គ្រាន់តែថ្លៃជួលកន្លែងរៀបមង្គលការ Hyunbin និង Son Yejin ចំណាយច្រើនដល់ម្លឹង

ពិតណាស់ពិធីមង្គលការរបស់តារាសម្ដែងល្បី Hyunbin និង Son Yejin នៅតែជារឿងភ្ញាក់ផ្អើលមួយសម្រាប់មហាជន ប៉ុន្ដែក៏ជារឿងដ៏រីករាយមួយសម្រាប់បណ្ដាអ្នកគាំទ្រផងដែរ ដោយសារតែអ្នកទាំងពីរសក្ដិសមនឹងគ្នាខ្លាំង តាំងពីអត្ដចរិត និងការងារ។

ដូចការគ្រោងទុកពិធីមង្គលការរបស់អ្នកទាំងពីរនឹងធ្វើនៅថ្ងៃទី ៣១ ខែ មីនា​ ខាងមុខនេះ នៅសណ្ឋាគារលំដាប់អភិជនកណ្ដាលទីក្រុង សេអ៊ូល Grand Waterhill Hotel ដោយនាថ្ងៃនោះដែរ គឺមានតែពិធីមង្គលការរបស់តារាស្រីប្រុសទាំងពីរប៉ុណ្ណោះដែលធ្វើឡើងនៅសណ្ឋាគារដ៏ប្រណិតនេះ។

បើយោងតាមសារព័ត៌មានកូរ៉េ បានឱ្យដឹងថាគ្រាន់តែថ្លៃជួយសណ្ឋាគារក្នុងមួយថ្ងៃសម្រាប់ពិធីគឺចំណាយអស់ជាង ១៦ ម៉ឺនដុល្លារអាមេរិក នេះមិនទាន់គិតដល់ថ្លៃចំណាយផ្សេងៗផង។ សម្រាប់ភ្ញៀវកិត្ដិយសដែលចូលរួមគឺមានប្រមាណជា ២០០ នាក់​សុទ្ធសឹងតែជាក្រុមគ្រួសារសាច់ញាតិ និងអ្នកក្នុងសិល្បៈដែលជិតស្និទ្ធិ។

លើសពីនេះ ពិធីមង្គលការរបស់ Hyunbin និង Son Yejin មិនមានអនុញ្ញាតឱ្យអ្នកកាសែត ឬក្រុមអ្នកសារព័ត៌មានចូលថតរូបឡើយ គឺធ្វើបែបលក្ខណៈឯកជន។

គួររំលឹកផងដែរ គូស្នេហ៍មួយគូនេះ បានស្គាល់គ្នាតាំងពីយូរណាស់មកហើយ ខណៈបានសម្ដែងរឿងរួមគ្នាដំបូងបំផុតក្នុងឆ្នាំ ២០១៨ មានចំណងជើងថា “The Negotiation” និងក្នុងឆ្នាំ ២០២០ សម្ដែងរឿង “Crash Landing on You”។ អ្នកទាំងពីរបានប្រកាសពីទំនាក់ទំនងស្នេហានៅដើមឆ្នាំ ២០២១ និងប្រកាសរៀបមង្គលការនៅចុងឆ្នាំ ២០២១៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ