្លែង​ទេ ព្រោះ​ត្រូវ​ការ​ការ​រីក​ចម្រើន​ក្នុង​អាជីព និង​មាន​ទំនាក់ទំនង​ផ្សេង​ទៀត​ជាមួយ​មិត្តភ័ក្ដិ មិត្ត​រួម​ការងារ មាន​រឿង​ជាច្រើន​ទៀត​ក្នុង​ជីវិត​ប្រចាំថ្ងៃ ដើម្បី​ចែក​រំលែក​ជាមួយ​ស្វាមី បន្ទាប់ពី​ធ្វើ​ការ​រួច។

អ្វី​ដែល​រៀបរាប់​ទាំងនេះ​នឹង​ធ្វើឲ្យ​ជីវិត​របស់​ស្ត្រី​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ហើយ​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​នឹង​កាន់​តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ស្រស់ស្រាយ​ជា​រៀងរាល់​ថ្ងៃ។


២. កុំ​មើលស្រាល​សុខភាព និង​សម្រស់

សម្រស់ និង​សុខភាព គឺជា​ទ្រព្យ​សម្បត្តិ​ដ៏​ធំ​បំផុត​របស់​ស្ត្រី។ ប៉ុន្តែ​មនុស្ស​ស្រី​ជាច្រើន​បន្ទាប់ពី​រៀបការ​រួច ត្រូវ​មាន​ទំនួល​ខុសត្រូវ និង​កាតព្វកិច្ច​ច្រើន ហើយ​ភ្លេច​ស្រលាញ់ និង​មើល​ថែ​ខ្លួនឯង។ ស្ត្រី​ដែល​មាន​ប្រាជ្ញា​ត្រូវ​យល់​ថា សម្រស់​ក៏​ជា​អាវុធ​ដ៏​សំខាន់​មួយ​សម្រាប់​រក្សា​បុរស​ឲ្យ​នៅ​ក្បែរ​ខ្លួន​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​ថែរក្សា​ខ្លួន​អ្នក​ឲ្យ​បាន​ល្អ ហើយ​រឹតតែ​ចេះ​ស្រលាញ់​ខ្លួនឯង ទើប​ដៃគូ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង។

៣. កុំ​យក​អ្វី​ៗ​ទាំងអស់​ទម្លាក់​លើ​ខ្លួនឯង

មនុស្ស​ស្រី​តែងតែ​ចង់​មើល​ថែ​ផ្ទះ ថែ​រក្សា​កូន ថែ​រក្សា​គ្រួសារ។ មិន​ថា​អ្នក​ចាប់ផ្ដើម​ព្រោះ​តែ​ស្រលាញ់​ដៃគូ​ខ្លាំង​ប៉ុណ្ណា ចង់​ធ្វើ​ជា​ភរិយា​ដ៏​ល្អឥតខ្ចោះ ឬ​ប្រហែល​ចង់​ក្លាយ​ជា​ស្ត្រី​ឯករាជ្យ​ឡើយ ក៏​មិន​ត្រូវ​ទទួល​គ្រប់​កិច្ចការ​ដោយ​ខ្លួនឯង ព្រោះ​វា​នឹង​បង្កើត​ភាព​តានតឹង ហើយ​ឆាប់​អស់​កម្លាំង​កាយ-ចិត្ត។ ម្យ៉ាងទៀត អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​នោះ​គឺ​ពេល​មនុស្ស​ស្រី​មាន​ភាព​ទូលំទូលាយ​ពេក ធ្វើ​ឲ្យ​បុរស​លែង​សូវ​ជាប់​អារម្មណ៍ និង​ខ្លាច​រអា។

៤. មាន​ប្រាក់​ផ្ទាល់​ខ្លួន

បញ្ហា​នា​ថ្ងៃ​អនាគត​មើល​មិន​ឃើញ​ឡើយ ដូចនេះ​កុំ​ខ្ជះខ្ជាយ​លុយ​ដែល​រក​បាន​នៅ​ពេល​បច្ចុប្បន្ន ត្រូវ​ចេះ​សន្សំសំចៃ​ទុក​ដាក់​ជា​របស់​ផ្ទាល់​ខ្លួន ជៀសវាង​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង។ គ្មាន​ប្រាក់​ជួយ​ខ្លួន​ឯង ត្រូវ​ពឹង ឬ​សុំ​ជំនួយ​ពី​គេ​ទាំងអស់ អាច​ធ្វើឲ្យ​យើង​អស់​តម្លៃ ប៉ុន្តែ​បើ​យើង​មាន​លុយ​ខ្លួនឯង ធ្វើ​ឲ្យ​យើង​មាន​សុវត្ថិភាព​បំផុត។ បើ​មនុស្ស​ស្រី​ចេះ​តែ​ចាយ​ប្រាក់​រក​បាន​ប៉ុន្មាន​អស់​ទាំងអស់ ដោយ​មិន​គិតគូរ​ពី​អនាគត ច្បាស់​ជា​រុញ​ខ្លួនឯង​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ណា​មួយ​ជាក់ជា​មិន​ខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន